ក្មេងស្រីកំព្រាជាប់និទេស្ស A ស្នើសុំចិត្តមេត្តាពីមហាជន ជួយឧបត្ថម្ភក្នុងការសិក្សា – Popular Magazine

សង្គម&ទេសចរណ៍

ក្មេងស្រីកំព្រាជាប់និទេស្ស A ស្នើសុំចិត្តមេត្តាពីមហាជន ជួយឧបត្ថម្ភក្នុងការសិក្សា

Published

on

ពិតជាគួរឱ្យអាណិតណាស់ក្មេងស្រីកំព្រា ២ នាក់បងប្អូនដែលឪពុកម្តាយបានលាចាកលោក ចោលបានបន្សល់ទុកនាងទាំងពីរឱ្យកំព្រាគ្មានកោះគ្មានត្រើយ គ្មានឪពុកម្តាយមើលថែ គ្មានថវិកាដើម្បីរៀនសូត្រដែលសព្វថ្ងៃនាងបានមកជ្រកោណផ្ទះជួលជាមួយម្តាយមីង ។

ក្មេងកំព្រាទាំងពីរនាក់នោះបងស្រីមានឈ្មោះ ជៀប សុធារី ដែលជាសិស្សប្រឡង ជាប់និទេស្ស A កាលពីឆ្នាំសិក្សាកន្លងទៅ និង ប្អូនស្រីមានឈ្មោះជៀប ស្រីនិច្ចសព្វថ្ងៃ កំពង់រៀនថ្នាក់ទី ១២A នៃ វិទ្យាល័យ ១០ មករា ១៩៧៩ រស់នៅ ភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុក សៀមរាប ខេត្តសៀមរាប ។

សព្វថ្ងៃពួគេទាំងពីរនាក់រស់នៅយ៉ាងលំបាកវេទនាណាស់គ្មាន់អ្វីហូបគ្រប់គ្រាន់ ប៉ុន្តែ ពួកនាងមិនបានបោះបង់ការសិក្សាចោលឡើយមិនតែប៉ុណ្ណោះពួកគេតែងតែបាន ទទួលបណ្ណសរសើរជាសិស្សពូកែជាប្រចាំខែ និង ប្រចាំឆ្នាំទៀតទោះបីស្ថានភាពគ្រួសារពួកនាងធ្លាក់ដុនដាបយ៉ាងនេះក្តី ។

ឪពុកពួកនាងមានជម្ងឺបេះដូង និងម្តាយមានជម្ងឺរាំរ៉ៃបានលាចាកចោល ពួកនាងបាត់ទៅហើយ បន្សល់ទុកឱ្យពួកនាងរស់វេទនាគ្មានកោះគ្មានត្រើយយ៉ាងនេះ ។

ក្មេងស្រីដ៏កម្សត់ទាំងពីរនាក់នេះបានស្រក់ទឹកភ្នែកពេលនិយាយដល់ឪពុកម្តាយ និង ទុក្ខវេទនារបស់ពួកនាង ។ សុធារី និង ស្រីនិច្ច បានសុំឱ្យ សប្បុរសជនទាំងឡាយមេតា ជួយពួកនាងក្នុងការសិក្សាឱ្យបានចប់ចុងចប់ដើមផង ។ បើសប្បុរសជនមានចិអាណិតមេតាចង់ ជួយប្អូនស្រីកំព្រាទាំងពីនាក់នេះសូមទាក់ទងមកលេខទូរស័ព្ទ ០៩៣ ៥៨៥ ៣៥៦ / ០៧៧ ២៣៧ ១៦៨  សូមអរគុណ ៕ សុថាត់

មតិរបស់អ្នក

សង្គម&ទេសចរណ៍

គ្រួសារបង្ខំឱ្យយកប្តី នារីវ័យ ១៨ ឆ្នាំ សុខចិត្តចងកសម្លាប់ខ្លួន

Published

on

នារីដ៏ស្រស់ស្អាតម្នាក់បានសម្រេចចិត្តចង ក សម្លាប់ខ្លួនដោយគ្មានស្តាយស្រណោះនូវជីវិតខ្លួនឯង សោះឡើយដែលក្រោយពីដឹងថាម្តាយឪពុករៀបចំទុកដាក់ឱ្យនាងមានប្តីទៅតាមគន្លងប្រពៃណីខ្មែរ ។

 

នារីដែលគិតខ្លីចាត់ទុកស្នេហាធំជាងគុណឪពុកម្តាយទៅទៀតនោះមានឈ្មោះ សុខា ដេត ហៅ ដេត អាយុ ១៨ ឆ្នាំបានសម្រេចចិត្តចងកនៅលើដើមឈើក្រោយផ្ទះនាងនាភូមិពោធិ ឃុំ ក្របៅ ស្រុក កំចាយមារ ខេត្ត ព្រៃវែងនៅវេលាម៉ោងជិត ៩ យប់ថ្ងៃទី ១០ ធ្នូ ២០១៧ ។

 

ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពហើយឃើញថានាងពិតជាធ្វើអត្តឃាតមែនក៏បានប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ដេវីត

ចុចអានអត្ថបទបន្ត

សង្គម&ទេសចរណ៍

ឆ្នាំនេះ កម្ពុជារំពឹងថា នឹងនាំចេញអង្កទៅកាន់ទីផ្សារអន្តរជាតិបាន ៦ សែនតោន !

Published

on

ពីមួយឆ្នាំទៅមួយឆ្នាំការនាំចេញអង្កពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជាលំដាប់  ប៉ុន្តែទោះជាយ៉ាងណា ក៏មិនទាន់ដល់គោលដៅ ដែលរដ្ឋាភិបាលចង់បាន ១លានតោន កាលពីឆ្នាំ ២០១៥នោះ នៅឡើយ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងតែជំរុញការនាំចេញអង្កទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ។

ហើយទីផ្សារអឺរ៉ុបត្រូវបានគេចាត់ទុកថា ជាទីផ្សារដ៏ធំ សម្រាប់ការនាំចេញអង្កពីប្រទេសកម្ពុជា  កាលពីឆ្នាំ ២០១៦ ការនាំចេញអង្ករបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៥៤២ ១៤៤ តោន ។ ហើយ រយៈពេល ១១ ខែ នៅក្នុងឆ្នាំ ២០១៧ នេះ អង្កកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៥៦២ ២៣៧ តោន បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៦ គឺមានកើនឡើង ១៥.៤% ។

បើយោងតាមតួលេខ នៅលើក្រាហ្វិចរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានបង្ហាញការប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ ២០១៧ នេះ ការនាំចេញអង្កកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនឹងបានចំនួន ៦៤៨ ៨២២ តោន ៕ ចំណូល

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត26 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត56 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម