កុំចេះតែឆិនឆៃ! ការលាងចាន ៥ របៀប បើលាងធ្វើលំៗអាចកើតមេរោគ ធ្វើឱ្យអ្នកផ្ទះឆាប់អាយុខ្លី

Share This

ការលាងចាន គឺជាការងារដែលគ្រប់ក្រុមគ្រួសារត្រូវតែធ្វើជាប្រចាំ ប៉ុន្តែបើលាងមិនស្អាត ឬលាងមិនត្រូវវិធី វានឹងធ្វើឱ្យមានមេរោគជាប់នឹងចាន ជាប់ទៅនឹងអាហារ ដែលអាចឱ្យប៉ះពាល់ដល់សុខភាពសមាជិកគ្រួសារបាន។ ក្នុងនោះ ការលាងដោយ ៥ វីធីខាងក្រោមនេះ គឺងាយអាចនឹងបង្កឱ្យមានមេរោគណាស់ ៖

១. ការលាងចាន ជាមួយនឹងចានអ្នកមានជំងឺ

បើសិនជាសមាជិកក្នុងក្រុមគ្រួសារមានអ្នកដែលឆ្លងជំងឺ គួរណាស់តែប្រើប្រើស្លាបព្រាចានដោយឡែកពីគ្នា ហើយនៅពេលលាងក៏គួរតែលាងដាច់ពីគ្នាផងដែរ ដើម្បីចៀសវាងការឆ្លងមេរោគបន្តគ្នា។

២. ការត្រាំចានទុកយូរពេក

ការត្រាំចានទុកកាន់តែយូរ អាចនឹងងាយធ្វើឱ្យបាក់តេរីមេរោគនាំគ្នាចម្លងចែកចាយបានកាន់តែច្រើន ជាពិសេសគឺមានពួកសត្វល្អិតមកតោងមករោម ក្នុងនោះបើទោះជាលាងបានល្អត្រឹមត្រូវក៏ដោយក៏មិនប្រាកដថានឹងជ្រះមេរោគអស់នោះដែរ។ ដូច្នេះគួរកុំត្រាំចានចោលលើសពី ១​ ទៅ ៤ ម៉ោងឱ្យសោះ ទទួលទានអាហារហើយគួរតែសម្អាតភ្លាមៗ ដើម្បីថែរក្សាសុខភាពទាំងអស់គ្នា។

៣​. ការប្រើសាប៊ូលាងចានមិនត្រឹមត្រូវ

មានមនុស្សមួយចំនួនចូលចិត្តចាក់សាប៊ូទៅលើចាន ឬអេប៉ុងផ្ទាល់ រួចទើបធ្វើការលាង ប៉ុន្តែការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យខាតសាប៊ូលាងចានប៉ុណ្ណោះទេ តែក៏អាចឱ្យយើងជម្រះសាប៊ូមិនបានស្អាតផងដែរ។ លើសពីនេះការប្រើសាប៊ូលាងចានដែលមានគុណភាពទាប​ ក៏អាចបណ្តាល​ឱ្យមានគ្រោះថ្នាក់ដល់សុខភាពដែរ។ យ៉ាងណាមិញ ការប្រើប្រាស់សាប៊ូលាងចានត្រឹមត្រូវ គឺត្រូវលាយជាមួយនឹងទឹកក្តៅអ៊ុនៗសិន រួចទើបយកមកធ្វើការលាងសម្អាតចានឆ្នាំង ការធ្វើបែបនេះនឹងធ្វើឱ្យសាប៊ូលាងចានមានប្រសិទ្ធភាពល្អជាងមុន។

៤. ការប្រើប្រាស់អេប៉ុងលាងចានយូរពេក

ពិតណាស់ អេប៉ុងលាងចាន និង កន្សែងជូតចានគឺជាកន្លែងដែលមេរោគអាចលាក់ខ្លួនបានយ៉ាងល្អ ដូច្នេះហើយគួរតែឧស្សាហ៍សម្អាតរបស់ទាំងពីរយ៉ាងនេះ ដោយការត្រាំទឹកក្តៅរយៈពេល ១០ នាទី ឬក៏ផ្លាស់ប្តូរក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃម្តង កុំប្រើឱ្យទាល់តែចាស់រិចរឹល។

៥. ការសម្ងួតមិនត្រឹមត្រូវ

ការសម្អាតចានដោយប្រើកន្សែង ឬក្រណាត់ជូតអាចធ្វើឱ្យមេរោគបាក់តេរីងាយនឹងតោងបានច្រើន បើសិនជាយើងជូតមិនបានល្អ។ វិធីដែលល្អ គឺក្រោយពីលាងហើយ គួរតែដាក់ចានហាលចោលនៅកន្លែងដែលមានបរិយាកាសចេញចូលបានល្អ ព្រោះវាធ្វើឱ្យចានឆាប់ស្ងួត និងសម្លាប់មេរោគបានយ៉ាងល្អ៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ការពារប្រសើរជាងព្យាបាល! ក្នុងខែមករា ឆ្នាំទាំង ៤ នេះ សូមប្រយ័ត្នបញ្ហាផ្នែកក្បាល អាចនឹងមានរឿងត្រូវគិតច្រើន

​ថ្ងៃសែនចូលឆ្នាំចិន! នៅភ្នំពេញ ហាមដាច់ខាតដុតផាវ អុជកាំជ្រួច និង លេងល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះអើយ! នៅមណ្ឌលគិរី ស្ត្រីម្នាក់ ដេកលើអង្រឹងក្រោមដើមប័រសុខៗ ត្រូវឃ្មុំចង្អេររោមទិចរហូតដល់បាត់បង់ជីវិត

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

ពីឡុតម្នាក់ឡើងបើកយន្តហោះទាំងស្រវឹងជោក ត្រូវគេអូសចេញឃាត់ខ្លួន និង ពិន័យរាប់ពាន់ដុល្លារដើម្បីបាននៅក្រៅឃុំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ