ការធ្វើអន្តោប្រវេសន៍តាមរយ:ការវិនិយោគ ភាពពេញនិយមដែលកំពុងកើនឡើងសម្រាប់ម្ចាស់អាជីវកម្មដែលកំពុងស្វែងរកឱកាសនៅក្រៅប្រទេស
រាជធានីភ្នំពេញ ឆ្នាំ ២០១៨ ៖ មានទស្សន:ថ្មីមួយនៅក្នុងសង្គមកម្ពុជានោះគឺ ការធ្វើអន្តោប្រវេសន៍តាមរយ:ការវិនិយោគដែលបានជួយដល់ម្ចាស់អាជីវកម្ម បុគ្គល និង ក្រុមគ្រួសារជាច្រើនពាន់នាក់នៅទូទាំងពិភពលោករួចមកហើយ ។ ការធ្វើបំលាស់ទី ឬចល័តភាព បញ្ហាទាក់ទងការធ្វើអន្តោប្រវេសន៍ និង កត្តាជាច្រើនទៀតដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយមធ្យោបាយមួយ ឬផ្សេងទៀត ដែលមានការទាក់ទងដល់ទាំងជនជាតិកម្ពុជា ក៏ដូចជាជនជាតិបរទេសដែលរស់នៅ និង កំពុងប្រកបរបរអាជីវកម្មនៅក្នុងប្រទេស ។ ម្ចាស់អាជីវកម្មជាច្រើនរូបរួចមកហើយបានចាប់ផ្តើមស្វែងរកវិធីសាស្ត្រដ៏មានប្រយោជន៍សម្រាប់ការវិនិយោគនៅក្រៅប្រទេសក៏ដូចជាមធ្យោបាយវិនិយោគថ្មីៗផ្សេងទៀត ។
Harvey Law Group (HLG) គឺជាក្រុមហ៊ុនលក្ខណ:អន្តរជាតិឈានមុខគេមួយដែលមានឯកទេសលើការរៀបចំដំណើរការឆ្លងកាត់ប្រទេស និង ការធ្វើបំលាស់ទី ឬចល័តភាព ។ ជាមួយនឹងកេរិ៍្តឈ្មោះនៅទូទាំងពិភពលោក HLG ដើរតួជាតំណាងបុគ្គលលំដាប់ជាន់ខ្ពស់ក៏ដូចជាសាជីវកម្មផ្សេងៗ និង បានបើកការិយាល័យទី ១៨ នៅរាជធានីភ្នំពេញ ដើម្បីផ្តល់ដល់ជនជាតិកម្ពុជា និង អ្នករស់នៅទីនេះ ដែលមិនមែនជាជនជាតិកម្ពុជានូវការធ្វើចល័តភាព ក៏ដូចជាជម្រើសវិនិយោគដើម្បីគោលបំណងធ្វើអន្តោប្រវេសន៍ ដែលគោលបំណងនេះដើម្បីរៀបចំសម្រួលចល័តភាព និង ការធ្វើបំលាស់ទីរបស់អ្នកគ្រប់គ្នាសម្រាប់ការធ្វើវិនិយោគ ក៏ដូចជាសម្រាប់សហគ្រាស និង ក្រុមហ៊ុន ។
ក្នុងចំណោមកម្មវិធីដែលធ្វើការផ្សព្វផ្សាយ និង ផ្តល់ជូន រួមមានកម្មវិធីដែលផ្តល់លទ្ធភាពដើម្បីទទួលបាន Green Card ទៅសហរដ្ឋអា មេរិកទាំងក្រុមគ្រួសារ ។ កម្មវិធីសម្រាប់អ្នកធ្វើអន្តោប្រវេសន៍ក្នុងនាមវិនិយោគិន ឈ្មោះ EB-5 គឺជាវិធីដ៏ឆាប់រហ័សបំផុតដើម្បីទទួលបានការតាំងលំនៅអចិន្ត្រៃយ៍សម្រាប់ក្រុមគ្រួសារទាំងមូលនៅសហរដ្ឋអាមេរិក និង ទទួលបានជោគជ័យយ៉ាងខ្លាំងអស់រយ:ពេលជាច្រើនឆ្នាំមកហើយ និង ត្រូវបានចាត់ទុកជាកម្មវិធីអន្តោប្រវេសន៍ តាមរយ:ការវិនិយោគដែលឈានមុខគេសម្រាប់វិនិយោគិន និង ភាគីពាក់ព័ន្ធជាច្រើន ។
ត្រលប់ទៅឆ្នាំ ២០០៧ វិញ ពេលនោះមានវិនិយោគិនតិចជាង ១ ពាន់នាក់ ដែលបានដាក់ពាក្យស្នើសុំ ខណ:ដែលគិតត្រឹម ឆ្នាំ ២០១៧ វិញ មានពាក្យស្នើសុំច្រើនជាង ១ ម៉ឺន ៣ ពាន់ច្បាប់ ដែលបានទទួលដោយអាជ្ញាធររបស់សហរដ្ឋអាមេរិក ឈ្មោះ USCIS ។
ទឹកដីប្រទេសចិន (ចិនដីគោក) គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅតំបន់អាស៊ីខាងកើតដែលមានចំនួនដាក់ពាក្យស្នើសុំសម្រាប់កម្មវិធី EB-5 របស់សហរដ្ឋអាមេរិកច្រើនជាងគេ ខណ:ដែល ប្រទេសកូរ៉េខាងត្បូង ឥណ្ឌា វៀតណាម និង តៃវ៉ាន់ គឺជាប្រទេសបន្តបន្ទាប់ដែលស្ថិតក្នុងចំណាត់ថ្នាក់នេះ ។
ខណ:ដែលមានការិយាល័យនៅ ១៥ ប្រទេសរួចមកហើយ រួមមានវត្តមាននៅប្រទេសចិន ហុងកុង សាំងហ្គាពួរ ថៃ និង វៀតណាម ក្រុមហ៊ុន HLG បានណែនាំ និង ផ្តល់ប្រឹក្សាយោបល់ដល់អតិថិជនជាច្រើនរួចមកហើយទៅលើការធ្វើអន្តោប្រវេស៍តាមរយ:ការវិនិយោគ និង បានជួយដល់ជាង ៣ ពាន់គ្រួសាររួចមកហើយ និង ជួយរៀបចំចាត់ចែងការវិនិយោគអន្តរជាតិក្នុងទឹកប្រាក់ចំនួនជាង ២ ពាន់លានដុល្លារកាណាដា ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
កម្មវិធីវិនិយោគបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកឈ្មោះ EB-5 អាចជួយដល់វិនិយោគិនទទួលបាន Green Card ជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លាអាមេរិក ។ កម្មវិធីនេះមិនមានលក្ខខណ្ឌ កំហិតរារាំងណាមួយឡើយសម្រាប់ជនជាតិកម្ពុជាភាគច្រើន ។ អ្នក ដែលមានសញ្ជាតិកម្ពុជាក៏កំពុងតែសំឡឹងមើលប្រទេសកាណាដាជាគោលដៅរបស់ខ្លួន ខណ:ដែលគេ ដឹងថាពួកគេអាចទទួលបានប័ណ្ណតាំងលំនៅអចិន្ត្រៃយ៍នៅទីនោះជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួនប្រហែលជាង ៣០ ម៉ឺនដុល្លារកាណាដាប៉ុណ្ណោះ ។
«ចំនួនកើន ឡើងនៃបុគ្គលដែលមានទ្រព្យធនខ្ពស់ ម្ចាស់អាជីវកម្ម ក៏ដូចជា អ្នកធ្វើមាតុភូមិនិវត្តន៍ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកក្រុមហ៊ុន និង គម្រោងការងាររបស់ពួកគេទៅក្រៅប្រទេស ហើយបានមកពិភាក្សាយោបល់ដើម្បីរកវិធីសាស្ត្រល្អបំផុតដើម្បីបន្តដំណើរការគម្រោងទៅមុខទៀត ។ ពួកយើងតែងតែផ្តល់យោបល់ដល់ពួកគេ និង ស្វែងរកវិធីសាស្ត្រវិនិយោគដ៏ឈ្លាសវៃសម្រាប់អតិថិជនរបស់ពួកយើង ។ ពិភពលោកបានផ្លាស់ប្តូរហើយ ហើយវាមិនមែនគ្រាន់តែអំពីការវិនិយោគក្នុងអាជីវកម្មនោះទេ តែដើម្បីបានអ្វីបន្ថែមពីលើនេះទៅទៀត ។ នេះជាអ្វីដែលយើងអាចជួយរៀបចំជូនលោកអ្នកបាន» ។ នេះជាពាក្យសម្តីរបស់លោក Bastien Trelcat (Managing Partner) របស់ក្រុមហ៊ុន HLG ។
សម្រាប់ការតាំងលំនៅអចិន្ត្រៃយ៍សហរដ្ឋអាមេរិក និង ប្រទេសកាណាដា នៅតែជាប្រទេសគោលដៅសំខាន់ដែលក្រុមគ្រួសារសញ្ជាតិកម្ពុជាដែលមានទ្រព្យធនមានបំណងទៅរស់នៅ ឬ បញ្ជូនកូនៗរបស់ពួកគេសម្រាប់គោលដៅអប់រំសិក្សា ។ ការទទួលបានសញ្ជាតិពីរ គឺអនុញ្ញាតឱ្យបានដោយច្បាប់កម្ពុជា ។ មិនត្រឹមតែប៉ុណ្ណោះជនជាតិកម្ពុជាក៏អាចធ្វើការវិនិយោគដោយសុវត្ថិភាពទៅក្នុងប្រទេសដែលផ្តល់សញ្ជាតិដូចជា ប្រទេស សាំងឃីត និង នេវីស (St Kitts & Nevis) ប្រទេស សាន់ ឡូស៊ា (Saint Lucia) ប្រទេស ហ្គ្រីណាដា (Grenada) ប្រទេស ដូមីនីកា (Dominica) និង ប្រទេស អាន់ទីហ្គ័រ (Antigua) ដោយចាប់ផ្តើមការវិនិយោគពី ១០ ម៉ឺនដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យស្នើសុំទោល ។
ជម្រើសផ្សេងទៀតរួមមាន ប្រទេស សាយព្រឺស (Cyprus) និង ប្រទេស ប៊ុលហ្គារី (Bulgaria) ដែលសុទ្ធតែជាសមាជិករបស់សហព័ន្ធអឺរ៉ុប ក៏ដូចជាប្រទេស វាណាទូ (Vanuatu) ដោយប្រទេសទាំងនេះ គឺអាចឱ្យអ្នកដាក់ពាក្យស្នើសុំធ្វើការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងតែរីកផុសផុលយ៉ាងខ្លាំង ។ ខណ:ដែលបានទទួលសញ្ជាតិនៃប្រទេសដែលលោកអ្នកទៅវិនិយោគ វិនិយោគិននឹងមានលទ្ធភាពដាក់លក់វិញនូវអចលនវត្ថុដែលបានទិញនោះ ។
អតិថិជន និង ម្ចាស់អាជីវកម្មជាច្រើនមិនបានដឹងពីតម្លៃបន្ថែមជាច្រើនទៀតនៃការសម្រេចចិត្តដ៏ឈ្លាសវៃទៅក្នុងការវិនិយោគសម្រាប់ការធ្វើអន្តោប្រវេសន៍នេះ ដែលបន្ថែមពីការតាំងលំនៅអចិន្ត្រៃយ៍ ឬសញ្ជាតិទីពីរ និង លិខិតឆ្លងដែនទីពីរនេះ ។ គុណប្រយោជន៍ផ្សេងទៀតដែលយើងមិនបានរៀបរាប់អស់ទាក់ទងនឹងការទទួលបានសញ្ជាតិទីពីរនោះគឺភាពងាយស្រួលក្នុងការធ្វើដំណើរទៅជាង ១៣០ ប្រទេស ដោយមិនចាំបាច់មានទិដ្ឋាការ ឬទ្រព្យសម្បត្តិពិតប្រាកដសម្រាប់ពាណិជ្ជករដែលត្រូវការធ្វើដំណើរចេញចូលប្រទេសកម្ពុជាជាប្រចាំ ។
បន្ថែមពីនេះទៅទៀត គឺបានទទួលប័ណ្ណតាំងលំនៅជាអចិន្ត្រៃយ៍ដែលអាចឱ្យលោកអ្នកបានទទួលគុណប្រយោជន៍លើប្រព័ន្ធតំហែទាំសុខភាព និង ការអប់រំក្នុងតម្លៃទាប និង ការបង់ថ្លៃសិក្សាទាប ។ ការវិនិយោគទៅក្រៅប្រទេស ឬការទទួលបានការតាំងលំនៅ នៅប្រទេសផ្សេងទៀតក៏អាចជួយសម្រួលនូវបញ្ហាបំណុលពន្ធដារ ប្រសិនបើលោកអ្នកមានគម្រោងការពន្ធដារណាមួយដែលត្រូវធ្វើ ។
អំពីក្រុមហ៊ុន HLG
ក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ ១៩៩២ នៅទីក្រុងម៉ុនទ្រៀល (Montreal) ប្រទេសកាណាដា ដោយលោក Jean-Francois Harvey។ Harvey Law Group គឺជាក្រុមហ៊ុនផ្តល់ប្រឹក្សាផ្លូវច្បាប់ ទាក់ទងនឹងក្រុមហ៊ុន និង ចល័តភាព ជាលក្ខណ:អន្តរជាតិដោយមានការិយាល័យនៅស្ទើរតែ ទូទាំងពិភពលោក រួមមាន ប្រទេសកាណាដា សហរដ្ឋអាមេរិក ចិន ហុងកុង វៀតណាម ថៃ សាំងឃីត នេវីស ហ្វីលីពីន បារាំង អ៊ីស្តាបុល ចក្រភពអង់គ្លេស និង អារ៉ាប់រួម ។
ក្រុមការងាររបស់ HLG រួមមានមេធាវី និង អ្នកផ្តល់ប្រឹក្សាយោបល់ដែលមានកិត្តិនាមនៅទូទាំង ពិភពលោក ព្រមទាំងមានសមាជិកដែលមានសមាសភាពឆ្នើមនៅសមាគម BAR របស់ កេប៊ិច (Quebec) សមាគមមេធាវីរបស់ កាណាដា សមាគម BAR របស់ ប៉ារីស (Paris) ជាដើម ។ ថ្មីៗនេះក្រុមហ៊ុនទើបបានទទួលពានរង្វាន់ជាក្រុមហ៊ុនផ្តល់ប្រឹក្សាផ្លូវច្បាប់ផ្នែកអន្តោប្រវេសន៍ល្អជាងគេចំនួនពីរដងនៅក្នុងកម្មវិធីពានរង្វាន់ Macallan ALB Hong Kong Law ប្រចាំឆ្នាំលើកទី ១៣ និង ១៦ នៅក្នុងឆ្នាំ ២០១៤ និង ២០១៧ ។
Harvey Law Group គឺជាក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកច្បាប់ដែលចុះបញ្ជីនៅកាណាដា និង ជាក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកច្បាប់អន្តរជាតិនៃ The Law Society of Hong Kong ក្រសួងយុត្តិធម៌របស់ប្រទេសវៀតណាម ហ្វីលីពីន រដ្ឋហ្លរីដា (Florida) នៅសហរដ្ឋអាមេរិក ក៏ដូចជាបានទទួលអាជ្ញាប័ណ្ណដោយនាយកដ្ឋានផ្តល់សញ្ជាតិតាមរយ:ការវិនិយោគរបស់ប្រទេស សាំងឃីត និង នេវីស (St. Kitts & Nevis) ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងឱកាសវិនិយោគក្នុងកម្មវិធីដើម្បីបានសញ្ជាតិនេះ សូមទាក់ទងមក Mr. Bastien Trelcat (Managing Partner) របស់ HLG ឫ Ms. Nymol Sokun ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម (Business Development Manager) ៕
btrelcat@harveylawcorporation.com
nsokun@harveylawcorporation.com
ទូរស័ព្ទ៖ +855 70 789 330 ឬ ចូលទៅកាន់ FB: https://www.facebook.com/HLGcambodia/
អាស័យដ្ឋាន៖ អាគារ Exchange Square, Unit ៧០៣ ជាន់ទី ៧ ផ្លូវ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។