រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ ២​ គ្រឿង ដឹក​សត្វព្រៃ ​២០​ ដង ​ទើប​ចាប់បាន – Popular Magazine

សង្គម&ទេសចរណ៍

រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ ២​ គ្រឿង ដឹក​សត្វព្រៃ ​២០​ ដង ​ទើប​ចាប់បាន

Published

on

នៅ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ កម្លាំង​ប៉េអឹម ខេត្តបាត់ដំបង ធ្វើការ​ស្ទាក់ចាប់​ទាំង រថយន្ត​ទាំងពីរ​គ្រឿង​របស់​ក្រុមហ៊ុន វិ​រៈ​ប៊ុន​ថាំ លួច​ដឹក​សត្វព្រៃ​ជាច្រើន​ប្រភេទ ក្នុងទិស ដៅ ​ពី​ក្រុង​ប៉ោយប៉ែត​ទៅកាន់​ទីក្រុង​ភ្នំពេញ​ នៅលើ​កំណាត់​ផ្លូវជាតិ​លខ​ ៥ ស្ថិតក្នុង​ឃុំ​ជ្រៃ ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ។​


​ ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ឈ្មោះ វីរៈ ប៊ុន​ថាំ គឺ​មួយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-3901 និង​មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ កោះកុង 3A-0492 ដែល​រថយន្ត​ទាំងពីរ​គ្រឿង​នេះ មាន​ផ្ទុក​ទៅដោយ​សត្វព្រៃ​រស់​ជាច្រើន​កា​រ៉ុង ។​ ការឃាត់​នេះ​សមត្ថកិច្ចរកឃើញ សត្វ​អណ្តើករ​ស់ មាន​ចំនួន ៣ ការុង និង ២​កេស ទម្ងន់ ២៤០ គីឡូក្រាម សត្វ​ពស់វែក​រស់ ចំនួន ១ កេស ទម្ងន់ ២៧ គីឡូក្រាម សត្វ​ពស់​ចាន់​ល្មម ១ កេស ទម្ងន់ ១៤ គីឡូក្រាម សត្វ​កន្ធាយ​រស់ ៤ កេស ទម្ងន់ ៩៥,៥ ​គីឡូក្រាម សត្វ​ប្រវឹក​ងាប់ ១ កេស ៤៦ ទម្ងន់​គីឡូក្រាម និង​ឃាត់ខ្លួន​អ្នកបើកបរ ២ នាក់ ព្រូឡាន ២ នាក់ និង ម្ចាស់​សត្វ​ម្នាក់ ដែលមាន​ឈ្មោះ អ៊ឹម សុជា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ​។

តាម​ចម្លើយសារភាព​របស់​អ្នកបើកបរ និង ​ម្ចាស់​សត្វ ឱ្យដឹងថា សត្វ​ទាំងអស់​ដឹក​ចេញពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ហើយ​ការដឹក​នេះ​បាន​២០ ជើង​មកហើយ ។ បច្ចុប្បន្ន សត្វព្រៃ​ទាំងអស់​បានប្រគល់​ឲ្យ​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​តាមច្បាប់ ៕ សុថា​ត់ (​ប្រភព​អគ្គស្នងការ​នគរបាល​ជាតិ​)

 

 

មតិរបស់អ្នក

សង្គម&ទេសចរណ៍

ភ្លៀងមួយមេធំ លិចភូមិដ្ឋានប្រជាជននៅខេត្តប៉ៃលិន

Published

on

By

តាមការផ្សាយរបស់បណ្តាញសង្គមផ្លូវការរបសក្រសួងធនធានទឹក និង ឧតុនិយមបាន ឱ្យដឹងថា ភ្លៀងមួយមេយ់ាងធំនៅកណ្តាលយប់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ បណ្តាឱ្យ  ទឹកស្ទឹងប៉ៃលិន ពេញប្រៀប និង លិចផ្ទះសំបែងប្រជាពលរដ្ឋជាច្រើខ្នង ពិសេសអ្នកដែលរស់នៅតាមបណ្តោយស្ទឹងនេះតែម្តង ។

បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកំរិត ១០០ មីលីម៉ែត្រ នាវេលារំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ បានបង្កឲ្យទឹកស្ទឹងប៉ៃលិនហក់ឡើងយ៉ាង គំហុក លិចចូលផ្ទះប្រជាពលរដ្ឋដែលនៅតាមណ្តោយដងស្ទឹងក្នុង ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាច្រើនខ្នងប៉ុន្តែនធ្ងន់ធ្ងរទេ ។

មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត កំពុងតាមដាន និង ចាត់វិធាន ការបញ្ជៀស និង កាត់បន្ថយផលប៉ះពាល់ផ្សេងៗដែលកំពង់ប្រឈមដោយសារ ទឹកភ្លៀងកាលពីយប់មិញនេះដើម្បីបញ្ចៀសការលិចលង់ធ្ងន់ធ្ងរ ៕ សុថាត់

ចុចអានអត្ថបទបន្ត

សង្គម&ទេសចរណ៍

អភិបាលរាជធានីភ្នំពេញ ឯកភាពបើកផ្លូវ ២ ខ្សែ នៅតំបន់អភិវឌ្ឍន៍បឹងកក់ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍

Published

on

ដោយមើលឃើញពីការកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃនៅតាមផ្លូវមួយចំនួន ជុំវិញតំបន់បឹងកក់នោះ កាលពីរសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីបើកផ្លូវក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ចំនួន២ខ្សែបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។

នៅក្នុងអង្គប្រជុំ នាពេលនោះ  ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានឯកភាព និងយល់ព្រមឱ្យបើកផ្លូវពីរខ្សែ គឺផ្លូវលេខ៥៦៦ក្នុងភូមិសាស្ត្រខណ្ឌទួលគោក តភ្ជាប់ចូលក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ហៅផ្លូវR9 និង ផ្លូវលេខ២៨៣ក្នុងភូមិសាស្ត្រខណ្ឌទួលគោកដូចគ្នា ដើម្បីតភ្ជាប់ចូលក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ហៅផ្លូវR10 ។

 

ដោយផ្លូវទាំងពីរខ្សែនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និង កាត់បន្ថយការកក់ស្ទះ នៅតំបន់មួយចំនួនបានថែមទៀត ៕ ចំណូល

 

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

សង្គម&ទេសចរណ៍2 mins ago

ភ្លៀងមួយមេធំ លិចភូមិដ្ឋានប្រជាជននៅខេត្តប៉ៃលិន

តាមការផ្សាយរបស់បណ្តាញសង្គមផ្លូវការរបសក្រសួងធនធានទឹក និង ឧតុនិយមបាន ឱ្យដឹងថា ភ្លៀងមួយមេយ់ាងធំនៅកណ្តាលយប់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ បណ្តាឱ្យ  ទឹកស្ទឹងប៉ៃលិន ពេញប្រៀប និង លិចផ្ទះសំបែងប្រជាពលរដ្ឋជាច្រើខ្នង ពិសេសអ្នកដែលរស់នៅតាមបណ្តោយស្ទឹងនេះតែម្តង ។ បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកំរិត ១០០...

អន្តរជាតិ31 mins ago

អាមេរិក ព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសអារ៉ាប់

ក្រសួងការបរទេស​អា​មេ​រិ​ក​ បានចេញ​ការព្រមាន​មួយ​ទាក់ទង​នឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ​កាលពី​ថ្ងៃ​អង្គារមក​នេះ ដោយ​ស្នើឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​មុន​ធ្វើដំណើរ​ទៅកាន់ Gulf state បន្ទាប់ពី​មាន​វិបត្ដិ​កំពុង​បន្ត​កើតមានឡើង​ជាមួយប្រទេសយេ​ម៉ែន ។​ ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួងការបរទេស​អាមេរិក ​បាន​និយាយថា​ភេរវកម្ម​កំពុង​រីក​រាលដាល​នៅ​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​ការវាយប្រហារ​អាច​កើតមានឡើង​គ្រប់ពេល​ដោយ​គ្មាន​ការផ្តល់​សញ្ញា​អាសន្ន​ឱ្យ​បានដឹង​ជាមុន​នោះឡើយ ។​ ​ក្រុម​ភេរវកម្ម​រួមទាំង​រដ្ឋ​ឥស្លាម​អ៊ីរ៉ាក់ និង ស៊ី​រី (ISIS) ព្រមទាំង​បណ្តាញ​មួយចំនួនមានបំណង​វាយប្រហារទាំង​មកលើ​រដ្ឋាភិបាល​លោកខាងលិច​ផង និង អារ៉ាប់ ផង ។...

កីឡា1 hour ago

ក្លឹប Paris Saint German ឡើងជើងខ្លាំង បំបាក់ក្លឹប Celtic ក្នុងលទ្ធផល ៧ ទល់នឹង ១

ក្លឹប​បាល់ទាត់ Celtic បាន​នាំមុខ​មួយ​គ្រាប់​មុននៅក្នុង​ទឹកដី​របស់​ក្លឹប Paris Saint German តែ​លទ្ធផល​នេះ​មិនអាច​រក្សា​បានទេ ដោយ​ក្រុម Paris Saint German បាន​ទម្លាយ​ចូល​សំណាញ់​វិញ ៧ គ្រាប់​បញ្ចប់​ក្នុង​លទ្ធផល ៧ ទល់នឹង ១ ។​ គ្រាប់​បាល់​ទាំង ៧ គ្រាប់​របស់​ក្លឹប...

កម្សាន្ត2 hours ago

ដល់​មក​ស្លៀក​ឈុត​កូនក្រមុំ​បែបនេះ វ៉ាន់ នី​ឡា ស្អាត​ប្លែក !

​ធ្លាប់តែ​ឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី​បែប​យុវវ័យ​សម័យថ្មី ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា តុ​បតែងខ្លួន​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ជា​កូនក្រមុំ​មើលទៅ​ស្អាត​ប្លែក​កួរ​ឱ្យ​ស្រឡាញ់ ។ ចង់ដឹងថា​ស្អាត​កម្រិតណា​តោះ​ទស្សនា​រូបភាពទាំងអស់គ្នា ។​ ​ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ភ្លេងរីខ​ត តុបតែង​ខ្លួន​ជា​កូនក្រមុំ​នៅក្នុង​ឈុត​ប្រពៃណី​ខ្មែរ ។ នេះ​ជា​លើកដំបូងដែល​នាង​ស្លៀកពាក់​បែបនេះ ។ មានការ​សរសើរ​ថា​ដល់​តុបតែង​ខ្លួន​បែបនេះ​មើលទៅ​សម្រស់ វ៉ាន់ នី​ឡា...

កម្សាន្ត2 hours ago

ជាបណ្ដោះអាសន្នកម្ពុជាឈរនៅលំដាប់កំពូលទី ៣ សូមបន្តបោះឆ្នោតឱ្យ ប៊ី សុធារី កាន់តែច្រើន !

បន្ទាប់ពី​បើក​ឱ្យមាន​ការបោះឆ្នោត​តាមរយៈ​បណ្ដាញ​សង្គម Twitter និង តាម Website Miss Universe រួចមក ជា​បណ្ដោះអាសន្ន​ពេលនេះ​បាន​រកឃើញ

រ៉តឌី

រ៉តឌី

ឈ្ងុយណាស់ទ្រាំមិនបានទេ ! Wow មើលទៅឆ្ងាញ់ណាស់ រសជាតិ សាច់ ក្លិនឈ្ងុយឆ្ងាញ់ «រ៉តឌី» បន្ថែមក្តីស្រឡាញ់ក្នុងគ្រួសារ

Posted by Popular Magazine on Wednesday, November 22, 2017

ពេញនិយម