ទស្សនាភ្លើងពណ៌នៅផ្លូវសហព័ន្ធរុស្សី ស្វាគមន៍បុណ្យចូលឆ្នាំសកល (មានវីដេអូ) – Popular Magazine

ទូទៅ

ទស្សនាភ្លើងពណ៌នៅផ្លូវសហព័ន្ធរុស្សី ស្វាគមន៍បុណ្យចូលឆ្នាំសកល (មានវីដេអូ)

Published

on

ប្រសិនបើអ្នកដំណើរទាំងឡាយ បានធ្វើដំណើរឆ្លងកាត់តាមមហាវិថីសហព័ន្ធរុស្សី ទៅ ដល់ខាងមុខរាជបណ្ឌិតសភាកម្ពុជានោះលោកអ្នក នឹងបានឃើញភ្លើងចម្រុះពណ៌ដែល ក្រុមហ៊ុនមួយចំនួនបានតុបតែងដើមគ្រីស្តម៉ាសនៅមុខក្រុមហ៊ុនរបស់គេដើម្បីលម្អ និង ចូលរួមអបអរបុណ្យណូអែលខាងមុខនេះ ។

គ្រាន់តែឈានចូលដល់ខែ ធ្នូ ភ្លាម អំពូលភ្លើងចម្រុះពណ៌បានបណ្តែតខ្លួនយ៉ាងភ្លឺចិញ្ចែងចិញ្ចាច ទាក់ទាញចំណីចក្ខុពីអ្នកដំណើរទាំងឡាយដែលបានឆ្លងកាត់ទីនោះ ឱ្យគយគន់សម្រស់ភ្លើងពណ៌ដ៏ស្រស់ស្អាតមិនចាញ់នៅបរទេសឡើយ ។

ជារៀងរាល់ល្ងាច គេសង្កេតឃើញមានមនុស្សម្នានាំគ្នាទៅ ចោមរោមមើលទេសភាព និង ភ្លើងចម្រុះពណ៌នាពេលរាត្រី ។  សម្រាប់អ្នកដែលមិនធ្លាប់ឆ្លងកាត់ទីកន្លែងនោះនាពេលរាត្រី

មតិរបស់អ្នក

ទូទៅ

ក្រោយក្រេបទឹកឃ្មុំនៅកោះ ម៉ាល់ឌីវ រួច សុគន្ធ និសា នឹងហោះទៅទៅកាត់ចំណងដៃនៅ…

Published

on

By

​បន្ទាប់ពី​មង្គលការ​របស់​តារាចម្រៀង​ស្រគត់ស្រគុំ សុគន្ធ និសា ចប់ នាង​និង​ស្វាមី នឹង​ដឹក​ដៃ​គ្នា​ចេញទៅ​ក្រេបទឹក​ឃ្មុំ នៅ​កោះ ម៉ា​ល់​ឌី​វ ដើម្បី​រឹតបណ្តឹង​ចំណង​ស្នេហ៍​របស់ខ្លួន ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត គឺ ស្វាមី សុគន្ធ និសា គ្រោង​នឹង​ដឹក​ដៃ​នាង​ទៅ សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​ពិធី​កាត់​ចំណង ដៃ​នៅ​ទីនោះ​ជាមួយ​គ្រួសារ​ស្វាមី​របស់​នាង​ផងដែរ ។​

​សុគន្ធ និសា ពិតជា​ស្រស់ស្អាត​ណាស់​នៅក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់ខ្លួន បើទោះបីជា​ពិធីមង្គលការ​នោះ​រៀបចំ​ជា​លក្ខណៈ​សម​ញ្ញ​នៅផ្ទះ​ក្តី ។ មិត្តភក្តិ​ជាច្រើន សុទ្ធតែ​បាន​ជូនពរ​នាង​ពី​ចង្ងាយ ។​

​ស្រប​ពេលដែល សុគន្ធ និសា មានបំណង​នឹង​ចេញទៅ​ក្រេប​ទឹកឃ្មុំ​នៅ កោះ ម៉ា​ល់​ឌី​វ ស្រាប់តែ​ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ប្រាប់ថា សុគន្ធ និសា នឹង​ស្វាមី មានបំណង​នឹង​ចេញទៅ សហរដ្ឋអាមេរិក ភ្លាម ដើម្បី​រៀបចំ​ពិធី​កាត់​ចំណងដៃ​នៅ​ទីនោះ​ក្នុង រដ្ឋ ឡូ​វែ​ល ដែលជា​ទីកន្លែង​ដែល​ស្វាមី​របស់​នាង​រស់នៅ ពីព្រោះ​ស្វាមី នាង​មាន​បងប្អូន​ជាច្រើន​នៅ​ទីនោះ​រងចាំ ។​

​ក្រោយពី​រៀបការ​រួច សុគន្ធ និសា នឹង​យក​កូន​ភ្លាមៗ ពីព្រោះ​នាង​មាន​វ័យ​កាន់តែច្រើន​ហើយ ហើយ​ស្វាមី​នាង​ក៏​មិន​ហាមឃាត់​នាង​ក្នុងការ​ប្រលូក​ក្នុង​វិស័យ ចម្រៀង​ដែរ ៕ អា​លី​ណា

ចុចអានអត្ថបទបន្ត

ទូទៅ

ស្រី​ស្អាតដើរ​បណ្ដើរ ចុច​ទូរស័ព្ទ​បណ្ដើរ ស្រាប់តែ​ទទួលបាន​លទ្ធផលយ៉ាង​ឈឺចាប់ (មាន​វីដេអូ​)

Published

on

​ដោយសារតែ​បច្ចេកវិទ្យា​របស់​ស្មា​ត​ហ្វូ​ន​កាន់តែ​ទំនើប មនុស្ស​ក៏​កាន់តែ​ឈ្លក់​វង្វេង រហូតដល់​ថ្នាក់​ចំណាយពេល​វេលា​លើ​វាយ៉ាងច្រើន​លើសលប់ ស្ទើរតែ​ភ្លេច​ទាំង​ការងារ​ផ្សេងៗ​របស់ខ្លួន ជាក់ស្ដែង​ដូចជានារី​ជនជាតិ​ចិន​ម្នាក់ ខណៈពេល​កំពុង​ដើរ​លើផ្លូវដោយ​ផ្ដោតអារ ម្មណ៍​លើ​ស្មា​ត​ហ្វូ​ន​របស់​នាងខ្លាំងពេក ក៏បាន​ផុងជើង​ចូលក្នុង​លូ រហូត​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​ផ្សេងៗទៀត ។

​ប្រភពព័ត៌មាន ចិន​បានឱ្យដឹងថា នារី​រងគ្រោះ​ខាងលើ មិនត្រូវ​បានបង្ហាញ​ឈ្មោះ​ឡើយ ដោយ​គ្រាន់តែ​ដឹងថា មាន​អាយុ ២០ ​ឆ្នាំ ។ ​សាក្សី​ ម្នាក់​បានឱ្យដឹងថា នារី​រងគ្រោះ​ខាងលើ បាន​ដើរ​លើផ្លូវ​ដោយ​ពាក់​ស្បែង​ជើង​កែង​ខ្ពស់ តែ​នាង​មិនបាន​យកចិត្តទុកដាក់ក្នុង​ដំណើរ​របស់​នាង​ឡើយ ពោលគឺ​រវល់​តែ​ឱន​ចុច​ទូរស័ព្ទ​បណ្ដើរ ដើរ​បណ្ដើរ រហូតមកដល់​ចំណុច​គ្រោះថ្នាក់ នាង​ក៏បាន​ផុងជើង​ចូលទៅក្នុង​​លូ ធ្វើឱ្យ​នាង​មានការ​ឈឺចាប់​យ៉ាងខ្លាំង ។ ​ឃើញ​ដូចនេះ មាន​មនុស្សម្នាជាច្រើន​នៅក្នុង​ហេតុការណ៍ បាននាំគ្នា​មកជួយ​ដក​ជើងបាន​ដោយ​ជោគ ជ័យ និង ​មាន​រ​បួ​ស្នាម​បន្តិចបន្តួច តែ​ធ្វើឱ្យ​នាង​ឈឺចាប់​យ៉ាងខ្លាំង ៕ ម៉ា​នី​ (​ប្រភព​៖ newsyahoo)

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត21 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត51 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម