បុរសម្នាក់នេះសឿងណាស់ ហ៊ានប្រឡែង លេងជាមួយពស់វែកធំប៉ុនណាណីមិនខ្លាចស្លាប់ (មានវីដេអូ) – Popular Magazine

អន្តរជាតិ

បុរសម្នាក់នេះសឿងណាស់ ហ៊ានប្រឡែង លេងជាមួយពស់វែកធំប៉ុនណាណីមិនខ្លាចស្លាប់ (មានវីដេអូ)

Published

on

បុរស​ម្នាក់​បាន​ប្រថុយ​ជីវិត និង តាំង​ចិត្តសឿង​បំផុត ដោយ​ហ៊ាន​ប្រលែង​លេង​ជាមួយ​សត្វ​ពស់​ដ៏​ធំ​មួយ​ក្បាល ដែល​គេ​ស្គាល់​ថា​ជា​សត្វ​ពស់វែក​មាន​ពិស​ជាងគេ​ក្នុង​លោក ហើយ​មាន​ប្រវែង​ប្រហែលជា​វែង​យ៉ាង​ស្និទ្ធស្នាល និង មិនមាន​អាការ​ខ្លាចញញើត​អ្វី​សោះ ។​

​បើតាម​ប្រភពពី​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ឱ្យឃើញ​ពី​សកម្មភាព​រប​ស់បុរ​សម្នាក់​បាន​លូក​លលេង​នឹង​សត្វ​ពស់វែក​ដែលមាន​ទំហំ​ប៉ុនណា​នី ដែលជា​សត្វ​ពស់​ម្យ៉ាង​ដ៏​មាន​ពិស​ជាងគេ ដោយ​គ្មាន​ញញើត ឬ ខ្លាចរអែង​អ្វី​បន្តិច​សោះ ។ គេ​បាន​និយាយថា បុរស​រូបនេះ​ពិតជា​ចិត្តសឿង​ណាស់ ព្រោះ​មាន​មនុស្ស​ជាច្រើន​បាន​ខ្លាច និង ញញើត ហើយ​ស្ទើរតែ​មិន​ហ៊ាន​មើល​នឹង​ភ្នែក​ចំពោះ​សត្វ​ពស់មានពិស​ដ៏​សាហាវ​នេះ ប៉ុន្តែ​ចម្លែក​តែ​បុរស​ខាងលើ​បែរជា​ហ៊ាន​យកដៃ​កាន់ និង លូកល​ទៅ​ល​ទៅមក​ជាមួយ​សត្វ​ពស់​មួយ​ក្បាល ដែល​គេ​ហៅថា​ស្តេចពស់​នោះ​ទៅវិញ ។​

​មានការ​និយាយ​បន្តកន្ទុយ​គ្នា​ទៀតថា បើសិនជា​បុរស​ខាងលើ​លេង​ខុស​បច្ចេកទេស​តែ​បន្តិច ដោយ​បណ្តាលឱ្យ​ពស់​មួយ​ក្បាល​ដែល​កំពុងបើក​ពពារ​នោះ​ចឹក​បាន គេ​នឹងមាន​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាម ព្រោះ​ពិស​របស់​វា​អាច​ផ្តាច់ជីវិត​បាន​យ៉ាង​ឆាប់រហ័ស ប្រសិនបើ​គ្មាន​ការជួយ​សង្គ្រោះ​ទាន់ពេលវេលា ។​ ​ចង់ដឹងថា បុរស​ខាងលើ​មានចិត្ត​សឿង​ហ៊ាន​លលេង​ជាមួយ​សត្វ​ពស់​ដ៏​ធំ​សម្បើម និង មាន​ពិស​មិន​ញញើត​យ៉ាងណា សូម​ចុច​ទស្សនា​វីដេអូ​នេះ ៕ សាកល




មតិរបស់អ្នក

អន្តរជាតិ

កូរ៉េខាងត្បូង បន្ថែមការដាក់ទណ្ឌកម្ម និង ឈប់រកស៊ីជាមួយក្រុមហ៊ុនកូរ៉េខាងជើង

Published

on

By

ប្រទេស​កូរ៉េខាងត្បូង​បានប្រកាស​សារជាថ្មី​ថា​ខ្លួន​នឹងដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​នៅលើ​ប្រទេស​កូរ៉េខាងជើង​បន្ថែមទៀត ហើយក៏​នឹង​អនុវត្ត​ឱ្យបាន​ខ្លាំងក្លា​បន្ថែម​ពីលើ​វិធានការ​របស់​ប្រទេស​ដៃគូ​អន្តរជាតិ​មួយចំនួន ។​

​ក្រសួងការបរទេស​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ក្រុមហ៊ុន​កូរ៉េខាងជើង​ចំនួន ២០ នឹង​ស្ថិតក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ​កាត់ផ្តាច់ នេះ​គឺ​ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ទៅនឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង គ្រាប់​ម៉ី​ស៊ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុងប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​ថា​វិធានការ​ថ្មី​នេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​ច័ន្ទ​នេះ ។ ក្រុមហ៊ុន​ដែល​ត្រូវបាន​ចូលក្នុង​បញ្ជីខ្មៅ​នេះ​រួមមាន​ក្រុមហ៊ុន​ដឹកជញ្ជូន​កូរ៉េខាងត្បូង Daebong និង Yusong, ធនាគារ Koryo Commercial Bank, ធនាគារ​អភិវឌ្ឍន៍​កសិកម្ម និង ធនាគារ Cheil Credit Bank ។​

​ទីក្រុង​ព្យុងយ៉ាង​កំពុង​ទទួលរង​សំពាធ​ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ​ក្រោយពី​ការសាកល្បង​គ្រាប់​ម៉ី​ស៊ី​ល និង អាវុធ​នុយក្លេអ៊ែរ​ជា​ហូរហែរ​ក្នុងឆ្នាំនេះ ។ ហើយ​ចំពោះ​ប្រទេស​ចិន​ឯណោះ​វិញ​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​តែមួយគត់​របស់ខ្លួន ក៏​គ្រោង​បញ្ឈប់​រកស៊ី​ជាមួយ​ក្រុមហ៊ុន​កូរ៉េខាងជើង​ទាំងអស់​នៅក្នុង​ព្រំដែន​របស់ខ្លួន​ផងដែរ ៕ សុផល (​ប្រភព​៖ THE INDEPENDENT)

ចុចអានអត្ថបទបន្ត

អន្តរជាតិ

ក្មេងស្រីអភ័ព្វអាយុ ១៧ ឆ្នាំ កើតរោគចម្លែក ត្រូវជីតាអាយុ ៨៨ ឆ្នាំ ជាអ្នកមើលថែ

Published

on

ក្មេងស្រី​អភ័ព្វ​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ​ស្គមរីងរៃ​រស់នៅ​អាស្រ័យ​ដោយ​ការ​មើលថែ​ពី​សំណាក់​លោកតា​ចាស់ជរា​ម្នាក់ រស់នៅក្នុង​ជីវភាព​ក្រីក្រ ក្នុង​ខេត្ត West Java ប្រទេស​ឥណ្ឌូនេស៊ី ។ ​ប្រភព​បានឱ្យដឹងថា ​ក្មេងស្រី​រូបនោះ​មានឈ្មោះ Syifa អាយុ ១៧ ឆ្នាំ ចំណែក​ជីតា​មានឈ្មោះ Toton អាយុ ៨៨ ឆ្នាំ គឺជា​អតីត​ទាហាន​ដែល​បាន​ចូលនិវត្តន៍ រស់នៅ​សព្វថ្ងៃ​ពឹង​ផ្អែកលើ​ប្រាក់​ចូលនិវត្តន៍​របស់គាត់​តែប៉ុណ្ណោះ ។​

Syifa មាន​ជំងឺ Malabsorption Syndrome ដែលជា​ប្រភេទ​ជំងឺ​ដ៏​កម្រ​មួយ ហើយ​មេរោគ​នៃ​ជំងឺ​នេះ បាន​បង្ក​ឱ្យ​ពោះវៀន​របស់​អ្នកជំងឺ មិនអាច​ស្រូបយក​ជីវជាតិ​ពី​ចំណីអាហារ ឬ​ជាតិ​ទឹក​ដែល​បាន​ញ៉ាំ​ចូល​បានល្អ​ឡើយ ទើប​អ្នកជំងឺ​មាន​អាកា​រ​ស្គមស្គាំង សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​ប៉ុណ្ណោះ ។

​បន្ទាប់ពី​មាន​ព័ត៌មាន បាន​ចុះផ្សាយ​ពី​ជីវិត​របស់ ២ នាក់​តា និង ចៅ​ខាងលើនេះ មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ជាច្រើន​អាណិតអាសូរ​យ៉ាងខ្លាំង និង នាំគ្នា​ចែកចាយ​បន្ត អំពាវនាវ​ស្វែងរក​សប្បុរសជន​ដើម្បី​ជួយ​ដល់​ពួកគេ ៕ ម៉ា​នី (​ប្រភព​៖ viral4real)


ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត29 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត58 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម