ជាការពិតណាស់ បើទោះជាសម្រាលកូនមិនទាន់បាន ១ ឆ្នាំក្តី តែតារាស្រី ដាដាវ នៅតែត្រូវបានមហាជនសរសើរថាជាម៉ាក់ៗវ័យក្មេង មាឌតូចច្រឡឹង ពូកែថែសម្រស់ខ្លាំងណាស់។
បើនិយាយពីការតុបតែងខ្លួនវិញក៏ដូចគ្នា ដា ដាវ លេងខ្លួនមិនដែលច្រឡំគេឡើយ ពោលគឺរាល់ឈុតសម្លៀកបំពាក់ពីមួយឈុតទៅមួយឈុតរបស់នាង គឺពិតជាហ្វេហ្សិនលេចធ្លោមិនដែលជាន់គ្នាម្តងណាឡើយ។
ជាក់ស្តែង កាលពីដើមខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ម៉ាក់ៗវ័យក្មេង ដាដាវ បានដឹកដៃស្វាមីទៅដើរលេងអឺរ៉ុបជាថ្មីម្តងទៀតហើយ ដោយលើកនេះ តារាស្រីរូបនេះបានឆក់ការចាប់អារម្មណ៍ពីអ្នកគាំទ្រជាថ្មី នូវរូបភាពស្រស់ស្អាតជាច្រើនសន្លឹក ដែលនាងបង្ហោះឡើង។
ក្នុងនោះ ទៅដើរលេងអឺរ៉ុបម្តងនេះ ដាដាវ បានត្រៀមឈុតសម្លៀកបំពាក់ជាច្រើនម៉ូដទៅផ្លាស់ប្តូរ និង ផ្តិតរូបភាពយ៉ាងស្រស់ស្អាត ហ្វេហ្សិន ទាក់ភ្នែក ដោយមានស្វាមីបណ្តូលចិត្តជាអ្នកថតរូបឱ្យយ៉ាងជំនាញ៕