កូនខ្មែរបេះដូងតែមួយ! មាន សូនីតា រៃអង្គាសទឹកប្រាក់ទុកជួយបងប្អូនខ្មែរភៀសសឹកបានជិត ២ ពាន់ដុល្លារ និង ត្រៀមនាំសម្ភារសំខាន់ៗទៅដល់ទីតាំងផ្ទាល់

Share This

ទ្រាំឈរមើលបងប្អូនភៀសសឹកពីចម្ងាយដោយក្ដីរំជួលចិត្ត នៅថ្ងៃទី ២៧ កក្កដា តារាសម្តែង មាន សូនីតា នឹងនាំយកសម្ភារសំខាន់ៗ ក៏ដូចជាទឹកប្រាក់រៃអង្គាសទៅកាន់ទីតាំងបងប្អូនភៀសសឹកផ្ទាល់។

ជាក់ស្តែង នៅថ្ងៃទី ២៥ ខែកក្កដា មាន សូនីតា បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នា ដូចបងប្អូនដឹងស្រាប់ហើយថានៅក្នុងស្ថានភាព និង កាលៈទេសៈមួយនេះបងប្អូនប្រជាជនខ្មែរយើង ដែលរស់នៅជាប់ខ្សែបន្ទាត់ព្រំដែនមួយចំនួនធំកំពុងតែត្រូវបានភៀសខ្លួនពីផ្ទះ ពីស្រុកកំណើតដ៏កក់ក្ដៅរបស់ខ្លួនមករកតំបន់ដែលមានសុវត្ថិភាព ដូច្នេះហើយនាងខ្ញុំ មាន សូនីតា ក៏មិនទ្រាំឈរមើលពីចម្ងាយដែរ ឥលូវនេះខ្ញុំនឹងពាំនាំយកសម្ភារចាំបាច់មួយចំនួន ដូចជាក្រមា អាហារ និង គ្រឿងប្រើប្រាស់មួយចំនួនទៅជួយ និង ជួបផ្ទាល់ជាមួយនឹងពួកគាត់តែម្ដង ប្រសិនបើបងប្អូនជនរួមជាតិយើងចង់ចូលរួមបរិច្ចាគជាទឹកប្រាក់ ដែលជាទឹកចិត្តដើម្បីជួយដល់ប្រជាជនខ្មែរ ដែលកំពុងខ្វះខាត អាចចូលរួមជាមួយរូបនាងខ្ញុំបានតាមរយៈ ABA របស់ខ្ញុំផ្ទាល់តែម្ដង ហើយពួកខ្ញុំនឹងទៅជួបបងប្អូនពូមីងដោយផ្ទាល់ដល់ទីកន្លែងតែម្ដងនៅថ្ងៃទី ២៧ នេះ។ ខ្ញុំសូមធានានូវរាល់កាក់សេន ដែលបងប្អូនបានបរិច្ចាគនឹងបានទៅដល់ដៃបងប្អូន ដែលខ្វះខាត និង កំពុងភៀសខ្លួន។ ខ្មែររួមគ្នា ខ្មែរសាមគ្គីគ្នា ខ្មែរខ្លាំង»

បន្ទាប់ពីបង្ហោះសារមិនបានប៉ុន្មាន គិតត្រឹមម៉ោង ១០ និង ២០ នាទីយប់មិញនេះ មាន សូនីតា នាងទទួលបានការផ្ញើទឹកប្រាក់បរិច្ចាគពីបងប្អូនសប្បុរសប្រមាណ ១៨៤៣ ដុល្លារ។ ដូចនាងបានលើកឡើង ជាមួយទឹកប្រាក់នេះ នាងធានានឹងទៅដល់ដៃបងប្អូនភៀសខ្លួន រួមជាមួយសម្ភារសំខាន់ៗ ដែលនាងបានត្រៀមរួចរាល់៕​

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

អ្នកគាំទ្រផ្ទុះការព្រួយបារម្ភ ពេលឃើញតួម៉ីញជូ F4 តៃវ៉ាន់ ប្រែមុខមាត់ស្គមស្គាំងខ្លាំង សល់តែឆ្អឹង

(វីដេអូ) ល្បីខាងប្រុសមុខស្រដៀងគ្នា! ស្វែង សុជាតា អញ្ជើញអ្នកនាង កាតុ និង ស្វាមី ច្រៀងកាត់សក់ថ្ងៃមង្គលការ ពេលនៅជិតគ្នាកាន់តែដូចខ្លាំង

កំពុងប្រកួតនៅវៀតណាម ផន ស្រីពី បង្ហោះសារហាក់អន់ចិត្ត ក្រោយមិនសូវទទួលបានការគាំទ្រ តែតាំងជំហរមិនបោះបង់ចោលកណ្ដាលទី

(វីដេអូ) ផ្ទុះសរសើរ! កក្កដា សុភ័ណ្ឌ យកនំអន្សម និង នំគមខ្មែរទៅបង្ហាញក្នុងវគ្គឈុតតំណាងជាតិ

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ