ជិត​ដាច់​ឆ្នាំ សុខ សីឡា​លីន ជួប​រឿង​ស៊យ​ភ្លាម ! – Popular Magazine

កម្សាន្ត

ជិត​ដាច់​ឆ្នាំ សុខ សីឡា​លីន ជួប​រឿង​ស៊យ​ភ្លាម !

Published

on

​ជិត​ដាច់​ឆ្នាំ​ហើយ​តារា​ល្បីៗ​ជាច្រើន​ត្រៀមខ្លួន​ចូលរួម​កម្មវិធី​ផ្សេងៗ​ទៅតាម​គម្រោង​ដែល​ខ្លួន​បាន​គ្រោងទុក ម្នាក់ៗ​សប្បាយចិត្ត​នៅពេល​ជិត​ចូលឆ្នាំថ្មី សម្រាប់​តារាចម្រៀង សុខ សីឡា​លីន វិញ​ក៏​រីករាយ​មិនធម្មតា​ដែរ​ពីព្រោះ​ការងារ​របស់ខ្លួន​កាន់តែ​ល្អ ប៉ុន្តែ ម្សិលមិញ​នេះ​នាង​បែរជា​ជួប​រឿង​ស៊យ​ទៅវិញ ដោយបាន​ជ្រុះ​បាត់​កាបូ​លុយ ។​

​ថ្វីត្បិតតែ​នៅក្នុង​កាបូ​លុយ​របស់ សុខ សីឡា​លីន មិនមាន​លុយ​ច្រើន ប៉ុន្តែ​នាង​ពិតជា​សោកស្តាយ​ណាស់ មិនគួរណា​មានរឿង​បែបនេះ​កើតឡើង​ចំពោះ​នាង នោះទេ នាង​ថែមទាំង​និយាយថា « ក្នុង​កាបូប​នោះ​ក៏​អត់​មាន​លុយ​ច្រើន​ដែរ ព្រោះ​នាង​ខ្ញុំ​បាន​ដកចេញ​អស់​ដាក់​ក្នុង​ឃ្លុប​ឡាន​ហើយ ទូរស័ព្ទ​នៅក្រៅ​កាបូប​ទាំងអស់ ។ នាង​ខ្ញុំ​នឹង​បង្កើន​ការប្រុងប្រយ័ត្ន​ជាង​នេះ និង​សូម​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា ព្រោះ​យើង​មិនដឹងថា​អ្នកណា​មនុស្ស​ល្អ​រី​ជា​ចោ​នោះទេ » ។​

​សុខ សីឡា​លីន មិន​ស្តាយ​ប្រាក់​នៅក្នុង​កាបូ​នោះឡើយ ប៉ុន្តែ​នាង​ស្តាយ​ឯកសារ​មួយចំនួន និង​បានប្រកាស​រក​របស់ខ្លួន​មកវិញ ។

​សុខ សីឡា​លីន បាន​ចាត់ទុកថា ការបាត់​កាបូប​របស់ខ្លួន​គឺជា​ការ​កាត់​ស៊យ​បំណាច់​ឆ្នាំ និង​សូមឱ្យ​រឿង​អាក្រក់​ចាក់​ចេញពី​ជីវិត​នាង សង្ឃឹមថា​ឆ្នាំ​ថ្មី​នាង​នឹង​ទទួលបាន​អ្វីៗ​ល្អ​មកវិញ ៕ អា​លី​ណា

មតិរបស់អ្នក

កម្សាន្ត

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

Published

on

By

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ (more…)

ចុចអានអត្ថបទបន្ត

កម្សាន្ត

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

Published

on

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។

​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​ក្នុង​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ដើម្បី​រាំ​ថ្វាយ​ដល់​ព្រះម៉ែ​នាគ​នា​បរម​រាជ​ចតុ​ឋាន ។ ដែល​ពិធី​នៅ​ធ្វើ​រៀបចំឡើង​នៅ​វត្ត​ព្រះ​ធាតុ​ដែល​ធ្វើឡើង​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​បុព្វបុរស​និង​សុំ​សេចក្តី​សុខ​សប្បាយ ។ មានការ​សរសើរ​ថា ដួង ម៉ា​និ​ច ពិតជា​ស្រស់ស្អាត​ក្នុង​សម្លៀកបំពាក់​បែ​បុរាណ​នេះ ។ មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​មានចេះ​រាំ​បែប​បុរាណ​ថែមទៀត ។ មើលទៅ​ដូចជា​អ្នក​អាជីព​ពិតៗ ។ នេះជាលើកដំបូងដែល ដួង ម៉ានិច រាំបែបនេះ ។

​ដួង ម៉ា​និ​ច បានបង្ហាញ​នូវ​អារម្មណ៍​សប្បាយរីករាយ​ដោយនិយាយ​ថា​នាង​មាន​សទ្ធា​ជ្រះថ្លា​ដែល​បាន​ចូលរួម​រាំ​ថ្វាយ​ដូ​នេះ ។ នាងក៏បានជូនបុណ្យកុសលដល់អ្នកគាំទ្រទាំងអស់គ្នា  ។ ចុងក្រោយ​នេះ ដួង ម៉ា​និ​ច មាន​សកម្មភាព​សិល្បៈ​ជា​បន្តបន្ទាប់​ដែលមាន​ទាំង​ការសម្តែង​រឿង ចម្រៀង​ខារ៉ាអូខេ និង​ ស្ប៉ត​ពាណិជ្ជកម្ម​នានា​ជាពិសេសសម្អាងការ​តែម្តង ។ ពេលនេះ​ដែរ ដួង ម៉ា​និ​ច កំពុង​សម្រុក​ថត​រឿង​ភាគ​របស់​ទូរទស្សន៍​ភី​អិន​អិន​ក្នុង​តំណែង​ជា​តួឯក​ជា មួយ​លោក ណា​ខុន ។ ហាក់​មិន​អន់​ជាង ឌុ​ច លីដា ប៉ុន្មាន ដួង ម៉ា​និ​ច មិន​ខ្លាច​និង​ថត​ឈុត​ស្នេហា​ព្រឺព្រួច​នោះទេ ៕ ចេ​នី​
​រូបភាព​ហ្វេ​ស​ប៊ុ​ក ដួង ម៉ា​និ​ច ។​

 

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត18 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត48 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម