ជំងឺគួរឱ្យបារម្ភដែលឪពុកម្តាយគួរយល់ដឹង សម្រាប់ទារកកើតមិនគ្រប់ខែ – Popular Magazine

ជីវិត&សុខភាព

ជំងឺគួរឱ្យបារម្ភដែលឪពុកម្តាយគួរយល់ដឹង សម្រាប់ទារកកើតមិនគ្រប់ខែ

Published

on

យោងតាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ទារក​ដែល​កើត​មិន​គ្រប់​ខែ ឬ​កើត​ក្រោម​សប្តាហ៍​ទី ៣៥ អាច​ប្រឈម​ខ្ពស់​នឹង​ការ​ឈានទៅ​កើត​ជំងឺ​បេះដូង នៅពេល​ពេល​ពេញវ័យ ។ ទារក​ដែល​កើត​គ្រប់​ខែ​ គឺ​ត្រូវ​ស្ថិតនៅក្នុង​ចន្លោះ​សប្តាហ៍​ទី ៣៧ ទៅ សប្តាហ៍​ទី ៤០ ។​

​ទារក​កើត​មិន​គ្រប់​ខែ ច្រើន​មាន​ចលនា​ចង្វាក់បេះដូង​ប្រែប្រួល ជាពិសេស​ក្នុងអំឡុងពេល​រាងកាយ​បំពេញ​មុខងារ​ស្រូប​ថាមពល​ចុះឡើងៗ​ដើម្បី​ចិ​ញ្ចឹ​ម​សរ​រី​រា​ង្គ ។ ក្នុងចំណោម​ទារក​ទាំងអស់ ទារក​ភេទ​ស្រី​ដែល​ល​កើត​មិន​គ្រប់​ខែ ក៏​អាចមាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង ឈានទៅ​កើត​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ផងដែរ ។

​ទន្ទឹមនឹងនេះ​ចំពោះ​ទារក​ភេទ​ប្រុស​ដែល​កើត​មិន​គ្រប់​ខែ គឺ​ទទួលរង​នូវ​សម្ពាធ​ឈាម​ខុស​ប្រក្រតី​ខ្លាំង មានពេលខ្លះសម្ពាធ​ឈាមមាន​ការឡើង​ខ្ពស់​ពេក និង ទាប​ពេក ដែល​កត្តា​នេះ​អាច​ង្កឱ្យ​សុខភាព​បេះដូង​របស់​ពួកគេ​ចុះ​ទន់ខ្សោយ និង ឈានទៅ​កើត​ជំងឺ​បេះដូង​នៅពេល​ធំ​ដឹងក្តី ។​

​ប៉ុន្តែ​ចំពោះ​ទារក​ដែល​កើត​ក្នុងអំឡុងពេល​ចាប់ពី​សប្តាហ៍​ទី ៣៥ ឡើងទៅ ជាទូទៅ​មាន​អត្រា​ស្លាប់​ និង ​ឈឹ​តិចជាង​ទារក​ដែល​កើតមុន​សប្តាហ៍​ទី ៣៥ នៅក្រោយពេល​កើត នេះ​បើ​យោងតាម​វេជ្ជបណ្ឌិត Beth Alison មកពី​សាកលវិទ្យាល័យ Monash University ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ។

​តាមរយៈ​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ជាពិសេស​នៅពេលដែល​ទារក​ដែល​កើត​មិន​គ្រប់​ខែ គឺ​គ្រូពេទ្យ និង ឳ​ពុក​ម្តាយ ត្រូវ​តាមដាន និង ថែរក្សា​សុខភាព​របស់​ពួកគេ​ឱ្យបាន​ដិតដល់ ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​បាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ពិសោធន៍​សរីរវិទ្យា (Experimental Physiology journal) ៕ សុផល (​ប្រភព​៖ Zeenews.com)

មតិរបស់អ្នក

ជីវិត&សុខភាព

គ្រាន់តែពន្យាពេលកាត់ទងផ្ចិតទារក ៦០ វិនាទី មានប្រយោជន៍អស្ចារ្យមិននឹកស្មានដល់

Published

on

By

ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ជិត​ដល់ពេល​សម្រាលកូន និង គ្រូពេទ្យ​ឆ្មប​មួយចំនួន​គួរឈ្វេងយល់​ដែរ​ថា រយៈពេល​កាត់​ទងផ្ចិត​របស់​ទារ​ក​គួរតែ​ពន្យា​ពេល​ឱ្យបាន ១ នាទី ព្រោះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ការធ្វើ​បែបនេះ​អាច​កាត់បន្ថយ​អត្រា​ស្លាប់​របស់​ទារក​មិន​គ្រប់​ខែ​បាន​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ ។​

​កាលពី​ឆ្នាំ ២០១៥ បើតាម​គោលការណ៍​ណែនាំ​បានឱ្យដឹងថា រយៈពេល​នៃ​ការ​កាត់​ទងផ្ចិត​គួរ​ស្ថិតក្នុង​ចន្លោះ​ពី ៣០ ទៅ ៦០ វិនាទី ជាពិសេស​ចំពោះ​ទារក​ដែល​កើតមុន​កំណត់ ។ ប៉ុន្តែ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​សិក្សា​ និង ​ណែនាំ​ថ្មីៗ​នេះ​ថា ការ​កាត់​ទងផ្ចិត​គួរ​ស្ថិតក្នុង​រយៈពេល ៦០ វិនាទី​ទើប​ប្រសើរ ។

​យោងតាម​ការសិក្សា​ពីមុន​បានឱ្យដឹងថា មូលហេតុ​ចម្បង​នៃ​ការពន្យារ​ពេលនេះ​ គឺ​ដោយសារ​វា​ត្រូវ​ការឱ្យ​ចរន្តឈាម​ហូរ​ចេញពី​ទងសុក​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​ទារក​ដែល​បាន​កើតមកមាន​រយៈពេល​សម្រប​ខ្លួន​ទៅនឹង​ចលនា​ដកដង្ហើម​ក្នុង​បរិយាកាស​ខាងក្រៅ ។

​ជាទូទៅ​នៅ​ទូទាំង​ពិភពលោក ទារក​ប្រមាណ ១៥ លាន​នាក់​បាន​កើតមុន​កំណត់ គឺ​មុន​សប្តាហ៍​ទី ៣៧ ជា​រៀងរាល់ឆ្នាំ ក្នុងនោះ​មាន​ទារក​ចំនួន ១ ​លាន​នាក់​បាន​ស្លាប់ ។ ហើយ​ការសិក្សា​បានបង្ហាញ​ឱ្យដឹងថា ការពន្យា​ពេល​កាត់​ទងផ្ចិត​រហូតដល់ ១ នាទី គឺអាច​ជួយសង្គ្រោះ​ជីវិត​កុមារ​បាន​ច្រើន គឺ​បាន​ប្រមាណ​ជា ១ ភាគ ៣ ឯណោះ ។

​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​បានចេញ​ផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Journal of Obstetrics and Gynaecology នៅ​សហរដ្ឋអាមេរិក ដោយ ក្រុម​សិក្សា​បានធ្វើ​តេស្ត​ទៅលើ​អត្រា​ស្លាប់ និង អត្រា​ឈឺ​របស់​កុមារ​ចំនួន ១៨ ​លើក ក្នុងចំណោម​ទារក​ជាង ៣០០០ នាក់ ដែល​បាន​កើតមុន​សប្តាហ៍​ទី ៣៧ ។

​លើសពីនេះ​ក៏មាន​ការសិក្សា​មួយ​ផ្សេងទៀត​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ New England Journal of Medicine ក៏បាន​សិក្សា​ទៅលើ​ទារក​ចំនួន ១៥៦៦ នាក់ ដែល​បានកើត​ក្នុង​រយៈពេល​លើសពី ១០ សប្តាហ៍​ឡើងទៅ នៅតាម​មន្ទីរពេទ្យ​ចំនួន ២៥ ក្នុង ៧ ប្រទេស ដោយ​រកឃើញថា លទ្ធផល​នៃ​ការស្លាប់​បាន​ថយចុះ​ចំនួន ២,៦ ភាគរយ ប្រសិនបើ​ពន្យា​ពេល​កាត់​ទងផ្ចិត ៕ សុផល (​ប្រភព​៖ Zeenews.com)

 

ចុចអានអត្ថបទបន្ត

ជីវិត&សុខភាព

បុរសមានបញ្ហាបេះដូងខ្សោយ អាចគ្រោះថ្នាក់ដល់ជីវិតបើរួមភេទញឹកញាប់

Published

on

By

តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បានឱ្យដឹងថា បុរស​ដែលមាន​ប្រវត្តិ​ជំងឺ​បេះដូង​អាចមាន​ហានិភ័យ​ខ្ពស់​នឹងគាំង​បេះដូង ក្នុងអំឡុង ឬ​ក្រោយពេល​រួមភេទ ។​

​បញ្ហា​នេះ​ច្រើន​កើតឡើង​ដោយសារតែ​ដៃគូ​មិនបាន​ជួយ​សម្រួល​ចលនា​បេះដូង​ជាមុន ។ ហើយ​ករណី​ដែល​គាំងបេះដូង​ដែល​បណ្តាលមកពី​ការរួម​ភេទ គឺមាន​អត្រា​ខ្ពស់​ខ្លាំង និង អាច​ប្រឈម​ការស្លាប់​ភ្លាមៗ ។​

​ករណី​មួយ​ក្នុងចំណោម ៣ ករណី អ្នកជំងឺ​អាច​ទទួល​ការសង្គ្រោះ​បន្ទាន់​បាន​ភ្លាមៗ ។ ប៉ុន្តែ​បើទោះជា​អាច​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេល​ក្តី វា​ក៏មាន​អត្រា ២០ ភាគរយ​តែប៉ុណ្ណោះ​ដែល​អាច​ធូរស្រាល​ឡើងវិញ និង អាច​ចេញពី​មន្ទីរពេទ្យ​បាន ។​

​ការស្រាវជ្រាវ​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ American College of Cardiology ដោយ​ក្រុម​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​កំណត់ត្រា​ទៅលើ​អ្នកជំងឺ​ចំនួន​ជាង ៤៥០០ នាក់ ក្នុង​រយៈពេល ១៣ ឆ្នាំ ក្នុងចំណោម​បុរស​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ ជាពិសេស​ក្នុងចំណោម​ក្រុម​បុរស​ដែលមាន​សកម្មភាព​រួម​ភេទ​ច្រើន មានប្រើ​ថ្នាំ​រំញោច និង គ្រឿង​ស្រវឹង ៕ សុផល (​ប្រភព​៖ Zeenews.com)


ចុចអានអត្ថបទបន្ត
Advertisement
Advertisement

ព័ត៌មានថ្មីៗ

អន្តរជាតិ28 mins ago

អាមេរិក ព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសអារ៉ាប់

ក្រសួងការបរទេស​អា​មេ​រិ​ក​ បានចេញ​ការព្រមាន​មួយ​ទាក់ទង​នឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ​កាលពី​ថ្ងៃ​អង្គារមក​នេះ ដោយ​ស្នើឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​មុន​ធ្វើដំណើរ​ទៅកាន់ Gulf state បន្ទាប់ពី​មាន​វិបត្ដិ​កំពុង​បន្ត​កើតមានឡើង​ជាមួយប្រទេសយេ​ម៉ែន ។​ ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រសួងការបរទេស​អាមេរិក ​បាន​និយាយថា​ភេរវកម្ម​កំពុង​រីក​រាលដាល​នៅ​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​ការវាយប្រហារ​អាច​កើតមានឡើង​គ្រប់ពេល​ដោយ​គ្មាន​ការផ្តល់​សញ្ញា​អាសន្ន​ឱ្យ​បានដឹង​ជាមុន​នោះឡើយ ។​ ​ក្រុម​ភេរវកម្ម​រួមទាំង​រដ្ឋ​ឥស្លាម​អ៊ីរ៉ាក់ និង ស៊ី​រី (ISIS) ព្រមទាំង​បណ្តាញ​មួយចំនួនមានបំណង​វាយប្រហារទាំង​មកលើ​រដ្ឋាភិបាល​លោកខាងលិច​ផង និង អារ៉ាប់ ផង ។...

កីឡា58 mins ago

ក្លឹប Paris Saint German ឡើងជើងខ្លាំង បំបាក់ក្លឹប Celtic ក្នុងលទ្ធផល ៧ ទល់នឹង ១

ក្លឹប​បាល់ទាត់ Celtic បាន​នាំមុខ​មួយ​គ្រាប់​មុននៅក្នុង​ទឹកដី​របស់​ក្លឹប Paris Saint German តែ​លទ្ធផល​នេះ​មិនអាច​រក្សា​បានទេ ដោយ​ក្រុម Paris Saint German បាន​ទម្លាយ​ចូល​សំណាញ់​វិញ ៧ គ្រាប់​បញ្ចប់​ក្នុង​លទ្ធផល ៧ ទល់នឹង ១ ។​ គ្រាប់​បាល់​ទាំង ៧ គ្រាប់​របស់​ក្លឹប...

កម្សាន្ត1 hour ago

ដល់​មក​ស្លៀក​ឈុត​កូនក្រមុំ​បែបនេះ វ៉ាន់ នី​ឡា ស្អាត​ប្លែក !

​ធ្លាប់តែ​ឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា ស្លៀកពាក់​តុបតែង​ខ្លួន​សិច​ស៊ី​បែប​យុវវ័យ​សម័យថ្មី ។ ប៉ុន្តែ​ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត វ៉ាន់ នី​ឡា តុ​បតែងខ្លួន​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ជា​កូនក្រមុំ​មើលទៅ​ស្អាត​ប្លែក​កួរ​ឱ្យ​ស្រឡាញ់ ។ ចង់ដឹងថា​ស្អាត​កម្រិតណា​តោះ​ទស្សនា​រូបភាពទាំងអស់គ្នា ។​ ​ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ភ្លេងរីខ​ត តុបតែង​ខ្លួន​ជា​កូនក្រមុំ​នៅក្នុង​ឈុត​ប្រពៃណី​ខ្មែរ ។ នេះ​ជា​លើកដំបូងដែល​នាង​ស្លៀកពាក់​បែបនេះ ។ មានការ​សរសើរ​ថា​ដល់​តុបតែង​ខ្លួន​បែបនេះ​មើលទៅ​សម្រស់ វ៉ាន់ នី​ឡា...

កម្សាន្ត2 hours ago

ជាបណ្ដោះអាសន្នកម្ពុជាឈរនៅលំដាប់កំពូលទី ៣ សូមបន្តបោះឆ្នោតឱ្យ ប៊ី សុធារី កាន់តែច្រើន !

បន្ទាប់ពី​បើក​ឱ្យមាន​ការបោះឆ្នោត​តាមរយៈ​បណ្ដាញ​សង្គម Twitter និង តាម Website Miss Universe រួចមក ជា​បណ្ដោះអាសន្ន​ពេលនេះ​បាន​រកឃើញ

កម្សាន្ត2 hours ago

មាន សូនីតា  ត្រូវប៉ាន់ជាមួយការថតឈុតសម្អាងការ (មានវីដេអូ)

  កញ្ញា មាន សូនីតា ដែលកន្លងទៅគេតែងឃើញនាងច្នៃក្រមាធ្វើជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាត ពេលនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍លើរូបនាង

រ៉តឌី

រ៉តឌី

ឈ្ងុយណាស់ទ្រាំមិនបានទេ ! Wow មើលទៅឆ្ងាញ់ណាស់ រសជាតិ សាច់ ក្លិនឈ្ងុយឆ្ងាញ់ «រ៉តឌី» បន្ថែមក្តីស្រឡាញ់ក្នុងគ្រួសារ

Posted by Popular Magazine on Wednesday, November 22, 2017

ពេញនិយម