ណាក់ ស្រីណា ស្អាតប្លែកនៅក្នុងបទ «ឈប់នឹកគេ តែមិនអាចឈប់នឹកបង» (មានវីដេអូ) – Popular Magazine

កម្សាន្ត

ណាក់ ស្រីណា ស្អាតប្លែកនៅក្នុងបទ «ឈប់នឹកគេ តែមិនអាចឈប់នឹកបង» (មានវីដេអូ)

Published

on

បន្ទាប់ពី​មាន​វត្តមាន​នៅក្នុង​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «ឈប់​នឹក​គេ តែ​មិនអាច​ឈប់​នឹក​បង» ដែលមាន​ចេញ​នៅក្នុង​ផលិតកម្មរស្មី​ង​ហង្ស​មាស កាន់តែ​ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ពី​ស្នាដៃ​សម្តែង​របស់​តារា​ស្រី​ស្រគត់ស្រគំ ណាក់ ស្រី​ណា ។ ហើយ​ម្នាក់ៗ​ថែមទាំង​លាន់មាត់​សរសើរ​ថា នាង​ពិតជា​ស្រស់ស្អាត​មែន ។​

បទ​ចម្រៀង​ដែលមាន​ចំណង​ជើ​ថា «ឈប់​នឹក​គេ តែ​មិនអាច​ឈប់​នឹក​បង» ដែល​ច្រៀង​ដោយ ផន ស្រី​ខួច ពិតជា​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ព្រោះ​គ្រាន់តែ​ដាក់​ភ្លាម​មាន​អ្នក​ចូល​មើល​យ៉ា​ច្រើន​កុះករ ។​

​សម្រាប់​តួអង្គ​សម្តែង​នៅក្នុង​បទ​ច្រៀង​នេះ​ផងដែរ គឺ​សម្តែង​ដោយកញ្ញា ណាក់ ស្រី​ណា ជា​តារា​ស្រគត់ស្រគំម្នាក់​ដែល​ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា ជា​ពិធី​ការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍អាស៊ី​អាគេ្នយ៍ និង​ ធ្លាប់​សម្តែង​នៅក្នុងរឿង «នំ​ប៉័ងសុបិន​ស្នេហ៍» ដែល​បានដាក់​បញ្ចាំង​នៅ​ទូរទស្សន៍ CTN នាពេល​កន្លងមក ។

ណាក់ ស្រី​ណា ពិតជា​សម្តែង​បានល្អ​ខ្លាំងណាស់​នៅក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ រហូត​មានការ​សរសើរ​ច្រើន​ពី​សំណាក់​អ្នកទស្សនា មិនតែប៉ុណ្ណោះ​ ក្នុង​បទ​នេះថែមទាំង​រំលេច​នូវ​សម្រស់​ធម្មជាតិ​របស់​នា​ង​ពិតៗ នរណា​ក៏​និយាយថា នាង​ស្រស់ស្អាត​ និង​ សម្តែង​បានល្អ​ដែរ នៅពេលដែល​នាង​ស្លៀកពាក់​ឈុត​បុរាណ​ ។ នេះ​ជា​បទ​ចម្រៀង​ដំបូង​មួយ​ដែល​ធ្វើឱ្យ ណាក់ ស្រី​ណា ផ្ទុះ​ខ្លាំង ក្រោយពី​ប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ ។

​ណាក់ ស្រី​ណា កាន់​តែមាន​ហាងឆេង ហើយ​ថ្មីៗ​នេះ​នាង​ទើបតែ​បើក​សម្អាងការ​ថ្មី​មួយ ដោយបាន​ចូល​ហ៊ុន​ជាមួយ​បងប្រុស​របស់នាង ។ តោះ​ទៅ​ទស្សនាការសម្តែង​របស់ ណាក់ ស្រី​ណា នៅក្នុង​បទ​ចម្រៀង​ថ្មី​នេះ​ទាំងអស់គ្នា ៕ អា​លី​ណា

[OFFICIAL MV] ឈប់នឹកគេ តែមិនអាចឈប់នឹកបង – ផន ស្រីខួច

សូមអញ្ជើញរីករាយទស្សនា Full MV បទថ្មី របសកញ្ញា ផន ស្រីខួច ក្នុងឱកាសថ្ងៃឈប់សម្រាកនេះ បទនេះមាននៅក្នុង HM VCD Vol 166 ចេញលក់ថ្ងៃនេះ ជាមួយតម្លៃពិសេស 6000រៀលតែប៉ុណ្ណោះក្នុងមួយបន្ទះ រយៈពេល 15 ថ្ងៃដំបូង។បទ៖ ឈប់នឹកគេ តែមិនអាចឈប់នឹកបងច្រៀងដោយ៖ ផន ស្រីខួចនិពន្ធទំនុកច្រៀង៖ នី សុគន្ធានិពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ សួន ពិសិដ្ឋដឹកនាំសម្ដែង៖ Eco Vak Songថតដោយ៖ កែ វិបុលរៀបចំការផលិត៖ គីម វណ្ណថនកាត់ត៖ ភឿន លីផេងFollow us now : facebook.com/RHM.Production Please subscribe: youtube.com/HangMeasVideo

Posted by Rasmey Hang Meas on Sunday, August 27, 2017

មតិរបស់អ្នក

កម្សាន្ត

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

Published

on

By

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ (more…)

ចុចអានអត្ថបទបន្ត

កម្សាន្ត

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

Published

on

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។

​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​ក្នុង​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ដើម្បី​រាំ​ថ្វាយ​ដល់​ព្រះម៉ែ​នាគ​នា​បរម​រាជ​ចតុ​ឋាន ។ ដែល​ពិធី​នៅ​ធ្វើ​រៀបចំឡើង​នៅ​វត្ត​ព្រះ​ធាតុ​ដែល​ធ្វើឡើង​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​បុព្វបុរស​និង​សុំ​សេចក្តី​សុខ​សប្បាយ ។ មានការ​សរសើរ​ថា ដួង ម៉ា​និ​ច ពិតជា​ស្រស់ស្អាត​ក្នុង​សម្លៀកបំពាក់​បែ​បុរាណ​នេះ ។ មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​មានចេះ​រាំ​បែប​បុរាណ​ថែមទៀត ។ មើលទៅ​ដូចជា​អ្នក​អាជីព​ពិតៗ ។ នេះជាលើកដំបូងដែល ដួង ម៉ានិច រាំបែបនេះ ។

​ដួង ម៉ា​និ​ច បានបង្ហាញ​នូវ​អារម្មណ៍​សប្បាយរីករាយ​ដោយនិយាយ​ថា​នាង​មាន​សទ្ធា​ជ្រះថ្លា​ដែល​បាន​ចូលរួម​រាំ​ថ្វាយ​ដូ​នេះ ។ នាងក៏បានជូនបុណ្យកុសលដល់អ្នកគាំទ្រទាំងអស់គ្នា  ។ ចុងក្រោយ​នេះ ដួង ម៉ា​និ​ច មាន​សកម្មភាព​សិល្បៈ​ជា​បន្តបន្ទាប់​ដែលមាន​ទាំង​ការសម្តែង​រឿង ចម្រៀង​ខារ៉ាអូខេ និង​ ស្ប៉ត​ពាណិជ្ជកម្ម​នានា​ជាពិសេសសម្អាងការ​តែម្តង ។ ពេលនេះ​ដែរ ដួង ម៉ា​និ​ច កំពុង​សម្រុក​ថត​រឿង​ភាគ​របស់​ទូរទស្សន៍​ភី​អិន​អិន​ក្នុង​តំណែង​ជា​តួឯក​ជា មួយ​លោក ណា​ខុន ។ ហាក់​មិន​អន់​ជាង ឌុ​ច លីដា ប៉ុន្មាន ដួង ម៉ា​និ​ច មិន​ខ្លាច​និង​ថត​ឈុត​ស្នេហា​ព្រឺព្រួច​នោះទេ ៕ ចេ​នី​
​រូបភាព​ហ្វេ​ស​ប៊ុ​ក ដួង ម៉ា​និ​ច ។​

 

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

កម្សាន្ត23 mins ago

កំពុងស្ថិតក្នុងដំណាក់កាលលែងលះ បែរជាឪពុករបស់ អែហ្វ តាកសៈអន ចូលមកស្តីឱ្យស្វាមីនាងចំៗ ថា…

ក្នុង​ឆ្នាំ ២០១៧ នេះ គូស្នេហ៍​តារា​ថៃ​មួយចំនួន​បាន​រៀបការ​ជា​បន្តបន្ទាប់ តែ​ក៏មាន​តារា​ខ្លះ​ជួប​ជីវិត​គ្រួសារ​មិន​សមប្រកប មានតែ​ជ្រើសរើស​ការលែង​លះ ដោយ​ម្នាក់ៗ

កម្សាន្ត53 mins ago

ធ្លាប់តែ​ឃើញ ដួង ម៉ា​និ​ច សិច​ស៊ី ​ចុះ​ពេល​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ម៉េច​ដែរ​? ( មាន​វីដេអូ )

​ធ្លាប់តែ​ឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច តុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុសៗ​ខ្នក់ក្នាញ់​មិនតិចទេនាពេលកន្លង​ពេល ។ ប៉ុន្តែ​ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានបង្ហាញ​រូប​សម្រស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ដោយមាន​ទាំង​រាំ​ថ្វាយ​ព្រះ​ម៉ែ​នាគ​ដើម្បី​សុំ​សេ​ក្តី​សុខ​ថែម​ទៀតផង ។ ចង់ដឹងថា ដួង ម៉ា​និ​ច រាំ​ស្រស់ស្អាត និង​ទន់ភ្លន់​បែបណា​ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ។ ​កាលពី​ថ្ងៃទី ១១ កន្លងទៅ​គេ​បានឃើញ​តារា​សម្តែង​រូប​ស្រស់ ដួង...

កម្សាន្ត1 hour ago

មិនធម្មតា​រឿង « អន្ទង​វិញ្ញាណ » របស់​ផលិតកម្ម Wonder Film ត្រៀម​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​

​ទើបតែ​រៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង « អន្ទង​វិញ្ញាណ » កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧​សោះ តែ​ផលិតកម្ម Wonder Film បានបង្ហាញ​នូវ​គោលបំណង​ធំ​របស់ខ្លួន​ថា ក្រៅពី​យក​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ ខ្លួន​មានបំណង​នឹង​យក​រឿងនេះ​ប្រជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ផងដែរ ។​ ​តាម​សម្តី​លោក សែម វិសាល...

កម្សាន្ត2 hours ago

ទិដ្ឋភាពខួបកំណើតកូនប្រុស សឿន វីតា ពិតជាគគ្រឹកគគ្រេងអស់ទាស់ !

​តាម​គម្រោង​ថៅកែ​រថយន្ត​តាក់ស៊ី សឿន វី​តា បានរៀបចំ​ពិធី​ខួបកំណើត​សម្រាប់​កូនប្រុស​ដំបូង​របស់ខ្លួន​ក្នុង​វ័យ ១ ឆ្នាំ​ត្រឹមតែ ១៥ តុ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង ចំនួន​អ្នកចូលរួម​ឡើង​រហូត​ដល់ទី ៣០ តុ​ឯណោះ ធ្វើឱ្យ​តារា​រូបនេះ​រំភើបចិត្ត​និង​មិត្តភក្តិ​ដែល​ស្រឡាញ់​រាប់អាន​ខ្លួន​យ៉ាងខ្លាំង ជាពិសេស​ភ្ញៀវ​ចូលរួម​សុទ្ធតែ​តារា​ល្បីៗ និង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ។​ ​រយៈពេល​ជាង ១០​ឆ្នាំ​នៅក្នុង​សិល្បៈ​លោក សឿន វី​តា...

អត្ថបទក្រុមហ៊ុន2 hours ago

ការ​ថែម​ជូន​ដ៏​អស្ចារ្យ ! ​ពី​ការទិញ​ផលិតផល សាម​សុង នា​រដូវ​កាល​ចុងឆ្នាំ​

​សាម​សុង ផ្តល់​ការ​ថែម​ជូន​ពិសេស​ចំពោះ​ការទិញ​គ្រឿង​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំង​ម៉ាស៊ីនត្រជាក់ ម៉ា​ស៊ី​បោក​ខោអាវ ទូទឹកកក ទូរទស្សន៍ ព្រមទាំង​ផលិត​ជាច្រើន​មុខ​ទៀត ។ ការផ្តល់ជូន​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ ។ អតិថិជន​អាច​ទទួល​បានការ​ថែម​ជូន​នូវ ទូរទស្សន៍ ទូទឹកកក និង ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចាប់ពី...

ពេញនិយម