ពេជ្រ សូលីកា និង នីកូ ច្រៀងបទ «លាក់បាំង» រួមគ្នាលើកដំបូង​​ (មានវីដេអូ) – Popular Magazine

កម្សាន្ត

ពេជ្រ សូលីកា និង នីកូ ច្រៀងបទ «លាក់បាំង» រួមគ្នាលើកដំបូង​​ (មានវីដេអូ)

Published

on

តារាចម្រៀង​រាង​តូច​ច្រឡឹង ពេជ្រ សូលី​កា ចាប់ផ្ដើម​បង្ហាញ​មុខមាត់​ជាថ្មី​ក្នុង​វិស័យ​សិល្បៈ បន្ទាប់ពី​ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង​រូប​សង្ហា នី​កូ តាមរយៈ​កាដូ​បទ​ចម្រៀង​មួយ​បទ​យ៉ាង​ភ្ញាក់ផ្អើល​មួយ​មាន​ចំណងជើង​ថា «​លាក់បាំង​» ល្បី​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្ដង ។​

​ជាក់ស្ដែង​ណាស់ ពេជ្រ សូលី​កា និង ដៃគូ​ចាស់ នី​កូ បាន​ចាប់ដៃគ្នា​ឡើង​បង្ហើរ​ចម្រៀង​ទើបនឹង​ចេញ​រួមគ្នា​របស់​ពួកគេ «​លាក់បាំង​» នៅក្នុង​ពិធី​ខួបកំណើត​របស់​តារា​ស្រី​ខាងលើ​កាលពីពេល​ថ្មីៗ​នេះ ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ជាថ្មី​ពី​សំណាក់​មហាជន​ផងដែរ ។​

​អ្វីដែល​ពិសេស នេះ​ជា​ឆាក​ដំបូង​ហើយ​ដែល​តារាចម្រៀង​ដ៏​ស័ក្តិសម​ទាំងពីរ​ដួង ពេជ្រ សូលី​កា និង នី​កូ បង្ហើរ​សំនៀង​បទ «​លាក់បាំង​» ជាមួយគ្នា ។ ចង់ដឹង​តារាចម្រៀង​ប្រុស​-​ស្រី​ទាំងពីរ​ដួង បកស្រាយ​ចម្រៀង បាន​ពីរោះ​យ៉ាងណា​នោះ តោះ​ទស្សនា​វីដេអូ​ខាងក្រោម ៖ BeBe


មតិរបស់អ្នក

កម្សាន្ត

ដល់​មក​ស្លៀក​ឈុត​កូនក្រមុំ​បែបនេះ វ៉ាន់ នី​ឡា ស្អាត​ប្លែក !

Published

on

​ធ្លាប់តែ​ឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី​បែប​យុវវ័យ​សម័យថ្មី ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា តុ​បតែងខ្លួន​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ជា​កូនក្រមុំ​មើលទៅ​ស្អាត​ប្លែក​កួរ​ឱ្យ​ស្រឡាញ់ ។ ចង់ដឹងថា​ស្អាត​កម្រិតណា​តោះ​ទស្សនា​រូបភាពទាំងអស់គ្នា ។​

​ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ភ្លេងរីខ​ត តុបតែង​ខ្លួន​ជា​កូនក្រមុំ​នៅក្នុង​ឈុត​ប្រពៃណី​ខ្មែរ ។ នេះ​ជា​លើកដំបូងដែល​នាង​ស្លៀកពាក់​បែបនេះ ។ មានការ​សរសើរ​ថា​ដល់​តុបតែង​ខ្លួន​បែបនេះ​មើលទៅ​សម្រស់ វ៉ាន់ នី​ឡា ស្អាត​ប្លែក​ពី​ធម្មតា ។ ហាក់ពេញចិត្ត​ជាមួយ​ការ​ស្លៀក​ឈុត​កូនក្រមុំ វ៉ាន់ នី​ឡា បាន​បង្ហើរពាក្យ​បន្ថែមថា «Pre Wedding ដឹង » ។ ប៉ុន្តែ​យ៉ាងណា​ការថត​ឈុត​ស​ម្អាង​ការ​របស់ វ៉ាន់ នី​ឡា គឺជា​ការថត​ឃោសនា​ឱ្យ​សម្អាងការ​មួយ ។​

​ទោះបី​មិនមាន​បទ​ចម្រៀង​ថ្មី​នៅក្នុង​ផលិតកម្ម​ភ្លេង​រីខ​ត​ក៏ពិតមែន​តែ វ៉ាន់ នី​ឡា នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​និង​លើកទឹកចិត្ត​ពី សំណាក់​មហាជន ។ ពេលនេះ​ដែរ វ៉ាន់ នី​ឡា បាន​ងាក​មក​ពង្រឹង​មុខរបរ​ថ្មី​របស់​នាង​គឺ​Vanilla Pub ដែលមាន​ទីតាំងនៅ​អា​ម៉ា​ហ្សូ​នកុងតឺន័រ​ដែល​ទើប​ដំណើរការ​កាលពីពេល​ថ្មីៗ​នេះ ៕ ចេ​នី​

 

ចុចអានអត្ថបទបន្ត

កម្សាន្ត

ជាបណ្ដោះអាសន្នកម្ពុជាឈរនៅលំដាប់កំពូលទី ៣ សូមបន្តបោះឆ្នោតឱ្យ ប៊ី សុធារី កាន់តែច្រើន !

Published

on

By

បន្ទាប់ពី​បើក​ឱ្យមាន​ការបោះឆ្នោត​តាមរយៈ​បណ្ដាញ​សង្គម Twitter និង តាម Website Miss Universe រួចមក ជា​បណ្ដោះអាសន្ន​ពេលនេះ​បាន​រកឃើញ (more…)

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

សង្គម&ទេសចរណ៍2 mins ago

ភ្លៀងមួយមេធំ លិចភូមិដ្ឋានប្រជាជននៅខេត្តប៉ៃលិន

តាមការផ្សាយរបស់បណ្តាញសង្គមផ្លូវការរបសក្រសួងធនធានទឹក និង ឧតុនិយមបាន ឱ្យដឹងថា ភ្លៀងមួយមេយ់ាងធំនៅកណ្តាលយប់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ បណ្តាឱ្យ  ទឹកស្ទឹងប៉ៃលិន ពេញប្រៀប និង លិចផ្ទះសំបែងប្រជាពលរដ្ឋជាច្រើខ្នង ពិសេសអ្នកដែលរស់នៅតាមបណ្តោយស្ទឹងនេះតែម្តង ។ បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកំរិត ១០០...

អន្តរជាតិ32 mins ago

អាមេរិក ព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសអារ៉ាប់

ក្រសួងការបរទេស​អា​មេ​រិ​ក​ បានចេញ​ការព្រមាន​មួយ​ទាក់ទង​នឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ​កាលពី​ថ្ងៃ​អង្គារមក​នេះ ដោយ​ស្នើឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​មុន​ធ្វើដំណើរ​ទៅកាន់ Gulf state បន្ទាប់ពី​មាន​វិបត្ដិ​កំពុង​បន្ត​កើតមានឡើង​ជាមួយប្រទេសយេ​ម៉ែន ។​ ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួងការបរទេស​អាមេរិក ​បាន​និយាយថា​ភេរវកម្ម​កំពុង​រីក​រាលដាល​នៅ​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​ការវាយប្រហារ​អាច​កើតមានឡើង​គ្រប់ពេល​ដោយ​គ្មាន​ការផ្តល់​សញ្ញា​អាសន្ន​ឱ្យ​បានដឹង​ជាមុន​នោះឡើយ ។​ ​ក្រុម​ភេរវកម្ម​រួមទាំង​រដ្ឋ​ឥស្លាម​អ៊ីរ៉ាក់ និង ស៊ី​រី (ISIS) ព្រមទាំង​បណ្តាញ​មួយចំនួនមានបំណង​វាយប្រហារទាំង​មកលើ​រដ្ឋាភិបាល​លោកខាងលិច​ផង និង អារ៉ាប់ ផង ។...

កីឡា1 hour ago

ក្លឹប Paris Saint German ឡើងជើងខ្លាំង បំបាក់ក្លឹប Celtic ក្នុងលទ្ធផល ៧ ទល់នឹង ១

ក្លឹប​បាល់ទាត់ Celtic បាន​នាំមុខ​មួយ​គ្រាប់​មុននៅក្នុង​ទឹកដី​របស់​ក្លឹប Paris Saint German តែ​លទ្ធផល​នេះ​មិនអាច​រក្សា​បានទេ ដោយ​ក្រុម Paris Saint German បាន​ទម្លាយ​ចូល​សំណាញ់​វិញ ៧ គ្រាប់​បញ្ចប់​ក្នុង​លទ្ធផល ៧ ទល់នឹង ១ ។​ គ្រាប់​បាល់​ទាំង ៧ គ្រាប់​របស់​ក្លឹប...

កម្សាន្ត2 hours ago

ដល់​មក​ស្លៀក​ឈុត​កូនក្រមុំ​បែបនេះ វ៉ាន់ នី​ឡា ស្អាត​ប្លែក !

​ធ្លាប់តែ​ឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី​បែប​យុវវ័យ​សម័យថ្មី ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា តុ​បតែងខ្លួន​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ជា​កូនក្រមុំ​មើលទៅ​ស្អាត​ប្លែក​កួរ​ឱ្យ​ស្រឡាញ់ ។ ចង់ដឹងថា​ស្អាត​កម្រិតណា​តោះ​ទស្សនា​រូបភាពទាំងអស់គ្នា ។​ ​ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ភ្លេងរីខ​ត តុបតែង​ខ្លួន​ជា​កូនក្រមុំ​នៅក្នុង​ឈុត​ប្រពៃណី​ខ្មែរ ។ នេះ​ជា​លើកដំបូងដែល​នាង​ស្លៀកពាក់​បែបនេះ ។ មានការ​សរសើរ​ថា​ដល់​តុបតែង​ខ្លួន​បែបនេះ​មើលទៅ​សម្រស់ វ៉ាន់ នី​ឡា...

កម្សាន្ត2 hours ago

ជាបណ្ដោះអាសន្នកម្ពុជាឈរនៅលំដាប់កំពូលទី ៣ សូមបន្តបោះឆ្នោតឱ្យ ប៊ី សុធារី កាន់តែច្រើន !

បន្ទាប់ពី​បើក​ឱ្យមាន​ការបោះឆ្នោត​តាមរយៈ​បណ្ដាញ​សង្គម Twitter និង តាម Website Miss Universe រួចមក ជា​បណ្ដោះអាសន្ន​ពេលនេះ​បាន​រកឃើញ

រ៉តឌី

រ៉តឌី

ឈ្ងុយណាស់ទ្រាំមិនបានទេ ! Wow មើលទៅឆ្ងាញ់ណាស់ រសជាតិ សាច់ ក្លិនឈ្ងុយឆ្ងាញ់ «រ៉តឌី» បន្ថែមក្តីស្រឡាញ់ក្នុងគ្រួសារ

Posted by Popular Magazine on Wednesday, November 22, 2017

ពេញនិយម