ដឹងទេ មុនពេល Messi សម្រេចបន្តនៅ Barcelona រូបគេត្រូវក្លឹប Manchester City ហ៊ានទិញក្នុងតម្លៃកប់ក្តោង – Popular Magazine

កីឡា

ដឹងទេ មុនពេល Messi សម្រេចបន្តនៅ Barcelona រូបគេត្រូវក្លឹប Manchester City ហ៊ានទិញក្នុងតម្លៃកប់ក្តោង

Published

on

ទីបំផុត កីឡាករ​ដ៏​ឆ្នើម Lionel Messi បានសម្រេច​បន្ត​កុងត្រា​ជាមួយ​ក្លឹប Barcelona ហើយ​គេ​ជឿថា ចំពោះ​ការសម្រេចចិត្ត​មួយ​នេះ គឺ​បង្ហាញថា​កីឡាករ​រូបនេះ​អាច​នឹង​បញ្ចប់​អាជីព​បាលទាត់​របស់ខ្លួន​នៅ​ទឹកដី Camp Nou ហើយ ។​

​មុននឹង​ការសម្រេចចិត្ត​នេះ គេ​ឃើញ​កើតមាន​ការសង្ស័យ​ជាច្រើន​ទៅលើ​អនាគត​របស់​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ ហើយ​ពេលនេះ អ្នកគាំទ្រ Barcelona ជាច្រើន​បាន​ធូរចិត្ត ចំពោះ​អ្វីដែល Messi បានធ្វើ ។ យោងតាម​សារព័ត៌មាន Givemesport គេ​បានដឹង​ដែរ​ថា ស្រប​ពេលដែល​កុងត្រា Messi ជិត​ចប់​នោះ រូបគេ​ក៏បាន​ទទួល​ការផ្តល់​តម្លៃ​ពី​ក្លឹប​ល្បីៗ​ជាច្រើន ហើយ​អ្វីដែល​ធ្វើឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​តម្លៃ​ដែល​ក្លឹប Manchester City ហ៊ាន​ផ្តល់​ដល់​គេ ។ តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន​ប្រទេស​អេ​ស្ប៉ា​ញ​មួយ គេ​បានដឹងថា ក្លឹប Manchester City ហ៊ាន​ផ្តល់ប្រាក់​ទិញ Messi ដល់​ទៅ ១០០ លាន​អឺរ៉ូ និង មាន​ប្រាក់​ប្រចាំឆ្នាំ​ដល់​រូបគេ​ដល់ ៥០ លាន​អឺរ៉ូ ដូច្នេះ​បានន័យថា ប្រសិនបើ Messi សម្រេចចិត្ត​លេង​ឱ្យ Manchester City ត្រឹម​រយៈពេល ១២ ខែ គេ​នឹង​អាច​រកប្រាក់​បាន​ដល់​ទៅ ១៥០ លាន​អឺរ៉ូ ។​

​ត្បិត​ថា​មានការ​ផ្តល់ប្រាក់​ដ៏​ច្រើន​បែបនេះ​ក្តី Messi សុខចិត្ត​មិន​ចាក​ចេញពី​ក្លឹប Barcelona នោះទេ ដោយ​រូបគេ​សុខចិត្ត​នៅ​បន្ត​ជាមួយ​ក្លឹប ទោះបី​ទទួលបាន​ប្រាក់​ប្រចាំឆ្នាំ​ត្រឹម ៣០ លាន​អឺរ៉ូ​ដ៏​ដោយ ៕ រិទ្ធី (​ប្រភព ៖ Givemesport)


មតិរបស់អ្នក

កីឡា

David Beckham ថា កូនប្រុសនឹងសោកស្តាយពីបញ្ហា «ស្លាកស្នាម» មួយនេះ

Published

on

កាលពីពេល​ថ្មីៗ​នេះ អតីត​កីឡាករ​បាល់ទាត់​អង់គ្លេស​ដ៏​ល្បីឈ្មោះ David Beckham បានឱ្យដឹងថា លោក​មិនដែល​សោកស្តាយ​លើ​ស្នាម​សាក់​មួយណា​លើ​ខ្លួន​លោក​ទេ តែ​លោក​ជឿជាក់ថា កូនប្រុស Brooklyn Beckham នឹង​ខុសពី​លោក ។​ យោងតាម​សារព័ត៌មាន Mirror បានឱ្យដឹងថា ចាប់់តាំងពី​ចម្រើន​វ័យ ១៨ ឆ្នាំ​នា​ខែមីនា ឆ្នាំ ២០១៧ នេះ លោក Brooklyn បាន​ខំប្រឹង​ហាត់​សាច់ដុំ​យ៉ាងខ្លាំង ជាពិសេស​គេ​ក៏​បានឃើញ​ក្មេងប្រុស​ជំទង់​រូបនេះ​បាន​សាក់​រូប​ជាច្រើន​លើ​ដងខ្លួន​ថែមទៀត​ផង ។

​យ៉ាងណាក្តី​ក៏​គេ​មិនសូវ​ភ្ញាក់ផ្អើល​លើ​រឿងនេះ​ប៉ុន្មាន​ដែរ ព្រោះតែ​ឪពុក​របស់ Brooklyn មាន​ស្នាម​សាក់​មិន​ក្រោម ៥០ ទេ​លើ​ដងខ្លួន ។ ចំពោះ​ការ​សាក់​របស់​កូនប្រុស​នេះដែរ លោក David បាន​និយាយប្រាប់​​សារព័ត៌មាន​ឱ្យដឹងថា «​ខ្ញុំ​មិន​បន្ទោស​កូនប្រុស​លើ​រឿងនេះ​ទេ តែ​ខ្ញុំ​ជឿថា កូនប្រុស​នឹង​សោកស្តាយ​នៅ​ថ្ងៃ​ណាមួយ ។ គ្មាន​នរណា​ចង់​ខុស​ទេ តែ​ពេលខ្លះ​វា​ជា​រឿង​មួយ​មិនអាច​ចៀសបាន ដូចនេះ​គេ​ត្រូវ តែ​ប្រឈមមុខ​ជាមួយ​វា​» ។ គួរ​បញ្ជាក់ដែរថា លោក David មាន​ស្នាម​សាក់​ច្រើន​លើ​ដងខ្លួន ហើយ​ស្នាម​សាក់​ដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​ឈ្មោះ​កូន​ទាំង ៤ របស់គាត់ និង ភរិយា ដែល​សរសេរ​ក្នុង​ភាសាសំស្ក្រឹត ៕ រិទ្ធី (​ប្រភព ៖ Mirror)


ចុចអានអត្ថបទបន្ត

កីឡា

ច្បាស់ការ កែវ សុខផេង បានចុះកុងត្រាទៅលេងនៅលីកកំពូលម៉ាឡេស៊ី បន្ទាប់ពី ធារី ចន្ថាប៊ិន !

Published

on

By

កាលពី​ព្រឹក​ថ្ងៃទី ១១ ខែ ធ្នូ ម្សិលមិញ​នេះ កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ដ៏​ឆ្នើម កែវ សុខ​ផេង បាន​ចាក​ចេញពី​មាតុប្រទេស ដោយ​ធ្វើដំណើរ​ហោះហើរ​ទៅ​ក្រៅ​ស្រុក ក្នុងនោះ​ស្រាប់តែ​មានមតិ​ជាច្រើន ជាពិសេស​អ្នកគាំទ្រ​នៅក្នុង​ហ្វេ​ស​ប៊ុ​កបាន​លើកឡើងថា កីឡាករ​បាល់ទាត់​រូបនេះ ទំ​នង​ហោះ​ទៅ​ក្រៅប្រទេស​ដើម្បី​ចុះ​កុងត្រា​ជាមួយ​ក្លិប​ថ្មី ។​

​ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃ​ដដែល ស្រាប់តែ​គេ​ឃើញ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ភ្នំពេញ​ក្រោ​ន កែវ សុខ​ផេង រូបនេះ បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប​ថ្មី​ពិតប្រាកដ​មែន ដែល​ក្លិប​នោះ​មាន​ឈ្មោះថា PKNP FC ជា​លី​ក​កំពូល​ម៉ាឡេស៊ី ក្នុង​រយៈពេល​មួយឆ្នាំ ។​

​គួរឱ្យ​ដឹងផង​ដែរ​ថា កីឡាករ​បាល់ទាត់​ដ៏​មាន​ប្រជាប្រិយភាព កែវ សុខ​ផេង គឺជា​កីឡាករ​កម្ពុ​ជាទី​ពីរ​ហើយ​ដែល​បាន​ចុះ​កុងត្រា​ទៅលេង​នៅ​លី​ក​កំពូល​ម៉ាឡេស៊ី បន្ទាប់ពី​កី​ឡករ​ដ៏​ឆ្នើម​មួយរូប​ទៀត​គឺ ធា​រី ចន្ថា​ប៊ិន បានចុះកុងត្រាទៅលេងនៅក្លិប Terengganu FA លីកកំពូលរបស់ម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ ៕ BeBe


ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត25 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត55 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម