ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋ មុននឹងចាកចេញពីលំនៅដ្ឋាន ឬទៅកាន់តំបន់កម្សាន្តផ្សេងៗ សូមប្រុងប្រយ័ត្នទាំងអស់គ្នានូវភ្លើងធូប ទៀន និង បិទប៉ារ៉ែតភ្លើងឱ្យបានត្រឹមត្រូវ មុននឹងចាកចេញពីលំនៅដ្ឋាន ឬ ក៏ទៅកាន់តំបន់កម្សាន្តផ្សេងៗ។

ក្នុងនោះ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ បានបញ្ជាក់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ បានប្រទះឃើញករណីអគ្គិភ័យនៅទីតាំងណា សូមរាយការណ៍មកកាន់លេខ 666 សម្រាប់តែប្រព័ន្ធ 012 តែប៉ុណ្ណោះ ឬក៏អាចខលទៅកាន់លេខ 0977333355 សម្រាប់ការអន្តរាគមន៍បន្ទាន់ផងដែរ។

បន្ថែមពីនេះ បងប្អូនប្រជាពលរដ្ឋអាចចូលក្នុងគ្រុប Telegram របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ តាមរយៈលីង https://t.me/policefirephnompenh ដែលគ្រុបមួយនេះគឺសម្រាប់ទទួលដំណឹង ២៤ ម៉ោង ដូចជា ពាក់ព័ន្ធនឹងករណីអគ្គិភ័យ ដែលកើតឡើង និង ត្រូវការការអន្តរាគមន៍ពីសមត្ថកិច្ច ដែលតម្រូវឱ្យបងប្អូនជួយថតរូប និង វីដេអូ ផ្ញើក្នុងគ្រុបនេះ ដើម្បីងាយស្រួលឱ្យមន្ត្រីជំនាញចេញជួយអន្តរាគមន៍ទាន់ពេលវេលា៕
