កូនខ្មែរអស្ចារ្យណាស់! ប្រកួតដុតនំឈ្នះជ័យលាភីកំពូល វ៉ាដាច់គេក្នុងកម្មវិធីប្រកួតដ៏ធំនៅនូវែលសេឡង់

Share This

ពិតជាមិនធម្មតា ថ្មីៗនេះកូនខ្មែររស់នៅប្រទេសនូវែលសេឡង់ បានឈ្នះពានរង្វាន់កំពូលដុតនំប្រចាំឆ្នាំ 2025 Bakels Supreme Pie Awards នៅក្នុងកម្មវិធីប្រកួតម្ហូបដ៏ល្បី The Bakels New Zealand Supreme Pie Awards ។  ម្ចាស់ជ័យលាភីកំពុងផ្ទុះការចាប់អារម្មណ៍រូបនេះ គឺ លោក Samraksmey So ឬ ហៅ Sam ដែលជាម្ចាស់ហាងដុតនំ និង កាហ្វេ Rosedale Bakery & Cafe មានទីតាំងស្ថិតនៅតំបន់ Albany ក្នុងប្រទេសនូវែលសេឡង់។

ជាមួយនំផាយដំឡូងបារាំង ដែលបំផុសគំនិតពីស្ទីលបារាំង លោក Samraksmey So ម្ចាស់ជ័យលាភី បានឈ្នះពានរង្វាន់រហូតដល់ទៅ ៧ ក្នុងចំណោម ១១ ប្រភេទ នៃពានរង្វាន់ Bakels Supreme Pie Awards ដ៏មានកិត្យានុភាព។

តាមរយៈនំដ៏អស្ចារ្យមួយនេះ លោកបានច្នៃប្រឌិតឡើង បន្ទាប់ពីបានឃើញមុខម្ហូបស្ទីលបារំាងនៅក្នុងទស្សនាវដ្តីមួយ ដែលប្រើដំឡូងបារាំងជាស្រទាប់។ លោកបានបកស្រាយដែរថា ដើម្បីបាននំនេះ លោកបានប្រើពេលជៀនដំឡូង បន្ទាប់មក យកវាដាក់ទៅក្នុងថាសជាមួយប៊័រ ខ្ទឹមស និង រ៉ូស្មែរី ហើយដុតវា។ ក្រោយដុតរួច លោកបានកាត់វាជារង្វង់ យកទៅដាក់ក្នុងនំផាយ ហើយដុតម្តងទៀត ដែលពេលដុតរួច មើលពីក្រៅទៅមានលក្ខណៈស្រួយ គួរឱ្យចង់ទទួលទានបំផុត។​

គួរឱ្យដឹងដែរថា លោក Samraksmey So បានបើកហាងដុតនំចំនួនពីរនៅ តំបន់ Albany ក្នុងប្រទេសនូវែលសេឡង់។ លោកបានទិញហាងដុតនំដំបូងនៅក្នុងឆ្នាំ ២០១៩​ និង ចាប់ផ្តើមមានឈ្មោះល្បីល្បាញ ក្រោយពេលលោកឈ្នះពានរង្វាន់មេដាយប្រាក់ម្តងរួចមកហើយ នៅក្នុងកម្មវិធី The Bakels New Zealand Supreme Pie Awards ទៅលើប្រភេទនំផាយសាច់ចិញ្ច្រាំ និង ឈីស កាលពីឆ្នាំ ២០២៣។ ក្នុងឆ្នាំដដែលនេះ លោកក៏បានប្រកួតឈ្នះក្នុងកម្មវិធី Bakels Legendary Sausage Roll ជាមួយនំប៉័ងហតដក golden pastry sausage roll របស់លោកផងដែរ។ ភាពជោគជ័យនេះ តែងតែជំរុញឱ្យលោកឆ្ពោះទៅកាន់ភាពឥតខ្ចោះ និង ឈរជើងនៅលំដាប់អ្នកឈ្នះកំពូល៕

ប្រភព៖ BNSPA

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

ព័ត៌មានបន្ថែម

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ