Adda ចេញ MV ថ្មី «មានអ្នកថែរឺនៅ» អបអរថ្ងៃខួបកំណើតខ្លួន (មានចម្រៀង) – Popular Magazine

អត្ថបទក្រុមហ៊ុន

Adda ចេញ MV ថ្មី «មានអ្នកថែរឺនៅ» អបអរថ្ងៃខួបកំណើតខ្លួន (មានចម្រៀង)

Published

on

កញ្ញា Adda បានចេញនូវវីដេអូបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា«មានអ្នកថែរឺនៅឬCare» នៅចំថ្ងៃធ្វើខួបកំណើតរបស់នាងគឺថ្ងៃទី១១ វិច្ឆិកា ២០១៧ និងឆ្លៀតឱកាសនោះក៏បានប្រកាសពី ចំណងស្នេហ៍នាងជាមួយលោក អេលែន ដោយមានការចូលរួមពីសំណាក់តារា ចម្រៀងល្បីៗជាច្រើន នៅកម្ពុជា ។

MVដែលមានគុណភាពល្អមួយនេះត្រូវបានថតដោយក្រុមការងារដែលមានការដឹកនាំដោយ Director Jeremiah Overman ជាជនជាតិអាមេរិក ។ លក្ខណៈពិសេសរបស់វីដេអូនេះគឺមានការចូលរួមសម្តែង ដោយតារាចម្រៀង Original លោក អេង សូរិយា ,តារាបាល់ទាត់កម្ពុជាលោក ប៊ិន ចន្ថាធារី ដែលជាការ បង្ហាញខ្លួនលើកដំបូងរបស់លោកនៅក្នុងការសម្តែងបទចម្រៀងជាមួយនិងលោក អេលែន តាន់ ។

រឿងរ៉ាវនៃបទចម្រៀងនេះត្រូវបានសរសេរដោយកញ្ញា អេដា ផ្ទាល់ដែលពិពណ៌នាពីការជួបគ្នាជាលើក ដំបូងរបស់កញ្ញានិង លោក អេលែន នៅក្នុងពេលវេលាដ៏រ៉ូមែនទិចមួយ ។

ជាមួយនិងការសម្ពោធនូវបទចម្រៀងថ្មីកញ្ញា អេដា ក៏បានប្រកាសជាសាធារណៈនាពេលនោះថារវាង នាង និង លោក អេលែន បានមានទំនាក់ទំនងលើសពីមិត្តធម្មតាចាប់តាំងពី ៦ ខែមុនមកម្ល៉េះដែលនេះ បង្ហាញពីភាពក្លាហានរបស់កញ្ញាតែក៏បង្កឱ្យមានការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រកញ្ញាផងដែរ ។

លោក អេលែន គឺជាជនជាតិខ្មែរ-អាមេរិកាំងដែលបានកើតនៅប្រទេសអាមេរិកដែលមានម្តាយជាជន ជាតិអាមេរិកឪពុកជាជនជាតិខ្មែរគឺលោក សុង តាន់នៅឯទីក្រុង ឡុងប៊ិច ដែលបានធ្វើអន្តោប្រវេសន៍ នៅក្រោយសង្គ្រាមនាឆ្នាំ១៩៨០ ។

លោក អេលែន បានមករស់នៅនិងធ្វើការនៅកម្ពុជាអស់រយៈពេលច្រើនជាង៧ឆ្នាំហើយ លោកក៏ជា នាយកនៃអង្គការអាមេរិកមួយនៅកម្ពុជាដែលបានជួយក្នុងការការពារប្រជាជនកម្ពុជាពីការស្លាប់ដោយគ្រាប់មីន ។

លោកក៏ជាស្ថាបនិកនៃអង្គការ ស្ទែមកម្ពុជា ដែលជាអង្គការក្នុងស្រុកបង្កើតឡើងនិងគ្រប់គ្រង មហោ ស្រពវិទ្យាសាស្រ្តនិងវិស្វកម្មនៅកម្ពុជាជារៀងរាល់ឆ្នាំដោយមានការសហការជាមួយក្រសួងអប់រំយុវជននិងកីឡា ។លោកធ្លាប់បានទទួលនូវគ្រឿងឥស្សរិយយសមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជាចំពោះ ការងារ និង គម្រោងរបស់លោកដែលបានបន្តធ្វើការងារនេះអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។

ក្នុងឱកាសនោះដែរកញ្ញា អេដា បានថ្លែងអំណរគុណដល់អ្នកគាំទ្រនាងនិងគាំទ្រ Smart Music ដែលជា ការជំរុញលើកទឹកចិត្តក្នុងការបង្កើតនិងនិពន្ធបទចម្រៀងខ្មែរដែលមិនចម្លងពីគេ ៕

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន

ត្រៀមខ្លួនជួបតារាល្បីៗក្នុងការប្រគំតន្ត្រី OPPO F5 ទាំងអស់គ្នា ! (មានវីដេអូ)

Published

on

By

​លោកអ្នក​បាន​ត្រៀមខ្លួន​ហើយ​ឬ​នៅ ? នៅសល់តែ​ពីរ​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ លោកអ្នក​នឹង​បាន​ជួប​ជាមួយ​កំពូល​តារាចម្រៀង ៨ ដួង​ព្រម​គ្នា និង កម្មវិធី​ពិសេសៗ​ជាច្រើន​ក្នុងការ​ប្រគំ​តន្ត្រី OPPO F5 Concert ។​ ​អ្នកតំណាង​ផលិតផល OPPO ទាំង ៣ រូប​គឺ​អ្នកនាង ពេជ្រ សោភា លោក STEP កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ត្រៀមខ្លួន​រួចជាស្រេច​នឹងធ្វើ​ឲ្យ​លោកអ្នក​សប្បាយរីករាយ កន្ត្រាក់​អារម្មណ៍ រួមជាមួយ​លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណ​រាជ កញ្ញា សុគន្ធ នីសា លោក ហ្សូ​ណូ អ្នកនាង សុខ ស្រី​នាង ការសម្តែង​ពិសេស​របស់​មនុស្ស​ឡែ​ស័​រ និង ការដើរ​បង្ហាញ​ម៉ូដ​ពិសេស​ពី​តារា​ល្បីៗ​ថែម​ទៀតផង ។​

កុំ​ភ្លេច​ណា ! ជួប​ជាមួយ​តារា​ល្បីៗ និង ផលិតផល​ដ៏​ថ្មី​សន្លាង​របស់ OPPO គឺ OPPO F5 ដែលមាន​អេក្រង់​ទំហំ​ដល់​ទៅ 6 inch FHD+ (Full HD Plus) ប្រភេទ Full Screen និង បាន​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា Facial Unlock ដែលជា​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ការ​ស្កេ​ន​មុខ និង AI Beauty ដែល​ធ្វើឱ្យ​ការថតរូប​កាន់តែ​ស្រស់ស្អាត ។​

​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​ដោយមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV និង LIVE លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ OPPO ផងដែរ ។ ហើយ​លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ OPPO F5 ដ៏​ថ្មី​សន្លាង​ដោយ​គ្រាន់តែ Like និង Share វីដេអូ LIVE នេះ ៕

ចុចអានអត្ថបទបន្ត

អត្ថបទក្រុមហ៊ុន

ជួបតារាចម្រៀង តារាបង្ហាញម៉ូដ និង ពិធីករល្បីៗ ក្នុងកម្មវិធីសម្ពោធផ្លូវការ HUAWEI nova 2i ស៊េរីថ្មីល្បីដល់កថ្ងៃ ២៥-២៦ វិច្ឆិកា

Published

on

By

​អា​ភ្នែក ៤ រហ័ស​នាម​ថ្មី​របស់​ស្មា​ត​ហ្វូ​ន​ល្បី​ដល់ក HUAWEI nova 2i ស៊េរី​ថ្មី ប្រល័យ​ចិត្ត​យុវវ័យ ពោលគឺ អតិថិជន អ្នកលក់ ម្ចាស់​ហាង​ទូរ​សព្ទ័ តារាចម្រៀង​ល្បីៗ តារា​បង្ហាញ​ម៉ូដ​ល្បីៗ ពិធីករ​ល្បឺៗ ពេញចិត្ត​គ្រប់បែបយ៉ាង​នូវ​អ្វីដែល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី HUAWEI nova 2i មាន ។  ​ដើម្បីឱ្យ​កាន់តែ​ជ្រាប​ច្បាស់ អតិថិជន និង Fans អាច​ចួ​ល​រួម និង ជួប​តារាចម្រៀង​ល្បីៗ ដូចជា​តារា​សំឡេង​មាស​ដ៏​ស្រទន់ មាស សុខ​សោភា តារាចម្រៀង​ល្បី Original អេ​ដា តារា​ពហុ​អាជីព និង សំឡេង រ៉ូ​លីន តារា​បង្ហាញ​ម៉ូដ​ល្បីៗ កញ្ញា ចាន់ គង្គារ សុ​ផា លីន​ដា ពី​យ៉ា វេ​ហ្គា តារា facebook ហេង សុខ​វាសនា ពិធីករ​ល្បឺៗ ខៀវ សាន​សា​ណា លោក ឈៀង ដា​វ៉ុ​ធ ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវការ​ស៊េរី​ថ្មី​ល្បី​ដល់​ល HUAWEI nova 2i ថ្ងៃ ២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ នៅ​ផ្សារ​ទំនើប អ៊ី​អន ជាន់​ផ្ទាល់​ដី ជាមួយនឹង​កម្មវិធី​សប្បាយៗ​ចូលរួម​លេង Games ដោយ​សេរី ដើម្បី​ឈ្នះ​រង្វាន់​អាវយឺត Bluetooth Speaker, Power Bank..​ដ៏​ច្រើន​សន្ធឹកសន្ធាប់ សាកល្បង​ប្រើប្រាស់​ផលិតផល​ថ្មីៗ​របស់ HUAWEI nova 2i, HUAWEI Mate 10 Pro, HUAWEI Matebook X ។​

Huawei nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា ៤ (​ភ្លោះ​មុខ ភ្លោះ​ក្រោយ​) ដំបូង​គេ​បង្អស់ ក្រោម​របកគំហើញ​ថ្មី បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន Huawei ។ HUAWEI nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​អេក្រង់​ធំ ពេញចិត្ត ពេញភ្នែក ពេញ​គែម 5.9 អ៊ីង (HUAWEI FullView Display) ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត ត​ន្រី្ត​ចម្រៀង យូ​ធូប បណ្តាញ​សង្គម និង កម្សាន្ត​គ្មាន​ដែន​កំណត់ ពិសេស Live Facebook រឺ Video Calls ច្បា​ស់កប់ ពេញ​បេះដូង លង់​នឹង​រាង​ស្អាត ស្តើង គែម​ស្អាត ស្រាល ធន់​មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាមួយនឹង​សមត្ថភាព​កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP ភ្ជាប់​ជាមួយនឹង Smart Selfie Toning Flash អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ី​វិ​ល័យ និង រស់​រវើក ប្រហាក់ប្រហែល​នឹង​កាមេរ៉ា​អាជីព ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម តម្លៃ​ក៏​លង់ រាង​គែម​កោង​ក៏​លង់ កាមេរ៉ា ៤ លង់​ចិត្ត​លង់​ប្រាណ ទប់ចិត្ត​មិនបាន​ទប់​ប្រាណ​មិន​ហ្នឹង ។

​តោះ​ឆែក​លម្អិត​លក្ខណៈពិសេស និង ការប្រៀបធៀប​ជាមួយនឹង​ម៉ាក​ផ្សេង​ក្នុងតម្លៃ​ប្រហាក់ប្រហែល ៖

•​ ​HUAWEI nova 2i អេក្រង់​ធំ ច្បាស់​ជាង ថ្លា​ឆ្វង់ ពេញ​គែម ពេញចិត្ត ពេញភ្នែក ពេញ​ឱ​រ៉ា ពេញ​ក្រអៅបេះដូង​
•​ ​HUAWEI nova 2i កប់​ជាង កាដូ​កប់ កាមេរ៉ា​កប់ កាមេរ៉ា ៤ អេក្រង់​កប់ ច្បា​ស់កប់
•​ ​HUAWEI nova 2i ឡួ​យ​ជាង ឡួ​យក​ប់ លឿន​កប់ អេ​មក​ប់ ពេញនិយម​កប់ កប់​ភ្នែក កប់​ចិត្ត កប់​គែម កប់​តម្លៃ អត់​ទាស់ចិត្ត ថ្ម​ប្រើ​បានយូរ​ជាង​
•​ ​HUAWEI nova 2i រូបរាង​ទាក់ទាញ​ម៉ា​អេ​ម ស្រោប​លោហធាតុ ស្រាល​ជាង មាំ​ជាង ធន់​ជាង HUAWEI nova 2i ស្តើង​ជាង (​មិនមែន​លំ​លំ​ដូច​ម៉ាក​ផ្សេង​តួរ​ស្រោប​ជ័រ​ស្វិត រាង​ក្រ​ម៉ាង​ធំ​ដូច​ឃ្លោក ធំ​តែ​មាឌ​ចង្អៀត​តែ​មុង​)
•​ ​HUAWEI nova 2i ល្បឿន​លឿន​ជាង ទំហំ RAM 4GB (​ម៉ាក​ផ្សេង 3GB/4GB)
•​ ​HUAWEI nova 2i ទំហំ​ក្នុង​ម៉ាស៊ីន 64GB (​ម៉ាក​ផ្សេង 32GB)
•​ ​HUAWEI nova 2i កាមេរ៉ា ៤ ម៉ា​ផ្សេង​តែ ២ រឺ ៣
•​ ​HUAWEI nova 2i តម្លៃ​ត្រឹម ៣២៩ ដុល្លារ ម៉ាក​ផ្សេង​តម្លៃ ២៩៩ ដុល្លារ រឺ ៣៩៩ ដុល្លារ មិន​សម​នឹង​លក្ខណៈពិសេស រឺ​អត្ថប្រយោជន៍ រឺ​គុណភាព ។​

​គួរ​កត់សម្គាល់ថា ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​លក់ដាច់​ខ្លាំង​កម្ពុជា ដូចជា Huawei Y7 Prime (229$), Huawei nova 2i (329$), Huawei P10 (610$), Huawei P10 Plus (690$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 2017 (115$), Y3 II 4G (89$), ថេប​ប្លេ​ត Huawei T3 (10) 269$ និង ថេប​ប្លេ​ត T1 7 អ៊ី​ញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីង (99$, 1GB RAM / 8GB ROM) ជាមួយនឹង​ប្រូ​ម៉ូ​សិន​ថ្មីៗ ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី​ថែមៗ​ធំៗ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ ឬ​កាដូ​អស់ពី​ស្តុក ។ ​កុំ​ភ្លេច​ជួបគ្នា និង ចូលរួម​ដោយ​ឥតគិតថ្លៃ ថ្ងៃ ២៥ និង ២៦ ខែវិច្ឆិកា នៅ​ផ្សារ​ទំនើប អ៊ី​អន ជាន់​ផ្ទាល់​ដី ៕


ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

សង្គម&ទេសចរណ៍1 min ago

ភ្លៀងមួយមេធំ លិចភូមិដ្ឋានប្រជាជននៅខេត្តប៉ៃលិន

តាមការផ្សាយរបស់បណ្តាញសង្គមផ្លូវការរបសក្រសួងធនធានទឹក និង ឧតុនិយមបាន ឱ្យដឹងថា ភ្លៀងមួយមេយ់ាងធំនៅកណ្តាលយប់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ បណ្តាឱ្យ  ទឹកស្ទឹងប៉ៃលិន ពេញប្រៀប និង លិចផ្ទះសំបែងប្រជាពលរដ្ឋជាច្រើខ្នង ពិសេសអ្នកដែលរស់នៅតាមបណ្តោយស្ទឹងនេះតែម្តង ។ បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកំរិត ១០០...

អន្តរជាតិ30 mins ago

អាមេរិក ព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសអារ៉ាប់

ក្រសួងការបរទេស​អា​មេ​រិ​ក​ បានចេញ​ការព្រមាន​មួយ​ទាក់ទង​នឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ​កាលពី​ថ្ងៃ​អង្គារមក​នេះ ដោយ​ស្នើឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​មុន​ធ្វើដំណើរ​ទៅកាន់ Gulf state បន្ទាប់ពី​មាន​វិបត្ដិ​កំពុង​បន្ត​កើតមានឡើង​ជាមួយប្រទេសយេ​ម៉ែន ។​ ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួងការបរទេស​អាមេរិក ​បាន​និយាយថា​ភេរវកម្ម​កំពុង​រីក​រាលដាល​នៅ​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​ការវាយប្រហារ​អាច​កើតមានឡើង​គ្រប់ពេល​ដោយ​គ្មាន​ការផ្តល់​សញ្ញា​អាសន្ន​ឱ្យ​បានដឹង​ជាមុន​នោះឡើយ ។​ ​ក្រុម​ភេរវកម្ម​រួមទាំង​រដ្ឋ​ឥស្លាម​អ៊ីរ៉ាក់ និង ស៊ី​រី (ISIS) ព្រមទាំង​បណ្តាញ​មួយចំនួនមានបំណង​វាយប្រហារទាំង​មកលើ​រដ្ឋាភិបាល​លោកខាងលិច​ផង និង អារ៉ាប់ ផង ។...

កីឡា1 hour ago

ក្លឹប Paris Saint German ឡើងជើងខ្លាំង បំបាក់ក្លឹប Celtic ក្នុងលទ្ធផល ៧ ទល់នឹង ១

ក្លឹប​បាល់ទាត់ Celtic បាន​នាំមុខ​មួយ​គ្រាប់​មុននៅក្នុង​ទឹកដី​របស់​ក្លឹប Paris Saint German តែ​លទ្ធផល​នេះ​មិនអាច​រក្សា​បានទេ ដោយ​ក្រុម Paris Saint German បាន​ទម្លាយ​ចូល​សំណាញ់​វិញ ៧ គ្រាប់​បញ្ចប់​ក្នុង​លទ្ធផល ៧ ទល់នឹង ១ ។​ គ្រាប់​បាល់​ទាំង ៧ គ្រាប់​របស់​ក្លឹប...

កម្សាន្ត2 hours ago

ដល់​មក​ស្លៀក​ឈុត​កូនក្រមុំ​បែបនេះ វ៉ាន់ នី​ឡា ស្អាត​ប្លែក !

​ធ្លាប់តែ​ឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី​បែប​យុវវ័យ​សម័យថ្មី ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា តុ​បតែងខ្លួន​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ជា​កូនក្រមុំ​មើលទៅ​ស្អាត​ប្លែក​កួរ​ឱ្យ​ស្រឡាញ់ ។ ចង់ដឹងថា​ស្អាត​កម្រិតណា​តោះ​ទស្សនា​រូបភាពទាំងអស់គ្នា ។​ ​ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ភ្លេងរីខ​ត តុបតែង​ខ្លួន​ជា​កូនក្រមុំ​នៅក្នុង​ឈុត​ប្រពៃណី​ខ្មែរ ។ នេះ​ជា​លើកដំបូងដែល​នាង​ស្លៀកពាក់​បែបនេះ ។ មានការ​សរសើរ​ថា​ដល់​តុបតែង​ខ្លួន​បែបនេះ​មើលទៅ​សម្រស់ វ៉ាន់ នី​ឡា...

កម្សាន្ត2 hours ago

ជាបណ្ដោះអាសន្នកម្ពុជាឈរនៅលំដាប់កំពូលទី ៣ សូមបន្តបោះឆ្នោតឱ្យ ប៊ី សុធារី កាន់តែច្រើន !

បន្ទាប់ពី​បើក​ឱ្យមាន​ការបោះឆ្នោត​តាមរយៈ​បណ្ដាញ​សង្គម Twitter និង តាម Website Miss Universe រួចមក ជា​បណ្ដោះអាសន្ន​ពេលនេះ​បាន​រកឃើញ

រ៉តឌី

រ៉តឌី

ឈ្ងុយណាស់ទ្រាំមិនបានទេ ! Wow មើលទៅឆ្ងាញ់ណាស់ រសជាតិ សាច់ ក្លិនឈ្ងុយឆ្ងាញ់ «រ៉តឌី» បន្ថែមក្តីស្រឡាញ់ក្នុងគ្រួសារ

Posted by Popular Magazine on Wednesday, November 22, 2017

ពេញនិយម