ក្រុមហ៊ុនសាមសុង ចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ» – Popular Magazine

អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនសាមសុង ចែកមួកសុវត្ថិភាពក្រោមគោលគំនិត «អនាគតសិស្សឆ្នើម ផ្តើមពីសុវត្ថិភាពលើដងផ្លូវ»

Published

on

​យោងតាម​ស្ថិតិ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា បាន​ឲ្យ​ឃើញថា ក្នុង​ឆ្នាំ ២០១៥​ មាន​មនុស្ស​បាត់បង់​ជីវិត​ចំនួន 2,265 និង រងរបួស 15,000 ពាន់​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា ។ ​ដើម្បី​ទប់ស្កាត់​ឧបទ្ទវ​ហេតុនេះ ក្រុមហ៊ុន​សាម​សុង បន្ត​ជំរុញ​គំនិត​ផ្តួចផ្តើម​សហគមន៍​ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​ពិធី​ចែក​មួកសុវត្ថិភាព​ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ដែល​ជួយ​ធ្វើ​ឲ្យ​អ្នកបើកបរ​ក្នុងប្រទេស​កម្ពុជា​មានកា​រ​ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ ។

ដោយ​ទទួលបាន​ភាពជោគជ័យ និង ការបន្ត​គាំទ្រ​យ៉ាង​ធំធេង​ពី​ក្រសួង​អប់រំ យុវជន និង កី​ទ្បា ពិធី​ចែក​មួកសុវត្ថិភាព​ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» បានធ្វើ​ទ្បើង​កាលពី​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប៊ូ ជុំ​សេរី អនុ​រដ្ឋា​លេខា​នៃ​ក្រសួង​អប់រំ យុវជន និង កី​ទ្បា រួមទាំង​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ ៩៨០ នាក់ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ។

​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង កី​ទ្បា បាន​មានប្រសាសន៍ថា ៖ «​ខ្ញុំ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចូលរួម​ធ្វើជា​សា​ក្ខី​ភាព​នៃ​ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ជា​លើក​ទី​ពីរ​ក្នុងប្រទេស​កម្ពុជា ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​សាម​សុង ដែល​បានរៀបចំ​កម្មវិធី​នេះ​ទ្បើង ដើម្បី​ជំរុញ​ឲ្យ​យើងទាំងអស់គ្នា​យល់ដឹង​ជា​សាធារណៈ​អំពី​វិធានការ ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា និង លើកស្ទួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ ។

​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ទ្បិ​ច​ត្រូ​និក​សាខា​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «​ថ្ងៃនេះ ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង កី​ទ្បា និង វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​បង្កើត​ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ។ យុទ្ធនាការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់ សាម​សុង Love & Care ដើម្បី​តបស្នង​ជូន​សហគមន៍​របស់​យើង ។ សារ​របស់ខ្ញុំ​ជូនទៅ​កាន់​សិស្ស​ទាំងអស់គ្នា​ថ្ងៃនេះ ប្អូនៗ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​នៅពេល​ជិះ​កង់ ឬ ម៉ូតូ ដើម្បី​ការពារ​ខ្លួន និង មនុស្ស​ជុំវិញ​អ្នក​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមានទ្បើង​ជាយថាហេតុ និង កាត់បន្ថយ​ការព្រួយបារម្ភ​របស់​ក្រុមគ្រួសារ​អ្នកផង​ដែរ​» ។​

​កញ្ញា ឱក សុគន្ធ​កញ្ញា អ្នកតំណាង​ទូរស័ព្ទដៃ​សាម​សុង និង តារាចម្រៀង​ដ៏​ល្បីល្បាញ​ក្នុងប្រទេស​កម្ពុជា ដែលមាន​វត្តមាន​ក្នុង​យុទ្ធនាការ​នេះ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ៖ «​ក្នុងនាម​ជា​មនុស្ស​ធម្មតា​ដែលមាន​អាជីព​ជា​អ្នកចម្រៀង​ម្នាក់ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ក្នុងការ​រួមចំណែក​ក្នុង​យុទ្ធនាការ​ដ៏​អស្ចារ្យ​នេះ​ជាមួយ​ក្រុមហ៊ុន​សាម​សុង ព្រោះ​នាង​ខ្ញុំ​ធ្លាប់​ឃើញ​ឧប្បត្តិហេតុ និង សោកនាដកម្ម​ផ្សេងៗ​ដែល​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ដូច្នេះហើយ​នាង​ខ្ញុំ សូម​សំណូមពរ​ឲ្យ​បងប្អូន ពូ​មីង ទាំងអស់ សូម​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​ជីវិត​យើងទាំងអស់គ្នា​ព្រោះ​អាយុជីវិត​របស់​យើង​ម្នាក់ៗ​ពិតជា​សំខាន់​ជាង​អ្វី​ទាំងអស់​» ។​

​ក្នុង​យុទ្ធនាការ​នេះ សិស្សានុសិស្ស​ក៏បាន​ទទួល​ការបណ្តុះបណ្តាល​ពី​ប៉ូលិសចរាចរ​ក្រោម​ប្រធានបទ​ស្តីពី​ការប្រើប្រាស់​មួកសុវត្ថិភាព​ផងដែរ ហើយ​មួកសុវត្ថិភាព​ប្រមាណ​ជាង ១.០០០ ត្រូវបាន​ប្រគល់ជូន​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​បង្ការ​ការរង​គ្រោះ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ។ ​គោលដៅ​ដ៏​សំខាន់បំផុត​នៃ​ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជះឥទ្ធិពល​ដល់​សង្គម និង សេដ្ឋកិច្ច ហើយ​ព្រមទាំង​ជួយ​បង្ការ​ការគ្រោះថ្នាក់​ដល់​អ្ន​ក​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត ក៏ដូចជា​ផ្តល់​ពាក្យពេជន៍​ដ៏​ល្អ​ជូនទៅ​កាន់​សិស្សានុសិស្ស​ទាំងអស់ ៕

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

Published

on

By

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី ១០​ដុល្លារ ដល់ ១០០ ដុល្លារ​ភ្លាមៗ ។ ក្រៅពីនេះ​អតិថិជន​ក៏​អាច​ទិញ​គ្រឿង​អេឡិចត្រូនិក សាម​សុង ដែល​ខ្លួន​ពេញចិត្ត​ដោយ​រំលស់​ជាមួយ​ធនាគារ​ឯកទេស អ៊ី​អន ដោយ​អត្រា​ការប្រាក់​ទាប​បំផុត ។​

​គ្រប់​ផលិត​របស់ សាម​សុង សុទ្ធ​តែមាន​ការធានា​ដោយផ្ទាល់​ពី​ក្រុមហ៊ុន​ដែល​ធ្វើ​ឲ្យ​អតិថិជន​ទទួលបាន​នូវ​ផលិតផល​គុណភាព​ខ្ពស់ និង មាន​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់ ។ សម្រាប់​ព័ត៌មាន​លម្អិត​ពី​ប្រូ​ម៉ូ​សិន​នេះ អតិថិជន​អាចទាក់ទង​ទៅកាន់​ទូរស័ព្ទ​លេខ ៖ 1800 20 3232 ដោយ​ឥតគិតថ្លៃ​ពី​គ្រប់​ប្រព័ន្ធ​ទាំងអស់ ។ ប្រញាប់​ឡើង ការ​ថែម​ជូន​ដ៏​សម្បើម​បែបនេះ​មានតែ​រដូវ​ចុងឆ្នាំ​តែប៉ុណ្ណោះ ! ៕

ចុចអានអត្ថបទបន្ត

អត្ថបទក្រុមហ៊ុន

តើ​ជីវិត​ដ៏​កម្សត់​របស់ លី​នី នឹង​ទៅជា​យ៉ាងណា ? (មានវីដេអូ)

Published

on

By

គិត​ទៅ លី​នី ដូចជា​កម្សត់​ដល់​ហើយ ! យប់មិញ​ពេល​បាន​ជួប​ម្តាយ​ដែល​បែក​គ្នា​យូរ ក៏ត្រូវ ក​ញ្ច​នា វាយ ដល់​យប់​នេះ​ត្រូវ​ម្តាយ​អ្នកក្រ​ដេញ​ឲ្យ​ទៅ​នៅ​ជាមួយ​ម្តាយ​អ្នកមាន​ទៀត ។ តើ​ជីវិត​ដ៏​កម្សត់​តាំងពីក្មេង​របស់ លី​នី នឹង​ទៅជា​យ៉ាងណា​ទៀត​ទៅ ? រង់ចាំ​ទស្សនា​ភាគ ១៨ ក្នុង​រឿង «​សិ​សិ​រដូវ​ក្នុង​បេះដូង​» យប់​នេះ​ទាំងអស់គ្នា ! ៕


ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត19 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត49 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម