(វីដេអូ) ស៊ែរចែកគ្នាដឹង! បុរសម្នាក់ទម្លាយពីល្បិចគេអូសទាញឱ្យលេងល្បែងអនឡាញ បើផុងខ្លួនលេងតាម ចុងក្រោយតាយស្មិងឥតន័យ

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីមានបុរសម្នាក់ បានចែករំលែកបទពិសោធដែលលោកធ្លាប់ជួបប្រទះទាក់ទិនទៅនឹងអន្ទាក់ល្បែងអនឡាញ បន្ទាប់ពីមានអ្នកផុងខ្លួន រហូតដល់បញ្ចប់ជីវិត ចាកចោលក្រុមគ្រួសារ ជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

ជាក់ស្ដែងតាមរយៈគណនី TikTok ដែលមានឈ្មោះ លីម ម៉ានី បានបង្ហោះវីដេអូ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយបានរៀបរាប់ពីអន្ទាក់ល្បែងអនឡាញដែលលោកបានជួបប្រទះ ជាអន្ទាក់មរណៈ ដែលអាចបណ្ដាលឱ្យស្លាប់ទាំងអ្នកប្រព្រឹត្ត និង ស្លាប់ទាំងក្រុមគ្រួសារដែលឥតដឹងអ្វី ខណៈអន្ទាក់នៃល្បែងអនឡាញនេះ គឺចាប់ផ្ដើមដោយក្រុមហ៊ុនអនឡាញ ហ្វ្រីទាំងលុយខ្មែរ និង លុយដុល្លារឱ្យលោកស្រស់ៗ ដើម្បីបើកយកទៅលេងជាមួយក្រុមហ៊ុនអនឡាញវិញ ដោយលួងលោមតាមរូបភាពណាមួយឱ្យបានលេងជាមួយគេ។ លោកបានបន្តថា លោកបានភ្លាត់ស្នៀតម្ដង ដោយគេឱ្យចុចអ្វីមួយតាមគេ ស្រាប់តែលោកចុចមួយហើយ ដោយមិនបានលេងភ្នាល់ជាមួយផង ស្រាប់តែក្រុមហ៊ុនគេឱ្យលោកឈ្នះ និង អបអរសាទរ។

លោកបានបន្តថា ៖ «ពេលហ្នឹងហើយ ខ្ញុំគិតឃើញថាសាហាវមែន។ នេះជាខ្ញុំ តែបើមិនមែនជាខ្ញុំយ៉ាងម៉េច? អ្នកគិតមិនដល់ អ្នកលោភលន់ចង់បាន ឬមួយក៏គ្នាកំពុងតែមានទ្រព្យតិចតួច ប៉ុន្តែគ្នាគិតឃើញថាវាជាលុយដែលងាយៗ ដែលវាឱ្យឈ្នះតែដំបូងៗទេ ក្រោយមកគឺវាសម្លាប់អារ-កហើយ ស្លាប់ទាំងរស់ បញ្ជាធ្វើឱ្យមនុស្សរស់ទៅជាលោតទឹក មនុស្សរស់ទៅជាចងក មនុស្សរស់ទៅជាធ្វើអត្តឃាតដោយសារអី ដោយសារលង់ខ្លួន ដោយសារដំបូងវាបាញ់លុយឱ្យទាំងលានៗ ទាំងរយៗ ទាំងពាន់ៗ ហើយវាឱ្យយើងយកលុយដែលវាឱ្យ លេងជាមួយវា»


យ៉ាងណាមិញ នេះជាសារ និង ការចែករំលែកបទពិសោធសំខាន់មួយ បើកាលណាក្រុមហ៊ុនល្បែងអនឡាញបាញ់លុយហ្វ្រីជូនមិនថាជាដុល្លារ មិនថាជាលុយខ្មែរ បងប្អូនកុំបើកកុង កុំទទួលយក និង គួរតែប្លុកចោល ចៀសវាងចាញ់បោកការលួងលោមណាមួយ នាំឱ្យផុងខ្លួនស្លាប់ទាំងអ្នកប្រព្រឹត្ត និង ក្រុមគ្រួសារដែលឥតដឹងអ្វី៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ 

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

គ្រូចិនសែ ម៉ុង ៖ រឿង ៣ យ៉ាងគួរប្រយ័ត្នពីពេលនេះដល់ដើមខែកុម្ភៈ ពិសេសអ្នកកើតឆ្នាំ ១៩៩៤, ១៩៩៨, ២០០៤ អាចមានគ្រោះខ្លាំង

(វីដេអូ) ឃើញសកម្មភាពនេះទើបដឹងថា វណ្ណដា ស្រឡាញ់ និង មើលថែ Lauryn ខ្លាំងកម្រិតណា

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

ព័ត៌មានបន្ថែម

គ្រូចិនសែ ម៉ុង ៖ រឿង ៣ យ៉ាងគួរប្រយ័ត្នពីពេលនេះដល់ដើមខែកុម្ភៈ ពិសេសអ្នកកើតឆ្នាំ ១៩៩៤, ១៩៩៨, ២០០៤ អាចមានគ្រោះខ្លាំង

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ស្វែងរកព័ត៌មាន​ ឬវីដេអូ