កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ មានឃ្លាំងស្តុកឡានទំនើបមួយកន្លែងនៅប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឆេះឡានខ្ទេចអស់ ៥០ គ្រឿង ខូចខាតទឹកប្រាក់ប្រមាណជាង ១៩០ លានបាត។

តាមព័ត៌មានបានឱ្យដឹងថា ឃ្លាំងខាងលើនេះស្ថិតនៅក្នុងឃុំ Om Kret ស្រុក Pak Kret ខេត្ត Nonthaburi ដែលក្នុងនោះហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណ ៨ កន្លះព្រឹក ដោយអគ្គិភ័យចាប់ផ្តើមឆេះចេញពីក្នុងឃ្លាំងផ្ទាល់តែម្តង។ ខាងអ្នកពន្លត់អគ្គិភ័យបានចុះទៅអន្តរាគមន៍ពន្លត់ តែចៃដន្យស្រាប់តែឆេះដោយទាំងឡានពន្លត់អគ្គិភ័យអស់ ១ គ្រឿង ហើយថែមទាំងមានអ្នកពន្លត់របួស ២ នាក់ទៀត។

តាមការឱ្យដឹង ឡាននៅក្នុងឃ្លាំងបានខូចខាតអស់ចំនួន ៥០ គ្រឿង ដោយក្នុងនោះមានឡានស្ព័រចំនួន ៥ គ្រឿង ក្រៅពីនោះជាឡានអគ្គិសនីម៉ាក Tesla ចំនួន ៤៥ គ្រឿង ហើយសរុបជាទឹកប្រាក់ប្រមាណជាង ១៩០ លានបាតឯណោះ៕





ប្រភព៖ Khaosod