កន្លះឆ្នាំចែកទ្រព្យគ្នាអត់ដាច់! ប្ដីប្រពន្ធមួយគូ លែងលះគ្នាមិនដាច់ស្រេច ព្រោះតែមាន់ទា ៥៣ ក្បាល

Share This

រយៈពេលកន្លះឆ្នាំ ប្ដីប្រពន្ធមួយគូនៅខេត្ត Sichuan ប្រទេសចិន នៅត្រាំត្រែងលែងលះគ្នាមិនដាច់ស្រេចសោះ ក៏ព្រោះតែចរចាមិនត្រូវរ៉ូវគ្នារឿងបែងចែកមាន់ទាដែលពួកគេចិញ្ចឹមរួមគ្នាចំនួន ៥៣ ក្បាល។

ករណីដ៏គួរឱ្យហួសចិត្តនេះដែរ បានកើតឡើងលើបុរសម្នាក់ឈ្មោះ Yang ដែលបានដាក់ពាក្យលែងលះជាមួយប្រពន្ធឈ្មោះ Tu នៅតុលាការក្រុង Daishi ខេត្ត Sichuan ប្រទេសចិន កាលពីដើមខែឧសភា ឆ្នាំ ២០២៥ កន្លទៅ។ ប្ដីប្រពន្ធពួកគេគឺជាកសិករ និង គ្មានទ្រព្យសម្បត្តិរួមអ្វីក្រៅពីផ្ទះដែលសង់ឡើងរួមរស់ជាមួយគ្នានោះទេ ប៉ុន្តែបណ្ដឹងលែងលះមួយករណីនេះបែរជាត្រូវជាប់គាំងបញ្ចប់មិនរួច ក៏ព្រោះតែការបែងចែកមាន់ទាមិនសមចិត្តគ្នា។

តាមការរៀបរាប់ពីខាងចៅក្រមបានឱ្យដឹងថា លោក Yang និង ភរិយាឈ្មោះ Tu គឺមិនបានទាស់ទែងគ្នាលើចំនួនមាន់ទាដែលចង់បាននោះទេ ប៉ុន្តែពួកគេទាំងពីរអះអាងថាសុទ្ធតែបានដាក់ចិត្តកាយមើលថែទាំសត្វចិញ្ចឹមទាំងនោះដិតដល់រៀងៗខ្លួន។ ជាក់ស្ដែង ស្ត្រីជាប្រពន្ធបានអះអាងថា នាងជាអ្នកចិញ្ចឹមសត្វស្លាបទាំងនោះ ដូច្នេះនាងគួរតែបានចំណែកច្រើនជាង ខណៈបុរសជាប្ដីស្នើសុំបែងចែកឱ្យស្មើគ្នា។

ចៅក្រម លើកគំនិតដោយចង់បែងចែកឱ្យស្មើភាពគ្នា ដោយសត្វក្ងាន ២២ ក្បាលបែងចែកតាមទំហំ (៣ ធំ និង ៨ តូច) ខណៈសត្វទា ២ ក្បាល ចែកឱ្យម្នាក់មួយ តែយ៉ាងណារឿងដែលឈឺក្បាលគឺសត្វមាន់ចំនួន ២៩ ក្បាល ដែលជាចំនួនសេស មិនដឹងថាត្រូវបែងចែកមួយក្បាលចុងក្រោយទៅឱ្យខាងណា។ ទោះជាយ៉ាងណា ជាចុងក្រោយ ខាងចៅក្រមបានបំផុសគំនិតឱ្យភាគីទាំងសងខាងប៉ះប៉ូវគ្នានូវមាន់មួយក្បាលចុងក្រោយនេះទៅតាមតម្លៃទីផ្សារ ឬក៏សម្លាប់វាយកមកធ្វើម្ហូបញ៉ាំលាគ្នាលើកចុងក្រោយទៅ ហើយពួកគេក៏យល់ព្រមតាម ទើបករណីលែងលះមួយនេះបានបញ្ចប់ទៅដោយជោគជ័យ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ព័ត៌មានបន្ថែម

ឃើញទឹកផុសចេញពីក្រោមដី ផ្អើលអ្នកស្រុកទៅដងផឹកលាន់ ព្រោះជឿថាជាទឹកស័ក្តិសិទ្ធិ តាមពិតទឹកទុយោបែកសោះ

ម្តាយភ័យបុកពោះ សុខៗកូនស្រីអង្គុយសើចផងយំផងដូចមនុស្សឆ្កួ/ត ក្រោយខំធ្វើកិច្ចការសាលាមួយយប់ទល់ភ្លឺ

ចម្លែក! ពេទ្យស្រី ១០ នាក់ ធ្វើការផ្នែកសម្ភពក្នុងមន្ទីរពេទ្យមួយនៅអាមេរិក កើតជំងឺដុះសាច់ក្នុងខួរក្បាលដូចគ្នា តែរកមូលហេតុមិនឃើញ

ឆាប់រកពេទ្យ! បើនៅសុខៗតែងខ្លួនប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនញាណទី ៦ ប្រាប់ទេ គឺអ្នកអាចកំពុងបែកសតិ

មិនចង់ឱ្យជីវិតមានសម្ពាធ បុរសជប៉ុនម្នាក់សុខចិត្តលាឈប់ពីការងារ ប្រមូលទ្រព្យលក់ ហើយដើរធ្វើជនអនាថាវិញ

ឈឺខ្នងមិនបាត់ ជឿក្បួនបុរាណលេបកង្កែបរស់ ៨ ក្បាល ចុងក្រោយកូនដឹកទៅពេទ្យសឹងមិនទាន់ ព្រោះកង្កែបលោតពេញពោះ

ថ្មីទៀតហើយ! ខឹងទូរស័ព្ទទៅសង្សារមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តធ្វើឱ្យដាច់ភ្លើងប្រើពេញមួយភូមិ

ករណីកម្រ! បុរសម្នាក់រស់នៅធម្មតាជាង ៤០ ឆ្នាំហើយ ទើបដឹងខ្លួនឯងអត់មានខួរក្បាល ៩០%

ស្វែងរកព័ត៌មាន​ ឬវីដេអូ