Lamborghini Urus ជា​ប្រភេទ​រថយន្ត SUV ថ្មី​មាន​តម្លៃ​ចាប់ពី ២០ ម៉ឺន​ដុល្លារ​ (មានវីដេអូ) – Popular Magazine

បច្ចេកវិទ្យា

Lamborghini Urus ជា​ប្រភេទ​រថយន្ត SUV ថ្មី​មាន​តម្លៃ​ចាប់ពី ២០ ម៉ឺន​ដុល្លារ​ (មានវីដេអូ)

Published

on

​ក្រុមហ៊ុន Lamborghini បានបង្ហាញ​រថយន្ត​លក្ខណៈ​គ្រួសារ​ប្រភេទ SUV ឈ្មោះ Lamborghini Urus ដើម្បី​ចូលទៅ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​រថយន្ត Bentley Bentayga រថយន្ត Porsche Cayenne ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Volkswagen Group ដ៏​ធំ ព្រមទាំងរថយន្ត Mercedes -Benz G -Wagen និង Land Rover Range Rover ។​

គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ បើ​យោងតាម​ក្រុមហ៊ុន Lamborghini បានឱ្យដឹងថា Urus គឺជា​ឈ្មោះ​ដែលមាន​ដើមកំណើត​មកពី​សត្វពាហនៈ​ក្នុងស្រុក ។ វា​មាន​រចនាបទ​គ្របដណ្ដប់​យ៉ាងខ្លាំង​ទៅលើ​ប្រភេទរថយន្ត​ស្ព័​រ​របស់​ក្រុមហ៊ុន ដូចជា​រថយន្ត Gallardo និង Aventador ។ Lamborghini Urus បាន​បន្ថែម​ទ្វារ ដែល​វា​មាន​ទ្វារ ៤ និង បន្ថែម​កៅអី​ខាងក្រោយ ហើយ​រូបរាង​ខាងក្នុង​ក៏មាន​លក្ខណៈ​ដូច​រថយន្ត​ស្ព័​ររបស់​ក្រុមហ៊ុន Lamborghini ដែរ ។​

Urus មាន​ប្រភេទ​ម៉ាស៊ីន V8 4.0 លីត្រ កម្លាំង ៦៥០ សេះ វា​អាច​បើកបរ​ក្នុង​ល្បឿន​ចាប់ពី ០ ទៅ ៦២ គីឡូម៉ែត្រ​ក្នុង​រយៈពេល​ត្រឹមតែ ៣.៦ វិនាទី និង មាន​ល្បឿន​អតិបរមា ១៩០ ម៉ាយ​ក្នុង​មួយ​ម៉ោង ។ រថយន្ត Lamborghini Urus នឹងដាក់​លក់​នៅ​និ​ទាឃ​រដូវ​ជាមួយនឹង​តម្លៃ​ចាប់ពី ២០ ម៉ឺន ដុល្លារ​អាមេរិក ឡើងទៅ​នៅ​សហរដ្ឋអាមេរិក ៕ យ៉ា​នុ (​ប្រភពៈ theverge)


មតិរបស់អ្នក

បច្ចេកវិទ្យា

យ៉ាងម៉េចដែរ ! ​គំរូ iPhone Xc ធ្វើ​ពី​ប្លា​ស្ទិ​ក​ពណ៌​ស្រស់​ឆើត និង មាន​រូបរាង​ដូច iPhone X

Published

on

By

​កាលពី ៤ ឆ្នាំមុន គឺ​នៅ​ចុងឆ្នាំ ២០១៣ ក្រុមហ៊ុន Apple បាន​ណែនាំ​ទូរស័ព្ទ iPhone 5C ដែល​សំបកក្រោយ​ធ្វើ​ពី​ប្លា​ស្ទិ​ក ។ ជាមួយនឹង​ការ​រចនា​ប្លា​ស្ទិ​ក​ឥតខ្ចោះ និង មាន​ពណ៌​ភ្លឺ​ស្រស់​ឆើតឆាយ គឺ​ទូរស័ព្ទ iPhone 5c មាន​ភាពខុសគ្នា​ពី​ទូរស័ព្ទ​លោហធាតុ ហើយ​វា​ក៏មាន​តម្លៃ​សមរម្យ​ទៀតផង ។ ដូច្នេះ​តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ Apple បាន​រំឭក​អំពី​គំរូ iPhone 5c ជាមួយនឹង​ការផលិត iPhone ស៊េរី​ថ្មី​ដែលមាន​ពណ៌​ស្រស់ស្អាត​គឺ iPhone XC ?

​យើង​ហាក់​គ្មាន​ហេតុផល​ដើម្បី​ជឿថា ក្រុមហ៊ុន Apple មាន​ចេតនា​ក្នុង​ការផលិត​ទូរស័ព្ទ​ប្លា​ស្ទិ​កនៅ​ឆ្នាំ ២០១៨ នោះទេ ប៉ុន្តែ​ប្រសិនបើ​ធ្វើ​នោះ គឺ​គំរូ​ចុងក្រោយ​បំផុត​នេះ​បានបង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត​នៃទូរស័ព្ទ iPhone XC ។ រូបភាព​ទាំងនោះ​ត្រូវបាន​រចនា​ដោយ​អ្នក​រចនា Martin Hajek ជា​មនុស្ស​ម្នាក់​ដែលត្រូវបាន​គេ​ស្គាល់​តាមរយៈ​ការបង្កើត​គំរូ​របស់ Apple ។ គំរូ​ពិសេស​របស់ iPhone XC នេះ​មានភ្ជាប់​ជាមួយនឹង​ប្លា​ស្ទិ​ក​ភ្លឺរលោង​ស្រស់​ឆើតឆាយ​ដូច iPhone 5C ហើយ​វា​មាន​រូបរាង​ដូច​ទូរស័ព្ទ iPhone X ដែរ ។​

​វា​មិន​ពិបាក​ក្នុងការ​គិតពី​គុណសម្បត្តិ​នៃ​ទូរស័ព្ទ​នោះទេ គឺ​អត្ថប្រយោជន៍​ជាក់ស្តែង​មួយ​នៃ​ប្លា​ស្ទិ​កនៅលើ iPhone XC គឺថា​អ្នក​មិនចាំបាច់​ព្រួយបារម្ភ​អំពី​ការ​បែក​កញ្ចក់​ខាងក្រោយ ហើយ​អ្នក​មិនចាំបាច់ព្រួយបារម្ភ​អំពី​តម្លៃ​ជួសជុល​រហូតដល់ ៥៥០ ដុល្លារ​ដូច iPhone X នោះដែរ ៕ យ៉ា​នុ (​ប្រភពៈ phonearena)


ចុចអានអត្ថបទបន្ត

បច្ចេកវិទ្យា

ទូរស័ព្ទ Galaxy S9 និង S9 + នឹង​បង្កើន​សមត្ថភាព​ម៉ាស៊ីន​ស្កេ​នប្រស្រីភ្នែកដ៏​មុត​ស្រួច​

Published

on

By

​ពាក្យ​ចចាមអារ៉ាម​ចុងក្រោយ​បំផុត​នៃ​ទូរស័ព្ទ Samsung Galaxy S9 និង S9 + គឺ​នឹងមាន​បំពាក់​ម៉ាស៊ីនស្កេ​នប្រស្រី​ភ្នែក (iris) ដែលមាន​គុណភាព​ខ្ពស់ជាង​មុន ដោយ​អាច​បង្កើនល្បឿន​នៃ​ការ​ស្គាល់​ឧបករណ៍​ចាប់សញ្ញា និង កាត់បន្ថយ​ពេលវេលា​នៃ​ការ​ស្កេ​ន​កាន់តែ​ឆាប់រហ័ស​ទៀតផង ។​

​ឧបករណ៍​ចាប់​សញ្ញា​ម៉ាស៊ីន​ស្កេ​ន​របស់ Iris នឹងត្រូវ​បាន​គេ​គិតថា វា​មាន​ទំហំ​រហូតដល់ 3MP ដែលជាការកែលម្អ​ដ៏​សំខាន់​មួយ​ដើម្បី​ចាប់ យក​រូបភាព​ច្បាស់​ជាង​មុន ដែល​ពីមុន​មកនេះ​គឺមាន​ទំហំ​តែ 2MP ប៉ុណ្ណោះ​នៅលើ Galaxy S8, S8 + និង Note 8 ។ ម៉ាស៊ីន​ស្កេ​ន​នេះ​នឹង​ទទួលស្គាល់​ពី​ការប្រើ​អង្កត់ផ្ចិតរបស់​អ្នក​ប្រើ សូម្បីតែ​នៅពេល​ពួកគេ​ពាក់​វ៉ែនតា កែ​ប្រ​ស្រី​ភ្នែក​របស់​ពួកគេ ឬ​ស្ថិតនៅក្នុង​បរិយាកាសងងឹត ឬក៏​មាន​ពន្លឺ​ខ្លាំងពេក​ក៏ដោយ ។​

​ក្រៅពី​ការដោះស្រាយ​បញ្ហា​នេះ​ក្រុមហ៊ុន Samsung ក៏ត្រូវ​បាន​គេ​ព្យាករណ៍​ផងដែរ​ថា មានការ​អភិវឌ្ឍកម្មវិធី​ថ្មី​ដើម្បី​បន្ត​ជាមួយ​ផ្នែក​រឹង​ដែល​ល្អ​ជាង​មុន និង ធ្វើឱ្យ​ប្រសើរឡើង​នូវ​អត្រា​ទទួលស្គាល់ iris ។ សរុបមក​ម៉ាស៊ីន​ស្កេ​ន​ថ្មី​នៅលើ Galaxy S9 និង S9 + ត្រូវបាន​គេ​រំពឹងថា នឹង​កាត់បន្ថយ​អត្រា​ស្កេ​ន​ក្នុង រយៈពេល​តិចជាង ១ វិនាទី តែ​វា​នៅតែ​មិនលឿន​ដូច​ម៉ាស៊ីន​ស្កេ​ន​ស្នាម​ម្រាមដៃ​នោះទេ ប៉ុន្តែ​ទោះជា យ៉ាងណាក៏ដោយ​ក្រុមហ៊ុន Samsung នឹង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បំពេញបេសកកម្ម​សុវត្ថិ​ភាពជីវមាត្រ​នេះ ៕ យ៉ា​នុ (​ប្រភពៈ phonearena)

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត20 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត50 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម