ទីបំផុត Cristiano Ronaldo ទទួលបានចំណងដៃកូនទី ៤ ហើយ – Popular Magazine

កីឡា

ទីបំផុត Cristiano Ronaldo ទទួលបានចំណងដៃកូនទី ៤ ហើយ

Published

on

ផ្ទុះ​ពាក្យ​ជូនពរ ដល់​កីឡាករ​ឆ្នើម​លំដាប់ថ្នាក់​ពិភពលោក Cristiano Ronaldo បន្ទាប់ពី​បានឃើញ​រូបថត​របស់គេ កូនប្រុស​ច្បង Cristiano Jr និង មិត្តស្រី Georgina Rodriquez វ័យ ២២ ឆ្នាំ ដេក​ឱប​ទារិកា​ម្នាក់​ជាមួយ​ស្នាមញញឹម​រីករាយ​បំផុត ។

​នេះ​ជា​កូន​ទី ៤ ហើយ​របស់ Cristiano Ronaldo ដែល​ទើបតែ​សម្រាល​ទទួលបាន​ជោគជ័យ នៅក្នុង​មន្ទីរពេទ្យ Hospital Quiron Universal ក្នុង​ទីក្រុង Madrid ដែល​នៅក្បែរ​ផ្ទះ​របស់ខ្លួន ។

​ជាមួយគ្នានេះដែរ កីឡាករ​ពាក់អាវ​លេខ ៧ ក្នុង​ក្លឹប Real Madrid រូបនេះ​បាន​និយាយថា «Alana Martina ទើបតែ​កើត​ទេ​! ទាំង Georgina និង Alana ធ្វើ​បានល្អ​ខ្លាំងណាស់​…​ពួកយើង​ទាំងអស់គ្នា​ពិតជា​រីករាយ​បំផុត​» ៕ ម៉ា​នី (​ប្រភព​៖ Dailymail)


មតិរបស់អ្នក

កីឡា

ក្លឹប Paris Saint German ឡើងជើងខ្លាំង បំបាក់ក្លឹប Celtic ក្នុងលទ្ធផល ៧ ទល់នឹង ១

Published

on

ក្លឹប​បាល់ទាត់ Celtic បាន​នាំមុខ​មួយ​គ្រាប់​មុននៅក្នុង​ទឹកដី​របស់​ក្លឹប Paris Saint German តែ​លទ្ធផល​នេះ​មិនអាច​រក្សា​បានទេ ដោយ​ក្រុម Paris Saint German បាន​ទម្លាយ​ចូល​សំណាញ់​វិញ ៧ គ្រាប់​បញ្ចប់​ក្នុង​លទ្ធផល ៧ ទល់នឹង ១ ។​ គ្រាប់​បាល់​ទាំង ៧ គ្រាប់​របស់​ក្លឹប Paris ធ្វើបាន​ឱ្យ​ដោយ Neymar ២ គ្រាប់​, Cavani ២ គ្រាប់​, Mbappe ១ គ្រាប់​, Veratti ១ គ្រាប់ និង Dani Alves ១ គ្រាប់ ចំណែកឯ​មួយ​គ្រាប់​របស់​ក្លឹប Celtic រកបាន​ដោយ​កីឡាករ Moussa Dembele នៅ​នាទី​ទីមួយ​នៃ​ការប្រកួត ។

ត្បិត​ថា​រង​លទ្ធផល​ចាញ់​យ៉ាងធ្ងន់ធ្ងរ​នេះ ក្លឹប Celtic នៅមាន​ឱកាស​ច្រើន​ជាប់​លេខ​បី​ក្នុង​ពូ​ល B និង អាច​បន្ត​ទៅលេង Europa League ក្រោយពី​ក្លឹប​បាត​តារាង Anderlecht បន្ត​ការ​ចាញ់​ប្រាំ​ប្រកួត​ជាប់ៗ​គ្នា ។ គួរ​បញ្ជាក់ដែរថា ក្នុង​រដូវ​កាល​ថ្មី​នេះ ក្លឹប​បារាំង Paris Saint German ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ពានរង្វាន់ Uefa Champion League ដោយ​ពួកគេ​រកបាន​គ្រាប់​បាល់​ចំនួន ២៤ ក្នុងការ​ប្រកួត​ប្រាំ​ប្រកួត​កន្លងមកនេះ ៕ រិទ្ធី (​ប្រភព ៖ BBC)


ចុចអានអត្ថបទបន្ត

កីឡា

ក្ដីប្រាថ្នាធំរបស់ Neymar គឺចង់ឈ្នះ Champions League និង World Cup បន្ទាប់មកទៀតគឺ…

Published

on

ថ្មីៗ​នេះក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​លកក់​សំបុត្រ​យន្តហោះ​ទៅ World Cup ២០១៨ ហើយ​ខណៈ​នេះដែរ Paris Saint-Germain ក៏​កំពុង តែ​ឈរ​លេខ​មួយ​ក្នុង​ពូ​ល នៅ Champions League ដែលជា​ហេតុ​ធ្វើឱ្យកីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ស Neymar បង្ហាញ​ពី​គោលបំណង ២​ធំៗ​របស់ខ្លួន ក្នុងនោះ​មាន ទី ១ ចង់​ឈ្នះ Champions League ជាមួយ​ក្លឹប Paris Saint-Germain របស់ខ្លួន និង ចង់​ឈ្នះ​ព្រឹត្តិការណ៍ World Cup ២០១៨ រីឯ​រឿង​ទី ២ ​នោះ គឺជា​រឿង​រៀបការ ។

​កីឡាករ​កំពុង​លេចធ្លោ​ខ្លាំង នៅលើ​ទឹកដី​បារាំង ខាងលើនេះ​បានបញ្ជាក់​ជាមួយសារព័ត៌មាន​មួយ​ថា «​ក្ដី​បំណង​ដ៏​ធំ​របស់ខ្ញុំ​ គឹ​ចង់​រួមគ្នា​ក្នុង​ក្លឹប Paris យកឈ្នះ​ការប្រកួត Champions League និង ចង់​ឈ្នះ World Cup ២០១៨ ហើយ​ក្រោយមកទៀត ប្រហែល​ខ្ញុំ​ត្រូវ​រៀបការ​»​។

​គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន Neymar មានកូន​ប្រុស​ម្នាក់​ឈ្មោះ Davi Lucca និង មិត្តស្រី​ជាតា​រា​ម៉ូ​ដែ​ល​នាង Bruna Marquezine ហើយ​អ្នក​ទាំងពីរ​ធ្លាប់​ប្រកាសថា ​បែក​គ្នា តែ​ក្រោយមក​ក៏ត្រូវរ៉ូវ​គ្នា​វិញ​កាលពី​ខែតុលា ៕ ម៉ា​នី (​ប្រភព​៖ marca)


ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

សង្គម&ទេសចរណ៍1 min ago

ភ្លៀងមួយមេធំ លិចភូមិដ្ឋានប្រជាជននៅខេត្តប៉ៃលិន

តាមការផ្សាយរបស់បណ្តាញសង្គមផ្លូវការរបសក្រសួងធនធានទឹក និង ឧតុនិយមបាន ឱ្យដឹងថា ភ្លៀងមួយមេយ់ាងធំនៅកណ្តាលយប់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ បណ្តាឱ្យ  ទឹកស្ទឹងប៉ៃលិន ពេញប្រៀប និង លិចផ្ទះសំបែងប្រជាពលរដ្ឋជាច្រើខ្នង ពិសេសអ្នកដែលរស់នៅតាមបណ្តោយស្ទឹងនេះតែម្តង ។ បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកំរិត ១០០...

អន្តរជាតិ30 mins ago

អាមេរិក ព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសអារ៉ាប់

ក្រសួងការបរទេស​អា​មេ​រិ​ក​ បានចេញ​ការព្រមាន​មួយ​ទាក់ទង​នឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ​កាលពី​ថ្ងៃ​អង្គារមក​នេះ ដោយ​ស្នើឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​មុន​ធ្វើដំណើរ​ទៅកាន់ Gulf state បន្ទាប់ពី​មាន​វិបត្ដិ​កំពុង​បន្ត​កើតមានឡើង​ជាមួយប្រទេសយេ​ម៉ែន ។​ ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួងការបរទេស​អាមេរិក ​បាន​និយាយថា​ភេរវកម្ម​កំពុង​រីក​រាលដាល​នៅ​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​ការវាយប្រហារ​អាច​កើតមានឡើង​គ្រប់ពេល​ដោយ​គ្មាន​ការផ្តល់​សញ្ញា​អាសន្ន​ឱ្យ​បានដឹង​ជាមុន​នោះឡើយ ។​ ​ក្រុម​ភេរវកម្ម​រួមទាំង​រដ្ឋ​ឥស្លាម​អ៊ីរ៉ាក់ និង ស៊ី​រី (ISIS) ព្រមទាំង​បណ្តាញ​មួយចំនួនមានបំណង​វាយប្រហារទាំង​មកលើ​រដ្ឋាភិបាល​លោកខាងលិច​ផង និង អារ៉ាប់ ផង ។...

កីឡា1 hour ago

ក្លឹប Paris Saint German ឡើងជើងខ្លាំង បំបាក់ក្លឹប Celtic ក្នុងលទ្ធផល ៧ ទល់នឹង ១

ក្លឹប​បាល់ទាត់ Celtic បាន​នាំមុខ​មួយ​គ្រាប់​មុននៅក្នុង​ទឹកដី​របស់​ក្លឹប Paris Saint German តែ​លទ្ធផល​នេះ​មិនអាច​រក្សា​បានទេ ដោយ​ក្រុម Paris Saint German បាន​ទម្លាយ​ចូល​សំណាញ់​វិញ ៧ គ្រាប់​បញ្ចប់​ក្នុង​លទ្ធផល ៧ ទល់នឹង ១ ។​ គ្រាប់​បាល់​ទាំង ៧ គ្រាប់​របស់​ក្លឹប...

កម្សាន្ត1 hour ago

ដល់​មក​ស្លៀក​ឈុត​កូនក្រមុំ​បែបនេះ វ៉ាន់ នី​ឡា ស្អាត​ប្លែក !

​ធ្លាប់តែ​ឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី​បែប​យុវវ័យ​សម័យថ្មី ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា តុ​បតែងខ្លួន​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ជា​កូនក្រមុំ​មើលទៅ​ស្អាត​ប្លែក​កួរ​ឱ្យ​ស្រឡាញ់ ។ ចង់ដឹងថា​ស្អាត​កម្រិតណា​តោះ​ទស្សនា​រូបភាពទាំងអស់គ្នា ។​ ​ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ភ្លេងរីខ​ត តុបតែង​ខ្លួន​ជា​កូនក្រមុំ​នៅក្នុង​ឈុត​ប្រពៃណី​ខ្មែរ ។ នេះ​ជា​លើកដំបូងដែល​នាង​ស្លៀកពាក់​បែបនេះ ។ មានការ​សរសើរ​ថា​ដល់​តុបតែង​ខ្លួន​បែបនេះ​មើលទៅ​សម្រស់ វ៉ាន់ នី​ឡា...

កម្សាន្ត2 hours ago

ជាបណ្ដោះអាសន្នកម្ពុជាឈរនៅលំដាប់កំពូលទី ៣ សូមបន្តបោះឆ្នោតឱ្យ ប៊ី សុធារី កាន់តែច្រើន !

បន្ទាប់ពី​បើក​ឱ្យមាន​ការបោះឆ្នោត​តាមរយៈ​បណ្ដាញ​សង្គម Twitter និង តាម Website Miss Universe រួចមក ជា​បណ្ដោះអាសន្ន​ពេលនេះ​បាន​រកឃើញ

រ៉តឌី

រ៉តឌី

ឈ្ងុយណាស់ទ្រាំមិនបានទេ ! Wow មើលទៅឆ្ងាញ់ណាស់ រសជាតិ សាច់ ក្លិនឈ្ងុយឆ្ងាញ់ «រ៉តឌី» បន្ថែមក្តីស្រឡាញ់ក្នុងគ្រួសារ

Posted by Popular Magazine on Wednesday, November 22, 2017

ពេញនិយម