មហាហង្ស មានស្នាដៃ ២ រឿង ត្រៀមជម្រុះចូលវគ្គផ្តាច់ព្រ័ត្រក្នុងការប្រលងមហោស្របភាពយន្តលើកទី ៥ – Popular Magazine

កម្សាន្ត

មហាហង្ស មានស្នាដៃ ២ រឿង ត្រៀមជម្រុះចូលវគ្គផ្តាច់ព្រ័ត្រក្នុងការប្រលងមហោស្របភាពយន្តលើកទី ៥

Published

on

​ឆ្នាំនេះ​ការប្រលង​មហោស្រប​ភាពយន្ត​លើក​នទី ៥ គឺមាន​ភាពយន្ត​ជាច្រើន​ចូល​ប្រកួតប្រជែង តែ​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព័​ត្រ​នេះ​មានតែ​ភាពយន្ត​ចំនួន ៨ រឿង​ប៉ុណ្ណោះ ដែល​ត្រៀម​នឹង​ជម្រុះ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ។ សម្រាប់​ផលិតកម្ម មហាហង្ស បាន​ជាប់​ដល់​ទៅ ២ រឿង​ឯណោះ​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នេះ ។​

​ម្សិលមិញ​នេះ​មានការ​បើកសម្ពោធ​ព្រឹត្តិការណ៍​មហោស្រប​ភាពយន្ត​លើក​ទី ៥ នៅ​សាលចតុមុខ ក្រោយពី​ខកខាន​អស់​ពេល ២ ឆ្នាំ​មកនេះ ដោយមាន​វត្តមាន​តារា​ល្បីៗ​និង​សិល្បករ​សិល្បការី​នី រួមទាំង​ផលិតករ​ជាច្រើន​ចូលរួម​អបអរសាទរ ។

​សម្រាប់​ភាពយន្ត​ដែល​ឆ្លង​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​គឺ​មានតែ​ភាពយន្ត​ចំនួន ៨ រឿង​ដែល​ត្រៀម​នឹង​ជម្រុះ​ដើម្បី​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំឡើង​នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៧ ខាងមុខ ដែល​គេ​ជ្រើសរើស​យកតែ​ភាពយន្ត​ឆ្នើម​ត្រឹមតែ ៣ រឿង​ប៉ុណ្ណោះ ។ ពេលនេះ​ភាពយន្ត​ទាំង ៨ រឿងនេះ​កំពុង​ដាក់​បញ្ចាំង​ឡើងវិញ​នៅ​គ្រប់​រោងភាពយន្ត​ទៅតាម​ពេលវេលា​ដែល​បាន​កំណើត និង សូមឱ្យ​អ្នកចូលរួម​ទស្សនា​វាយតម្លៃ ។

​សម្រាប់​ផលិតកម្ម មហាហង្ស វិញ គឺ​បាន​ជាប់​ចំនួន ២ រឿង​ដែរ​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ដោយ​រឿង​ទី ១ មាន​ចំណងជើង​ថា « Super Mom » និង​រឿង​ទី ២ គឺ រឿង​« ព្រ​នាង​ម្ចាស់​ឡឺ​កឺ » ។

​ក អ៊ិន សុ​ភិន ដែលជា​ម្ចាស់​ផលិតកម្ម មហាហង្ស បានឱ្យដឹង​នៅក្នុង​ថ្ងៃ​បើកសម្ពោធ​មហោស្រប​ភាពយន្ត​នោះ​ថា លោក​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​ខាង​ផលិតកម្ម​លោក​បាន​ចូលរួម​ប្រលង​ក្នុង​កម្មវិធី​មហោស្រប​ភាពយន្ត​លើក​ទី ៥ នេះ មិន​ថា​លទ្ធផល​យ៉ាងណា លោក​រីករាយ​និង​ទទួលយក​ទាំងអស់ ។ ប៉ុន្តែ​ក្នុង​ចិត្ត​លោក​សង្ឃឹមថា​ភាពយន្ត​ទាំង​២​រឿង​របស់លោក នឹង​បានទទួល​ជោគជ័យ ។

​ស្រប​ពេលដែល​បើកសម្ពោធ​មហោស្រប​ភាពយន្ត​នេះ​ផងដែរ ក៏មាន​ការរិះគន់​ខ្លះៗ​ដោយសារ​មាន​ស្នាដៃ​បរទេស​ចូលរួម​ប្រកួតប្រជែង​ផងដែរ ៕ អា​លី​ណា

មតិរបស់អ្នក

កម្សាន្ត

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

Published

on

By

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ (more…)

ចុចអានអត្ថបទបន្ត

កម្សាន្ត

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

Published

on

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។

​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​ក្នុង​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ដើម្បី​រាំ​ថ្វាយ​ដល់​ព្រះម៉ែ​នាគ​នា​បរម​រាជ​ចតុ​ឋាន ។ ដែល​ពិធី​នៅ​ធ្វើ​រៀបចំឡើង​នៅ​វត្ត​ព្រះ​ធាតុ​ដែល​ធ្វើឡើង​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​បុព្វបុរស​និង​សុំ​សេចក្តី​សុខ​សប្បាយ ។ មានការ​សរសើរ​ថា ដួង ម៉ា​និ​ច ពិតជា​ស្រស់ស្អាត​ក្នុង​សម្លៀកបំពាក់​បែ​បុរាណ​នេះ ។ មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​មានចេះ​រាំ​បែប​បុរាណ​ថែមទៀត ។ មើលទៅ​ដូចជា​អ្នក​អាជីព​ពិតៗ ។ នេះជាលើកដំបូងដែល ដួង ម៉ានិច រាំបែបនេះ ។

​ដួង ម៉ា​និ​ច បានបង្ហាញ​នូវ​អារម្មណ៍​សប្បាយរីករាយ​ដោយនិយាយ​ថា​នាង​មាន​សទ្ធា​ជ្រះថ្លា​ដែល​បាន​ចូលរួម​រាំ​ថ្វាយ​ដូ​នេះ ។ នាងក៏បានជូនបុណ្យកុសលដល់អ្នកគាំទ្រទាំងអស់គ្នា  ។ ចុងក្រោយ​នេះ ដួង ម៉ា​និ​ច មាន​សកម្មភាព​សិល្បៈ​ជា​បន្តបន្ទាប់​ដែលមាន​ទាំង​ការសម្តែង​រឿង ចម្រៀង​ខារ៉ាអូខេ និង​ ស្ប៉ត​ពាណិជ្ជកម្ម​នានា​ជាពិសេសសម្អាងការ​តែម្តង ។ ពេលនេះ​ដែរ ដួង ម៉ា​និ​ច កំពុង​សម្រុក​ថត​រឿង​ភាគ​របស់​ទូរទស្សន៍​ភី​អិន​អិន​ក្នុង​តំណែង​ជា​តួឯក​ជា មួយ​លោក ណា​ខុន ។ ហាក់​មិន​អន់​ជាង ឌុ​ច លីដា ប៉ុន្មាន ដួង ម៉ា​និ​ច មិន​ខ្លាច​និង​ថត​ឈុត​ស្នេហា​ព្រឺព្រួច​នោះទេ ៕ ចេ​នី​
​រូបភាព​ហ្វេ​ស​ប៊ុ​ក ដួង ម៉ា​និ​ច ។​

 

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត27 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត57 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម