តោះ ! មកមើលកាដូខួបកំណើតរបស់ អាំ ផាតឆៈរ៉ាផា ដែលមានតម្លៃរាប់លានបាត – Popular Magazine

កម្សាន្ត

តោះ ! មកមើលកាដូខួបកំណើតរបស់ អាំ ផាតឆៈរ៉ាផា ដែលមានតម្លៃរាប់លានបាត

Published

on

សម្រាប់​អ្នក​ដែល​ចង់​ជូន​កាដូ​ដល់​តារា​ស្រី អាំ ផាត​ឆៈ​រ៉ា​ផា (Aum Patcharapa) គឺ​ប្រាកដជា​ត្រូវ​គិតគូរ​បន្តិច​ហើយ ព្រោះ​ជាធម្មតា​រាល់​ខួបកំណើត​របស់​នាង​ម្តងៗ គឺ​កាដូ​ខួបកំណើត​ដែល​គេ​ជូន​ដល់​រូបនាង​មិនមែនជា​របស់​សាមញ្ញៗ​នោះទេ ។​


​តួយ៉ាង​សម្រាប់​ខួបកំណើត​ចូល​វ័យ ៣៩ ឆ្នាំ របស់​តារា​ស្រី អាំ ផាត​ឆៈ​រ៉ា​ផា បានរៀបចំ​ពិធី​ខួបកំណើត​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​ជាមួយ​មិត្តភក្តិ​ក្នុង និង ក្រៅ​សិល្បៈ ហើយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​តារា​ស្រី អែន​ថង ប្រា​ស៊ុម (Anne Thongprasom) តារា​ស្រី នុ​ន វៈរៈ​នុត (Noon Woranuch) តារា​ស្រី មេ ហ្វឿ​ង​អា​រ៉ុ​ម (May Fuangarom) តារា​ស្រី ប៉ុក​ឡុ​ក ហ្វុ​ន​ធីប (Pooklook Fonthip) តារា​ស្រី នី​ង ប៉ៈ​នី​តា (Ning Panita) និង អ្នកគ្រប់គ្រង​តារា អេ សុ​ផៈ​ឆ័យ ផងដែរ ។​


​គ្រាន់តែ​វត្តមាន​របស់​តារា​ល្បីៗ​ប៉ុន្មាន​ដួង​នេះ ជឿជាក់ថា ម្នាក់ៗ​ប្រាកដជា​ធ្លាប់​ដឹង​ហើយ​ថា អាំ ផាត​ឆៈ​រ៉ា​ផា ជា​តារា​ស្រី​ដែល​និយម​ប្រើប្រាស់​តែ​សម្ភារៈ​ម៉ាក​ល្បីៗ​តែប៉ុណ្ណោះ សូម្បីតែ​រ៉ូ​ប​ដែល​នាង​ស្លៀក​ក្នុង​ពិធី​ខួបកំណើត​ក៏មាន​តម្លៃ​មិន​ទាប​ជាង​កន្លះ​ម៉ឺន​ដុល្លារ​នោះទេ ។​


​បើ​មក​មើល​ទិដ្ឋភាព​រូបថត​កាដូ​ដែល អាំ ផាត​ឆៈ​រ៉ា​ផា បាន​ថត​បង្អួត​ប្រាកដជា​ឃើញថា កាដូ​ដែល​នាង​ទទួលបាន​គឺ​សុទ្ធសឹងតែ​ជា​ម៉ាក​លំដាប់​អន្តរជាតិ​មានដូចជា ម៉ាក Hermès ម៉ាក Chanel និង ម៉ាក​ល្បីៗ​ជាច្រើន​ទៀត​មិន​ទាប​ជាង ១០ ថង់ ហើយ​បើ​យក​កាដូ​ទាំងអស់​នោះមក​គិត​ជា​សាច់ប្រាក់​វិញ គឺ​សរុប​តម្លៃ​ដល់​ទៅ​រាប់លាន​បាត ៕ ខេ​រី (​ប្រភព​៖ gossipstar)

មតិរបស់អ្នក

កម្សាន្ត

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

Published

on

By

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ (more…)

ចុចអានអត្ថបទបន្ត

កម្សាន្ត

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

Published

on

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។

​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​ក្នុង​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ដើម្បី​រាំ​ថ្វាយ​ដល់​ព្រះម៉ែ​នាគ​នា​បរម​រាជ​ចតុ​ឋាន ។ ដែល​ពិធី​នៅ​ធ្វើ​រៀបចំឡើង​នៅ​វត្ត​ព្រះ​ធាតុ​ដែល​ធ្វើឡើង​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​បុព្វបុរស​និង​សុំ​សេចក្តី​សុខ​សប្បាយ ។ មានការ​សរសើរ​ថា ដួង ម៉ា​និ​ច ពិតជា​ស្រស់ស្អាត​ក្នុង​សម្លៀកបំពាក់​បែ​បុរាណ​នេះ ។ មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​មានចេះ​រាំ​បែប​បុរាណ​ថែមទៀត ។ មើលទៅ​ដូចជា​អ្នក​អាជីព​ពិតៗ ។ នេះជាលើកដំបូងដែល ដួង ម៉ានិច រាំបែបនេះ ។

​ដួង ម៉ា​និ​ច បានបង្ហាញ​នូវ​អារម្មណ៍​សប្បាយរីករាយ​ដោយនិយាយ​ថា​នាង​មាន​សទ្ធា​ជ្រះថ្លា​ដែល​បាន​ចូលរួម​រាំ​ថ្វាយ​ដូ​នេះ ។ នាងក៏បានជូនបុណ្យកុសលដល់អ្នកគាំទ្រទាំងអស់គ្នា  ។ ចុងក្រោយ​នេះ ដួង ម៉ា​និ​ច មាន​សកម្មភាព​សិល្បៈ​ជា​បន្តបន្ទាប់​ដែលមាន​ទាំង​ការសម្តែង​រឿង ចម្រៀង​ខារ៉ាអូខេ និង​ ស្ប៉ត​ពាណិជ្ជកម្ម​នានា​ជាពិសេសសម្អាងការ​តែម្តង ។ ពេលនេះ​ដែរ ដួង ម៉ា​និ​ច កំពុង​សម្រុក​ថត​រឿង​ភាគ​របស់​ទូរទស្សន៍​ភី​អិន​អិន​ក្នុង​តំណែង​ជា​តួឯក​ជា មួយ​លោក ណា​ខុន ។ ហាក់​មិន​អន់​ជាង ឌុ​ច លីដា ប៉ុន្មាន ដួង ម៉ា​និ​ច មិន​ខ្លាច​និង​ថត​ឈុត​ស្នេហា​ព្រឺព្រួច​នោះទេ ៕ ចេ​នី​
​រូបភាព​ហ្វេ​ស​ប៊ុ​ក ដួង ម៉ា​និ​ច ។​

 

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត26 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត55 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម