ទើបប្រកាសលក់រថយន្តថ្ងៃមុនសោះ ឥឡូវ ងួន ចាន់ដេវីត ឡើងនៅផ្ទះវីឡាថ្មីយ៉ាងអ៊េម ! – Popular Magazine

កម្សាន្ត

ទើបប្រកាសលក់រថយន្តថ្ងៃមុនសោះ ឥឡូវ ងួន ចាន់ដេវីត ឡើងនៅផ្ទះវីឡាថ្មីយ៉ាងអ៊េម !

Published

on

​មួយរយៈ​ពេល​ចុង​ក្រោយនេះ​តារាចម្រៀង​ប្រុស ងួន ចាន់​ដេវីត ហាក់​មាន​សន្ទុះ​ការងារ​ខ្លាំង​រហូត​ធ្វើឱ្យ​ប្រាក់ចំណូល​លោក​កើន​ឡើងជា​លំដាប់ ហើយ​អ្វីដែល កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ក្រោយពី​ប្រកាស​លក់​រថយន្ត​ចាស់ និង​ទិញ​រថយន្ត​ថ្មី​ភ្លាម ស្រាប់តែ​ប៉ុន្មាន​ថ្ងៃមុន ងួន ចាន់​ដេវីត បែរជា​រៀបចំ​ពិធីសូត្រមន្ត ឡើង​នៅផ្ទះ​វីឡា​ថ្មី​មួយ​យ៉ាង​ឡូយ​បំផុត ។​

​ងួន ចាន់​ដេវីត បានរៀបចំ​ពិធីសូត្រមន្ត​ឡើង​វីឡា​ថ្មី​នៅក្នុង​បុរី ប៉េង​ហួត កាលពី​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងមក​ថ្មីៗ​នេះ យ៉ាង​ស្ងប់ស្ងាត់​បំផុត លោក​គ្មាន​បំណង​នឹង​រៀបចំ​ពិធី​ឡើង​នៅ​គេហដ្ឋាន​ថ្មី​ដោយ​អញ្ជើញ​មិត្តភក្តិ​ចូលរួម​នោះទេ ។

​មាន​មិត្តភក្តិ​សិល្បៈ​ជាច្រើន​សរសើរ​ពី​សំណាង​របស់ ងួន ចាន់​ដេវីត នៅពេល​ឃើញ​លោក មាន​រថយន្ត​ទំនើប​ជិះ មានផ្ទះ​វីឡា​រស់នៅ សូម្បីតែ​ដៃគូ​ចម្រៀង​ដែល មាន​រូប​សម្រស់​ស្រស់​សោភា​របស់លោក គឺ ទេព បូ​ព្រឹក្ស ក៏​លាន់មាត់​សរសើរ េ​ដ​វីត ផងដែរ ។​

​ទេព បូ​ព្រឹក្ស ថែមទាំង​និយាយថា « ជូនពរ​សំណាងល្អ កូន​គេ​ឡូយ​ណាស់ និយាយ​មែន ឯង​លក់​ផ្ទះ គេ​ទិះ​ផ្ទះ អត់​មាត់ៗ វីឡា​ចឹ​ង​ម៉​ង ហើយ​ប៉ុ​ហ្នឹង ឈប់​ចត់​បាយ​នៅ​លោ​កបង វិត » ។

​ចុងក្រោយ​នេះ ងួន ចាន់​ដេវីត កាន់តែ​ល្បីល្បាញ​ឡើងៗ និង​មាន​គេ​អញ្ជើញ​ចូលរួម​កម្មវិធី​ប្រគុំ​តន្ត្រី​តាប​ណ្តា​ខេត្ត​ក្រុង​នានា ដូច្នេះហើយ​ទើប​ធ្វើឱ្យ​រាសី​តារាចម្រៀង​រូបនេះ​កើនឡើង​ជា​លំដាប់ ៕ អា​លី​ណា

មតិរបស់អ្នក

កម្សាន្ត

ដល់​មក​ស្លៀក​ឈុត​កូនក្រមុំ​បែបនេះ វ៉ាន់ នី​ឡា ស្អាត​ប្លែក !

Published

on

​ធ្លាប់តែ​ឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី​បែប​យុវវ័យ​សម័យថ្មី ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា តុ​បតែងខ្លួន​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ជា​កូនក្រមុំ​មើលទៅ​ស្អាត​ប្លែក​កួរ​ឱ្យ​ស្រឡាញ់ ។ ចង់ដឹងថា​ស្អាត​កម្រិតណា​តោះ​ទស្សនា​រូបភាពទាំងអស់គ្នា ។​

​ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ភ្លេងរីខ​ត តុបតែង​ខ្លួន​ជា​កូនក្រមុំ​នៅក្នុង​ឈុត​ប្រពៃណី​ខ្មែរ ។ នេះ​ជា​លើកដំបូងដែល​នាង​ស្លៀកពាក់​បែបនេះ ។ មានការ​សរសើរ​ថា​ដល់​តុបតែង​ខ្លួន​បែបនេះ​មើលទៅ​សម្រស់ វ៉ាន់ នី​ឡា ស្អាត​ប្លែក​ពី​ធម្មតា ។ ហាក់ពេញចិត្ត​ជាមួយ​ការ​ស្លៀក​ឈុត​កូនក្រមុំ វ៉ាន់ នី​ឡា បាន​បង្ហើរពាក្យ​បន្ថែមថា «Pre Wedding ដឹង » ។ ប៉ុន្តែ​យ៉ាងណា​ការថត​ឈុត​ស​ម្អាង​ការ​របស់ វ៉ាន់ នី​ឡា គឺជា​ការថត​ឃោសនា​ឱ្យ​សម្អាងការ​មួយ ។​

​ទោះបី​មិនមាន​បទ​ចម្រៀង​ថ្មី​នៅក្នុង​ផលិតកម្ម​ភ្លេង​រីខ​ត​ក៏ពិតមែន​តែ វ៉ាន់ នី​ឡា នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​និង​លើកទឹកចិត្ត​ពី សំណាក់​មហាជន ។ ពេលនេះ​ដែរ វ៉ាន់ នី​ឡា បាន​ងាក​មក​ពង្រឹង​មុខរបរ​ថ្មី​របស់​នាង​គឺ​Vanilla Pub ដែលមាន​ទីតាំងនៅ​អា​ម៉ា​ហ្សូ​នកុងតឺន័រ​ដែល​ទើប​ដំណើរការ​កាលពីពេល​ថ្មីៗ​នេះ ៕ ចេ​នី​

 

ចុចអានអត្ថបទបន្ត

កម្សាន្ត

ជាបណ្ដោះអាសន្នកម្ពុជាឈរនៅលំដាប់កំពូលទី ៣ សូមបន្តបោះឆ្នោតឱ្យ ប៊ី សុធារី កាន់តែច្រើន !

Published

on

By

បន្ទាប់ពី​បើក​ឱ្យមាន​ការបោះឆ្នោត​តាមរយៈ​បណ្ដាញ​សង្គម Twitter និង តាម Website Miss Universe រួចមក ជា​បណ្ដោះអាសន្ន​ពេលនេះ​បាន​រកឃើញ (more…)

ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

សង្គម&ទេសចរណ៍1 min ago

ភ្លៀងមួយមេធំ លិចភូមិដ្ឋានប្រជាជននៅខេត្តប៉ៃលិន

តាមការផ្សាយរបស់បណ្តាញសង្គមផ្លូវការរបសក្រសួងធនធានទឹក និង ឧតុនិយមបាន ឱ្យដឹងថា ភ្លៀងមួយមេយ់ាងធំនៅកណ្តាលយប់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ បណ្តាឱ្យ  ទឹកស្ទឹងប៉ៃលិន ពេញប្រៀប និង លិចផ្ទះសំបែងប្រជាពលរដ្ឋជាច្រើខ្នង ពិសេសអ្នកដែលរស់នៅតាមបណ្តោយស្ទឹងនេះតែម្តង ។ បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកំរិត ១០០...

អន្តរជាតិ30 mins ago

អាមេរិក ព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសអារ៉ាប់

ក្រសួងការបរទេស​អា​មេ​រិ​ក​ បានចេញ​ការព្រមាន​មួយ​ទាក់ទង​នឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ​កាលពី​ថ្ងៃ​អង្គារមក​នេះ ដោយ​ស្នើឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​មុន​ធ្វើដំណើរ​ទៅកាន់ Gulf state បន្ទាប់ពី​មាន​វិបត្ដិ​កំពុង​បន្ត​កើតមានឡើង​ជាមួយប្រទេសយេ​ម៉ែន ។​ ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួងការបរទេស​អាមេរិក ​បាន​និយាយថា​ភេរវកម្ម​កំពុង​រីក​រាលដាល​នៅ​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​ការវាយប្រហារ​អាច​កើតមានឡើង​គ្រប់ពេល​ដោយ​គ្មាន​ការផ្តល់​សញ្ញា​អាសន្ន​ឱ្យ​បានដឹង​ជាមុន​នោះឡើយ ។​ ​ក្រុម​ភេរវកម្ម​រួមទាំង​រដ្ឋ​ឥស្លាម​អ៊ីរ៉ាក់ និង ស៊ី​រី (ISIS) ព្រមទាំង​បណ្តាញ​មួយចំនួនមានបំណង​វាយប្រហារទាំង​មកលើ​រដ្ឋាភិបាល​លោកខាងលិច​ផង និង អារ៉ាប់ ផង ។...

កីឡា1 hour ago

ក្លឹប Paris Saint German ឡើងជើងខ្លាំង បំបាក់ក្លឹប Celtic ក្នុងលទ្ធផល ៧ ទល់នឹង ១

ក្លឹប​បាល់ទាត់ Celtic បាន​នាំមុខ​មួយ​គ្រាប់​មុននៅក្នុង​ទឹកដី​របស់​ក្លឹប Paris Saint German តែ​លទ្ធផល​នេះ​មិនអាច​រក្សា​បានទេ ដោយ​ក្រុម Paris Saint German បាន​ទម្លាយ​ចូល​សំណាញ់​វិញ ៧ គ្រាប់​បញ្ចប់​ក្នុង​លទ្ធផល ៧ ទល់នឹង ១ ។​ គ្រាប់​បាល់​ទាំង ៧ គ្រាប់​របស់​ក្លឹប...

កម្សាន្ត2 hours ago

ដល់​មក​ស្លៀក​ឈុត​កូនក្រមុំ​បែបនេះ វ៉ាន់ នី​ឡា ស្អាត​ប្លែក !

​ធ្លាប់តែ​ឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី​បែប​យុវវ័យ​សម័យថ្មី ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា តុ​បតែងខ្លួន​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ជា​កូនក្រមុំ​មើលទៅ​ស្អាត​ប្លែក​កួរ​ឱ្យ​ស្រឡាញ់ ។ ចង់ដឹងថា​ស្អាត​កម្រិតណា​តោះ​ទស្សនា​រូបភាពទាំងអស់គ្នា ។​ ​ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ភ្លេងរីខ​ត តុបតែង​ខ្លួន​ជា​កូនក្រមុំ​នៅក្នុង​ឈុត​ប្រពៃណី​ខ្មែរ ។ នេះ​ជា​លើកដំបូងដែល​នាង​ស្លៀកពាក់​បែបនេះ ។ មានការ​សរសើរ​ថា​ដល់​តុបតែង​ខ្លួន​បែបនេះ​មើលទៅ​សម្រស់ វ៉ាន់ នី​ឡា...

កម្សាន្ត2 hours ago

ជាបណ្ដោះអាសន្នកម្ពុជាឈរនៅលំដាប់កំពូលទី ៣ សូមបន្តបោះឆ្នោតឱ្យ ប៊ី សុធារី កាន់តែច្រើន !

បន្ទាប់ពី​បើក​ឱ្យមាន​ការបោះឆ្នោត​តាមរយៈ​បណ្ដាញ​សង្គម Twitter និង តាម Website Miss Universe រួចមក ជា​បណ្ដោះអាសន្ន​ពេលនេះ​បាន​រកឃើញ

រ៉តឌី

រ៉តឌី

ឈ្ងុយណាស់ទ្រាំមិនបានទេ ! Wow មើលទៅឆ្ងាញ់ណាស់ រសជាតិ សាច់ ក្លិនឈ្ងុយឆ្ងាញ់ «រ៉តឌី» បន្ថែមក្តីស្រឡាញ់ក្នុងគ្រួសារ

Posted by Popular Magazine on Wednesday, November 22, 2017

ពេញនិយម