ធ្លាយចចាមអារ៉ាមថា តារាចម្រៀង Jay Chou ស្ថិតក្នុងចំណោមបញ្ជីប្រុសជាង ១ ពាន់នាក់ ត្រូវបាន ចែហុង ស៊ីចុ-ក

Share This

ករណីបុរសម្នាក់ត្រកូល Jiao ក្លែងខ្លួនបន្លំធ្វើជាស្ត្រី និង ដាក់ឈ្មោះថា ហុង ទៅល្បួងបោកប្រាស់មនុស្សប្រុសវ័យក្មេងចំនួន ១៦៩១ នាក់ កំពុងក្លាយជាប្រធានបទក្ដៅគគុកបំផុតលើបណ្ដាញសង្គម Weibo ក្នុងប្រទេសចិន។ យ៉ាងណាមិញ បុរសរូបនោះចុងក្រោយត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ក្រោយរូបភាព និង វីដេអូអាសអាភាសជាច្រើនត្រូវបានចែកចាយពាសពេញប្រព័ន្ធអនឡាញ។

តាមសារព័ត៌មាន HK01 ជនរងគ្រោះរបស់ស្ត្រីក្លែងក្លាយ ហុង មានរាប់ចាប់ពីសិស្សសាលា បុគ្គលិកការិយាល័យ គ្រូបង្វឹកហាត់ប្រាណ ប្រុសសង្ហាៗលើបណ្ដាញសង្គមជាច្រើន ហើយជាមួយគ្នានោះដែរ ក្រោយអត្តសញ្ញាណនៃប្រុសៗដែលជាជនរងគ្រោះរបស់ ហុង ត្រូវបានបែកធ្លាយ ក៏ស្រាប់តែមានការបង្ហោះមួយលើបណ្ដាញសង្គមចិនលើកឡើងថា តារាចម្រៀង Jay Chou សង្ស័យជាម្នាក់ក្នុងចំណោមបុរសដែលត្រូវ ហុង បោកប្រាស់រាងកាយ។

ព័ត៌មាននេះដែរគឺផ្ទុះការភ្ញាក់ផ្អើលខ្លាំងមែនទែនក្នុងវិស័យកម្សាន្តនៅប្រទេសចិន តែយ៉ាងណាមិញ មិនទុកឱ្យផ្ទុះផ្អើលយូរ តារាប្រុស Jay Chou ក៏ទទួលបានភាពស្អាតស្អំមកវិញ ដោយមហាជនជាច្រើនក្នុងប្រទេសចិនបានរកឃើញថា blogger ដែលចែកចាយព័ត៌មាននោះ គឺមានបំណងបង្កើតរឿងក្លែងក្លាយឡើងដើម្បីតែចង់បាន views។ រូបគេបានប្រើប្រាស់រូបភាពរបស់បុរសម្នាក់ដែលទៅផ្ទះរបស់ ហុង មានពុកមាត់ស្រដៀងនឹង Jay Chou ដើម្បីបំភាន់ភ្នែកសាធារណជន ទាំងដែលការពិតនោះ Jay Chou គឺមិនមែនជាជនរងគ្រោះក្នុងបញ្ជីមនុស្សប្រុសជាង ១ ពាន់នាក់នោះឡើយ។

ពាក់ព័ន្ធនឹងការចែកចាយព័ត៌មានក្លែងក្លាយនេះដែរ ខាងតារាចម្រៀងប្រុស Jay Chou គឺមិនទាន់ចេញមកឆ្លើយតបនោះឡើយ។ ដោយឡែក មហាជនក៏ដូចជាអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះជាច្រើនបង្ហាញការខឹងសម្បា និង ថ្កោលទោសចំពោះទង្វើរបស់ blogger រូបនោះដែលទាញផលប្រយោជន៍ពីព័ត៌មានក្ដៅដោយការបំភ្លៃព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះគេបែបនេះ។ ពួកគេក៏ស្នើឱ្យ Jay Chou ចាត់វិធានការខ្លាំងក្លា និង ប្ដឹងជនទាំងនោះដែលបង្ខូចឈ្មោះលោកផងដែរ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

អ្នកគាំទ្រផ្ទុះការព្រួយបារម្ភ ពេលឃើញតួម៉ីញជូ F4 តៃវ៉ាន់ ប្រែមុខមាត់ស្គមស្គាំងខ្លាំង សល់តែឆ្អឹង

(វីដេអូ) ល្បីខាងប្រុសមុខស្រដៀងគ្នា! ស្វែង សុជាតា អញ្ជើញអ្នកនាង កាតុ និង ស្វាមី ច្រៀងកាត់សក់ថ្ងៃមង្គលការ ពេលនៅជិតគ្នាកាន់តែដូចខ្លាំង

កំពុងប្រកួតនៅវៀតណាម ផន ស្រីពី បង្ហោះសារហាក់អន់ចិត្ត ក្រោយមិនសូវទទួលបានការគាំទ្រ តែតាំងជំហរមិនបោះបង់ចោលកណ្ដាលទី

(វីដេអូ) ផ្ទុះសរសើរ! កក្កដា សុភ័ណ្ឌ យកនំអន្សម និង នំគមខ្មែរទៅបង្ហាញក្នុងវគ្គឈុតតំណាងជាតិ

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ