កាលពីរាត្រីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកជាបន្តបន្ទាប់ក្រោយពីបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Sekla Keo បានទម្លាយថាជាគូដណ្តឹងរបស់ Top 5 MasterChef Cambodia រដូវកាលទី ៣ កញ្ញា ប៊ុន លីនណា។ លើសពីនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ បុរសរូបនោះ គឺជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង កែវ សុបញ្ញា ទៀតផង។
ក្នុងនោះ លោក Sekla Keo ដែលអះអាងជាគូដណ្តឹងកញ្ញា ប៊ុន លីនណា បានរៀបរាប់យ៉ាងវែងឆ្ងាយ ដោយសង្កត់ធ្ងន់ថា កញ្ញា ប៊ុន លីនណា លួចមានថ្មី ខណៈកំពុងរួមរស់នៅដំបូលផ្ទះតែមួយជាមួយលោក។
យ៉ាងណាមិញ ក្រឡេកទៅមើលតារាចម្រៀងស្រី អ្នកនាង កែវ សុបញ្ញា ឯណោះវិញ ក្រោយ កញ្ញា ប៊ុន លីនណា បានបង្ហោះសារ និង វីដេអូ រូបភាពជាបន្តបន្ទាប់ ដើម្បីបកស្រាយ ព្រមទាំងបង្ហាញភាពស្អាតស្អំរបស់ខ្លួន ដោយកញ្ញា ប៊ុន លីនណា បានបញ្ជាក់ថា នាង និង អតីតគូដណ្តឹងបានផ្តាច់ពាក្យគ្នារួចរាល់ ដោយមានលិខិតស្នាមត្រឹមត្រូវ។ លើសពីនោះ កញ្ញា ប៊ុន លីនណា ក៏បានបង្ហោះវីដេអូ អំឡុងពេលនៅត្រូវរូវគ្នា ដោយខាងប្រុសធ្លាប់ប្រើប្រាស់កម្លាំងបោះបោកសម្ភារនានានៅនឹងមុខទៀតផង។
ដោយឡែក ងាកទៅកាន់តារាចម្រៀង កែវ សុបញ្ញា ដែលជាបងស្រីបង្កើតរបស់អតីតគូដណ្តឹងកញ្ញា ប៊ុន លីនណា ក៏បានចេញមកបង្ហោះសារជាបន្តបន្ទាប់ ក្រោយពីផ្ទុះការវែកញែកជាច្រើនទៅកាន់ប្អូនប្រុសនៅលើគណនីហ្វេសប៊ុក។
សូមអានសារលម្អិតរបស់ តារាចម្រៀង កែវ សុបញ្ញា ជាបន្តបន្ទាប់ខាងក្រោម៖