កុំគិតថាអត់អី! អ្នកចូលចិត្តអត់អាហារពេលព្រឹក ប្រញាប់មើលហេតុផល ៥ នេះឡើងវិញ បើមិនចង់ទៅមុនអាយុ

Share This

ការស្រស់ស្រូបអាហារពេលព្រឹក គឺជាភាពចាំបាច់មួយសម្រាប់មនុស្សទូទៅ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនបានបោះបង់វាចោល ដោយទម្លាប់មកបរិភោគអាហារពេលថ្ងៃត្រង់ជំនួសវិញ។  អ្នកជំនាញលើកឡើងថា ការមិនទទួលទានអាហារពេលព្រឹកនឹងជាទម្លាប់មិនល្អមួយដែលដាក់សម្ពាធទៅសុខភាព វាអាចធ្វើឱ្យសុខភាពប្រឈមបញ្ហាធ្ងន់ធ្ងរផ្សេងៗទៅថ្ងៃមុខ។ ចុះតើអ្នកបរិភោគអាហារពេលព្រឹកប្រចាំថ្ងៃដែរឬទេ? បើឆ្លើយថាទេ អ្នកគួរតែគិតវាឡើងវិញជាមួយហេតុផលខាងក្រោម ៖

១. ជំរុញប្រព័ន្ធរំលាយអាហារ

ហេតុផលសំខាន់បំផុតសម្រាប់ការបរិភោគអាហារពេលព្រឹក វាអាចជួយរំលាយអាហារដែលបរិភោគនៅពេលយប់បានឆាប់រហ័ស រួមទាំងជំរុញថាមពលរំលាយអាហារបានថែមមួយកម្រិតទៀត។ ដើម្បីឱ្យប្រព័ន្ធរំលាយអាហារសកម្មល្អ អ្នកគប្បីបរិភោគអាហារពេលព្រឹកឱ្យបានទៀងទាត់។ ការបរិភោគអាហារពេលព្រឹកក៏ជួយបន្ថយជាតិស្ករក្នុងឈាមបានយ៉ាងល្អបំផុត។

២. បន្ថែមថាមពល

អាហារពេលព្រឹកធ្វើឱ្យអារម្មណ៍ស្រស់ថ្លា មិនងាយតានតឹង ជាពិសេសវាបន្ថែមថាមពលដល់រាងកាយក្នុងការធ្វើការបានពេញមួយថ្ងៃ។​ អ្នកអាចជ្រើសរើសអាហារណាដែលផ្តល់ថាមពលដល់រាងកាយ និង សុខភាព ដូចជាស៊ុត ជាដើម។

៣. បន្ថែមថាមពលខួរក្បាល

ការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគអាហារពេលព្រឹកធ្វើឱ្យខួរក្បាលមានថាមពល មានសុខភាពល្អ គិតអ្វីឆាប់ចេញ ឆាប់យល់ និង ស្រស់ថ្លាផងដែរ។ ជាឧទាហរណ៍ ចំពោះក្មេងៗបើពួកគេញុំាអាហារមុនពេលទៅសាលារៀន ពួកគេនឹងមានអារម្មណ៍រីករាយរៀនសូត្រឆាប់យល់ ឆាប់ចាប់បាន។

៤. សុខភាពល្អ

បរិភោគអាហារពេលព្រឹកអាចជួយឱ្យអ្នកកាត់បន្ថយការប្រឈមកើតជំងឺទឹកនោមផ្អែម កាន់បន្ថយការឡើងទម្ងន់និងដុះក្បាលពោះ។ អាហារពេលព្រឹកមិនមែនចេះតែញុំាឱ្យបានតែឆ្អែតក្រពះនោះទេ ត្រូវជ្រើសរើសអាហារណាដែលល្អចំពោះសុខភាពជាចម្បង។​

៥. បរិភោគអាហារដែលមានជីវជាតិ

ជ្រើសរើសអាហារពេលព្រឹកដែលសម្បូរទៅដោយប្រូតេអ៊ីន និង វីតាមីន ព្រោះអាហារប្រភេទនេះជួយឱ្យឆ្អែតបានយូរ សំខាន់វាជួយគ្រប់គ្រងការឃ្លានពីពេលមួយទៅពេលមួយបានល្អ។ សូម្បីតែដល់ពេលហាត់ប្រាណក៏មិនធ្វើឱ្យអស់កម្លាំងខ្លាំងផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ព័ត៌មានបន្ថែម

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ