នៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រតារាចម្រៀង សួស វីសា កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវការបង្ហោះមួយរបស់អ្នកនាង ដែលបានបង្ហាញអារម្មណ៍មួម៉ៅនឹងរឿងអ្វីមួយ។
សារនោះដែរ អ្នកនាង សួស វីសា មិនទាន់បញ្ជាក់ថាជារឿងអ្វីនៅឡើយនោះទេ គ្រាន់តែអ្នកនាងបានសរសេររៀបរាប់ថា៖ «ញ័រសាច់ណាស់! កំពុងប្រមូលភស្តតាងបន្ថែម! ចាំមើលភាគបន្ត»។ តាមរយៈសារនេះ ហាក់ធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងស្រីរូបនេះ នាំគ្នាចាប់អារម្មណ៍ចង់ដឹងរឿងរ៉ាវនៅពីក្រោយមិនតិចទេ ព្រោះកន្លងមកគេកម្រឃើញ អ្នកនាង សួស វីសា បង្ហោះទម្លាយពីបញ្ហាក្ដៅគគុកបែបនេះលើហ្វេសប៊ុកណាស់។
យ៉ាងណាមិញ បើទោះជាពុំទាន់ដឹងថាជារឿងអ្វីក៏ពិតមែន មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្របានបញ្ចេញមតិឱ្យអ្នកនាង សួស វីសា ធ្វើចិត្តឱ្យត្រជាក់ កុំមានអារម្មណ៍ឆេវឆាវ ខណៈអ្នកនាងកំពុងពពោះកូនទី ២ ក្នុងផ្ទៃផង៕