ដឹងហើយរំជួលចិត្ត! មុនបានចូលសម្តែង ជីវិត វ៉ាងដេត កូនប្រុសនាយ វាំងដឺ ជួបរឿងកម្សត់ព្រាត់ប្រាសច្រើនស្មានមិនដល់

Share This

កន្លងមក អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ជាបានជ្រាបមកហើយពីបច្ចុប្បន្នភាពរបស់កូនប្រុសច្បង តារាកំប្លែង យិន សារឹម ហៅ នាយ វាំងឌឺ គឺលោក យិន ភីដេត ក្រោយឪពុកម្តាយ និង ប្អូនស្រីបង្កើតបានចែកឋានទៅ នៅសល់តែលោកម្នាក់ឯងប៉ុណ្ណោះ។

ក្រោយមកគេបានដឹងដំណឹងពីកូនប្រុសច្បងតារាកំប្លែង វាំងឌឺ គឺលោក ភីដេត ថាលោករស់នៅតែលតោលម្នាក់ឯង ធ្វើការរោងចក្រ និង រស់នៅក្នុងផ្ទះជួលតម្លៃ ៤៥ ដុល្លារ។ លើសពីនោះ លោក ភីដេត មាននិស្ស័យផ្នែកចម្រៀង ហើយក៏ចេះកំប្លែងដូចឪពុកដែរ ប៉ុន្តែដោយលោកមិនស្គាល់គេ មិនដឹងរកអ្នកណាឱ្យបើកផ្លូវជួយលោកនោះទេ ដូច្នេះមានតែការលើកដៃសុំឱ្យផលិតករ និង អ្នកសិល្បៈរៀមច្បងជួយហៅលោកទៅថតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញការអំពាវនាវពីលោក ភីដេត តំណក់ឈាមតែម្នាក់ ដែលបន្សល់នៅរបស់តារាកំប្លែង វាំងឌឺ ឱ្យលោកមានឱកាសបានសម្តែងនោះ គេក៏បានឃើញ នាយ ព្រែក ក៏ដូចជា ពូ ណុយ និង ក្រុមសម្តែងជាច្រើនទៀត ក៏បានហៅលោក ភីដេត ឱ្យទៅសម្តែងក្នុងក្រុមរបស់លោកដែរ ដោយពេលនេះលោកបានដាក់ឈ្មោះក្នុងវិថីសិល្បៈថា វ៉ាងដេត។

ក្នុងវីដេអូចេញសម្តែងរបស់លោក វ៉ាងដេត បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និង បានសរសើរដូចគ្នាដែរ ដោយកូនប្រុសច្បង នាយ វាំងឌឺ រូបនេះ គឺពិតជាមិនខុសពីឪពុកនោះឡើយ ពោលគឺដូចពាក្យចាស់ពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ ម្យ៉ាងវិញទៀត មហាជនបានលើកឡើងថា ការតស៊ូរបស់លោកពិតជាមិនខុសទេ ដោយពេលនេះ ក្រោយបានការហៅសម្តែងជារឿយៗលោកក៏អាចរកប្រាក់ចំណូលបានខ្លះដែរ។

គួររំឭកថា លោក ភីដេត កូនប្រុសច្បង លោក វាំងឌឺ បានកំព្រាឪពុកតាំងពីលោកអាយុ ១០ ឆ្នាំ ដោយលោកឪពុក គឺលោក វាំងឌឺ បានទទួលមរណភាពនៅអំឡុងឆ្នាំ ២០០៣។ ក្រោយឪពុកស្លាប់ ក្លាយជាកូនកំព្រាឪពុក រស់នៅជាមួយម្តាយ និង ប្អូនស្រី មិនយូរប៉ុន្មាននៅឆ្នាំ ២០០៥ ម្តាយក៏បានទទួលមរណភាពទៀត ធ្វើឱ្យលោករស់នៅកំព្រាតែលតោលជាមួយនឹងប្អូនស្រី។ ជាអកុសល មកដល់ឆ្នាំ ២០២១ ប្អូនស្រីពៅរបស់លោក ភីដេត គឺកញ្ញា យិន ស្រណែត បានទទួលមរណភាពមួយរូបទៀត ទុកឱ្យរូបលោកតែលតោលតែម្នាក់ឯងមកដល់បច្ចុប្បន្ន៕

សោកស្ដាយ! ក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈរចាំទីយកទ្រូងទៅពាំងបាល់មួយទំហឹង បណ្ដាលឱ្យចុកចាប់ដល់អស់ជីវិ.ត

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

កៀកថ្ងៃសែនចូលឆ្នាំចិន! តស់មកដឹងពីពណ៌ខោអាវហេង សម្រាប់ឆ្នាំទាំង ១២ ទុកពាក់ថ្ងៃចូលឆ្នាំចិន

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រទេសម៉ូរ៉ុក គ្រោងសំឡេះសុនក ៣ លានក្បាលទូទាំងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ត្រៀមធ្វើជាម្ចាស់ផ្ទះបាល់ទាត់ FIFA ឆ្នាំ ២០៣០

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ចិន ព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈផ្ទុះរឿងឆបោកល្បួងតារាៗទៅក្រៅប្រទេសច្រើនករណី

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ព័ត៌មានបន្ថែម

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ រួញរាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

​ភ្ញាក់ផ្អើល! Ahreum អតីតសមាជិកក្រុម T-ara ត្រូវកាត់ទោ.សឱ្យជាប់ពន្ធនាគារ ៨ ខែ ជុំវិញបទល្មើសក្ដៅគគុក ២ ករណី

(វីដេអូ) មុនប្រកាសសុំជំនួយ Bro KH ប្រាប់ពីស្ថានភាពជីវិត ៥ ឆ្នាំចុងក្រោយ ជួបប្រទះរឿងស្មានមិនដល់ជាច្រើន

ភ្ញាក់ផ្អើល! Bro KH ធ្លាក់ខ្លួនឈឺ បាត់បង់ឡាន ឆានែលយូធូប និង ផេកហ្វេសប៊ុក ឥលូវកំពុងខ្វះលទ្ធភាពព្យាបាលជំងឺ

សល់ប៉ុន្មានថ្ងៃទៀតចូលរោងការ Taew ដឹកដៃគូដណ្តឹងសេដ្ឋី ទៅធ្វើបុណ្យនៅវត្តដើម្បីសុំលាភសុំជ័យ

KlapYaHandz ចេញសេចក្តីប្រកាសពីកម្មសិទ្ធិបញ្ញានិមិត្តសញ្ញាតារាចម្រៀង RuthKo សម្រាប់អ្នកយកធ្វើអាជីវកម្ម

រំលងជាង ១០ ថ្ងៃហើយ វុទ្ធា នៅទន្ទេញហៅឈ្មោះបងប្អូនល្អ RuthKo ធ្លាប់អង្គុយជជែកគ្នាលេងទល់ៗភ្លឺ

(វីដេអូ) បរាជ័យលើឆាក MUC! អ្នកម៉ាក់រូបស្រស់ មៀលីយ៉ាន ឆក់បានតំណែង Miss Super Talent ត្រៀមតំណាងប្រទេសទៅប្រកួតនៅកូរ៉េ

ស្វែងរកព័ត៌មាន​ ឬវីដេអូ