ធ្មេចបើកៗ ពេលវេលានៃការទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏ធំប្រចាំចុងឆ្នាំ ២០២៤ «សាទរកម្ពុជា» បាន និង កំពុងដំណើរការហើយនៅឯបរិវេណមនៅសួនច្បារមុខព្រះបរមរាជវាំង។ ក្នុងនោះដែរ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្នុងរាត្រីឆ្លងឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ គឺកាន់តែពិសេស។
ជាក់ស្តែង ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យចាប់ពីរសៀលនេះ នឹងមានរៀបចំកម្មវិធីដ៏សម្បូរបែបជាបន្តបន្ទាប់រួមមាន ពិធីដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមប្រមាណ ៣,០០០នាក់ ព្រមកម្មវិធីសប្បាយៗ និង ទស្សនីយភាពសិល្បៈចម្រុះជាច្រើន។ ជាពិសេសនោះ គឺការប្រគំតន្ត្រីមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីល្បីៗជាច្រើនរូបទៀតផង។
ជាការពិត ទស្សនីយ៍ភាពសិល្បៈចម្រុះរួមមានការសម្ដែង សិល្បៈជាច្រើន ប្លែកៗ រំភើប ក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅសួនមុខព្រះបរមរាជវាំងរង់ចាំការរាប់ថយក្រោយ បាញ់កាំជ្រួចឆ្លងឆ្នាំសកលនេះដែរ ក្រៅពីការចូលរួមពីសិល្បករ សិល្បការិនីល្បីៗក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូច នរោត្តម ចេនណា និង អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី សម្តែងលើឆាកតន្ត្រីផងដែរ ហើយនេះអាចចាត់ទុកថា ជាឆាកដំបូង ដែលសែរព្រះរាជវង្សទាំង ២ ព្រះអង្គ បានសម្តែងលើឆាកតែមួយ៕