អត្ថប្រយោជន៍​ហួសស្មាន​នៃ​ពងក្ងាន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​បាន​ដឹង – Popular Magazine

ជីវិត&សុខភាព

អត្ថប្រយោជន៍​ហួសស្មាន​នៃ​ពងក្ងាន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​បាន​ដឹង

Published

on

យោង​តាម​គំនិត​ដ៏​ពេញនិយម ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​ពងក្ងាន​ដើម្បី​ឱ្យ​កូន​កើត​មក​ឆ្លាត រហ័សរហួន។ ដោយសារ​ជំនឿ​នេះ ម្តាយ​ជាច្រើន​បាន​ជ្រើស​យកពងក្ងាន ព្រោះ​ខ្លាច​រឿង​មិន​ល្អ​កើតឡើង។ ពង​ក្ងាន ជា​សាច់​ស៊ុត​ដ៏​កម្រ​ជាង​ស៊ុត​ដទៃ។ ប៉ុន្តែ​ពងក្ងាន​គ្មាន​តម្លៃ​ទេ ព្រោះ​បរិមាណ​សារធាតុចិញ្ចឹម​របស់​វា​មិន​ល្អជាង​ស៊ុត​មាន់ ស៊ុត​ទា​ទេ។

យោង​តាម​ការសិក្សា​បាន​ឱ្យ​ដឹង​ថា ស៊ុតក្ងាន​ផ្ទុក​ប្រូតេអ៊ីន 13.5% លីពីត 13.2% វីតាមីន A 0.33% វីតាមីន B1 0.10% វីតាមីន B2 0.30% ត្រង់​ចំណុច​នេះ​ធ្វើឱ្យ​ពងក្ងាន​ក៏​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ដែរ។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ បើ​ធៀបនឹង​ពងមាន់ វា​មាន​សារធាតុចិញ្ចឹម​សំខាន់ 2 គឺ ប្រូតេអ៊ីន និង​វីតាមីន A។ បរិមាណ​ប្រូតេអ៊ីន​អាច​ស្មើគ្នា តែ​ស៊ុតក្ងាន​មាន​ផ្ទុក​វីតាមីន A តិចជាង​ស៊ុត​ដទៃ។

ស៊ុតក្ងាន៖ ប្រូតេអ៊ីន (13.5%) វីតាមីន A (0.33%) ស៊ុត​មាន់ ស៊ុត​ទា៖ ប្រូតេអ៊ីន (12.5%) វីតាមីន A (0.70%)

មិន​តែប៉ុណ្ណោះ ស៊ុតក្ងាន​ក៏​មាន​ផ្ទុក​លីពីត​ច្រើន (13.2%) និង​កូឡេស្តេរ៉ុល ស្រប​ពេល​ដែល​បរិមាណ​លីពីត​ក្នុង​ពងមាន់​មាន​តែ 11.6% ហើយ​កម្រិត​កូឡេស្តេរ៉ុល​ទាប។ សារធាតុ 2មុខ​នេះ​ងាយ​ធ្វើឱ្យ​ឡើង​គីឡូ និង​លើស​ឈាម។ ដូចនេះ​ម្តាយ​គួរ​ទទួលទាន​ស៊ុតក្ងាន​ត្រឹមតែ 1 ក្នុង​មួយ​សប្តាហ៍៕

អត្ថប្រយោជន៍​ហួសស្មាន​នៃ​ពងក្ងាន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​បាន​ដឹងអត្ថប្រយោជន៍​ហួសស្មាន​នៃ​ពងក្ងាន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ទាន់​បាន​ដឹង

មតិរបស់អ្នក

ជីវិត&សុខភាព

ផលិតផលទឹកដោះគោនៅបារាំងរងផលប៉ះពាល់ដោយបាក់តេរី សាល់ម៉ូណេឡា

Published

on

By

ទឹកដោះគោ​ម្សៅ​ជាង ១២ លាន​ប្រអប់ ​និង ​កំប៉ុង ត្រូវបាន​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​បារាំង Lactalis ប្រមូល​មកវិញ​នៅតាម​បណ្ដា​ប្រទេស​ចំនួន ៨៣ ប្រទេស​ជុំវិញ​ពិភពលោក ដោយសារ​មាន​ប៉ះពាល់​នឹង​មេរោគ​បាក់តេរី salmonella នៅក្នុង​ទឹកដោះគោ​ទាំងនោះ ។

​លោក Emmanuel Besnier នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ទឹកដោះគោ​បានប្រកាស​នៅក្នុង​បណ្តាញ​ព័ត៌មាន​នានា​នៅក្នុង​ប្រទេស​បារាំង​ថា ពិត​ជាមាន​ការហៅ​ត្រលប់​មកវិញ​នូវ​ទឹកដោះគោ​ទាំងនេះ​ដូច្នេះ​មែន គឺ​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ ២០១៧ មកម្ល៉េះ ក្រោយពេល​គេ​បាន​រកឃើញ​នូវ​មេរោគ​បាក់តេរី​នេះ​នៅក្នុង​រោងចក្រ​ផលិត ។​

​មាន​បណ្តឹង​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ដោយ​ឪពុក​ម្តាយ​ទារក​ប្តឹង​ទាមទា​សំណង​ដោយសារ​ទឹកដោះគោ​នេះ​បាន​ប៉ះពាល់​ដល់​សុខភាព​របស់​កូន​ពួកគេ និង និយាយថា​កូនៗ​របស់​ពួកគេ​ហាក់បីដូចជា​មិនមាន​សុខ​ភាពល្អ​នោះទេ​បន្ទាប់ពី​ផឹក​ទឹកដោះគោ​នោះ​រួច ។ មកទល់ពេលនេះ​មាន ៣៥ ករណី​ហើយ​ដែល​បាន​រាយការណ៍​ថា​បាន​កើតមានឡើង​នៅក្នុង​ប្រទេស​បារាំង និង មួយ​ករណី​មាននៅ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ។

​អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន BBC ថា ប្រទេស​ដែល​រង​ផលប៉ះពាល់​មានដូចជា​នៅ អឺរ៉ុប អាស៊ី អា​មេ​រិចកឡាទីន និង អាហ្វ្រិក ។ ប៉ុន្តែ​ចក្រភព​អង់គ្លេស និង អូស្ត្រាលី មិនមាន​រង​ផលប៉ះពាល់​នេះ​ទេ ៕ សុផល (​ប្រភព​៖ BBC)


ចុចអានអត្ថបទបន្ត

ជីវិត&សុខភាព

ឧបករណ៍ផលិតពីក្រាភីនសង្រ្គោះជីវិត និង តាមដានសុខភាពទារក

Published

on

By

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​ឧបករណ៍​ចាប់​សញ្ញា​ថ្មី​មួយ​ប្រភេទ​ដែលជា​គំនិត​ច្នៃប្រឌិត​ថ្មី​អាច​តាមដាន​សុខភាព​បេះដូង​និង ​ចលនា​ដង្ហើម​ខុស​ប្រក្រតី​របស់​ទារក​បាន ដែល​នេះ​វា​អាចជួយ​សង្គ្រោះ​ជីវិត​កុមារ​ដែល​ច្រើន​មាន​បញ្ហា​ស្ទះខ្យល់​ដ​ង្កើ​ម​ដោយ​ប្រការ​ណាមួយ​បាន​ទាន់ពេល ។

​សេន​ស័​រ​បំពាក់​នៅក្នុង​ឧ​បករ​ណ៏​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នក​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Sussex មាន​រាង​ដូច​បំពង់​កៅស៊ូ​អាច​បត់បែន​បាន ផលិត​ពី​សារធាតុ​ក្រា​ភី​ន (graphene) ដែល​អាចដាក់​ទឹក ប្រេង សារធាតុ​ផ្សេងៗ​ទៅក្នុង​នោះ​ដើម្បី​ធ្វើការ​តាមដាន ។

​ឧបករណ៍​នេះ​អាចជួយ​ឪពុកម្តាយ​តាមដាន​សុខភាព​កូន​បាន​គ្រប់ពេលវេលា និង ទីកន្លែង​ដោយ​វា​អាចធ្វើ​ដំណ​ភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​ទូរស័ព្ទដៃ​ប្រើ​បច្ចេកវិជ្ជា tracker fitness tracker បំពាក់​នៅ​ជាមួយនឹង​កន្លែង​ដែល​ទារក​គេង​ផ្ទាល់ ៕ សុផល (​ប្រភព​៖ zeenews.com)


ចុចអានអត្ថបទបន្ត
Advertisement
Advertisement
Advertisement

SPONSORED CONTENT

អត្ថបទក្រុមហ៊ុន4 days ago

ការធ្វើ​អន្តោប្រវេសន៍​តាមរយ​:​ការវិនិយោគ​ ​ភាព​ពេញនិយម​ដែល​កំពុង​កើនឡើង​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​កំពុង​ស្វែងរក​ឱកាស​នៅក្រៅ​ប្រទេស​

​រាជធានី​ភ្នំពេញ ឆ្នាំ ២០១៨ ៖ មាន​ទស្សន​:​ថ្មី​មួយ​នៅក្នុង​សង្គម​កម្ពុជា​នោះ​គឺ ការធ្វើ​អន្តោប្រវេសន៍​តាមរយ​:​ការវិនិយោគ​ដែល​បាន​ជួយ​ដល់​ម្ចាស់​អាជីវកម្ម បុគ្គល និង ក្រុមគ្រួសារ​ជាច្រើន​ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក​រួចមកហើយ ។ ការធ្វើ​បំលាស់​ទី ឬ​ចល័តភាព បញ្ហា​ទាក់ទង​ការធ្វើ​អន្តោប្រវេសន៍ និង កត្តា​ជាច្រើន​ទៀត​ដែលមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មធ្យោបាយ​មួយ ឬ​ផ្សេងទៀត ដែលមាន​ការទាក់ទង​ដល់​ទាំង​ជនជាតិ​កម្ពុជា ក៏ដូចជា​ជនជាតិ​បរទេស​ដែល​រស់នៅ និង កំពុង​ប្រកប​របរ​អាជីវកម្ម​នៅក្នុង​ប្រទេស...

អត្ថបទក្រុមហ៊ុន4 weeks ago

ចិ​ត្រា សុំ លី​នី រៀបការ តើ​អាចទៅរួច​ទេ ? (មានវីដេអូ)

​តើ​នឹង​អាចទៅរួច​ទេ ? យប់​នេះ ចិ​ត្រា សុំ លី​នី រៀបការ​ហើយ ។ តើ​ពួកគេ​នឹង​ពិតជា​រៀបការ​ជាមួយគ្នា​មែន ឬ​យ៉ាងណា ? ចុះ យុទ្ធ នឹង​ទៅជា​យ៉ាងណា​បើ​ស្រលាញ់ លី​នី ម្លឹ​ងៗ ? រង់ចាំ​ទស្សនា​ភាគ​ទី ២៣ យប់​នេះ​ទាំងអស់គ្នា​ក្នុង​រឿង...

អត្ថបទក្រុមហ៊ុន4 weeks ago

ឆន សុវណ្ណ​រាជ លេង​មែនទែន​ហើយ ! (មានវីដេអូ)

​ដល់​ហើយ​យប់​នេះ ចិ​ត្រា លេង​មែនទែន​ហើយ ! បន្ទាប់ពី​បែកការណ៍​រឿង​លួច​ស្រលាញ់គ្នា ។ ភាគ​បន្ទាប់​យប់​នេះ ចិ​ត្រា និង លី​នី នាំគ្នា​រត់​ទៅតាម​គ្នា​ហើយ​ដែល​បានធ្វើ​ឲ្យ យុទ្ធ កកឈាម​មិន​ស្ទើរ​ទេ ។ ចាំមើល​ថា​តើ​ពួកគេ​នឹង​ទៅជា​យ៉ាងណា​ទៀត ? រង់ចាំ​ទស្សនា​ភាគ​ទី ២២ យប់​នេះ​ម៉ោង ៨...

អត្ថបទក្រុមហ៊ុន4 weeks ago

បញ្ជាទិញស្មាតហ្វូន Galaxy Note 8 ពណ៌ខៀវទឹកប៊ិច ឬពណ៌ប្រផះបែកស្វាយ ឥទ្បូវនេះនឹងបានកាដូពិសេសភ្លាមៗ

ដើម្បី​រីករាយ​ពិធីបុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សកល 2018 ដែល​នឹង​មកដល់​ក្នុងពេល​ខាងមុខនេះ ក្រុមហ៊ុន​សាម​សុង​បានរៀបចំ​កម្មវិធី​ផ្តល់ជូន​ពិសេស​អស្ចារ្យ សម្រាប់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​នូវ​ផលិតផល​សាម​សុង ដែល​ប្រកប​ភាពទាន់សម័យ និង​គុណភាព​ខ្ពស់​។ ​រាល់​ការបញ្ជាទិញ​ស្មា​ត​ហ្វូ​ន Galaxy Note 8 ពណ៌​ខៀវ ឬ​ពណ៌​ប្រ​ផះ​បែក​ស្វាយ ចាប់ពី​ថ្ងៃទី 15 ធ្នូ រហូតដល់​ថ្ងៃទី 31 ធ្នូ...

ព័ត៌មានថ្មីៗ

អន្តរជាតិ54 mins ago

ទម្រាំតែមុខមាត់ស្អាតដល់ម្លឹង បុរសម្នាក់នេះត្រូវឆ្លងមុខកាំបិតដល់ទៅ…

បុរស​ជនជាតិ​ថៃ​ម្នាក់នេះមាន​សេចក្តី​ស្អប់​មុខមាត់​ខ្លួនឯង​យ៉ាងខ្លាំង ហើយ​ដោយសារតែ​ហេតុនេះរូបគេ​បានសម្រេច​ចិត្ត​ឆ្លងកាត់​មុខកាំបិត​មិន​ក្រោម ៣០ ដង​ទេ ដើម្បី​ទទួល​មុខមាត់​ដែល​ខ្លួន​ពេញចិត្ត ។​ ​ក្រោយ​មាន​ប្រាក់​គ្រប់គ្រាន់ និង ទទួល​ការវះកាត់​ប្រមាណ​ជាង ៣០ ដង​នេះ រូបគេ​ក៏បាន​ទទួល​មុខមាត់​ស្រស់​សង្ហា ដែល​ធ្វើឱ្យ​គ្រប់គ្នា​សឹង​មិន​ជឿថា គេ​ជាម​នុស្ស​តែ​ម្នាក់ ។ ចង់ដឹងថា បុរស​រូបនេះ​ខុសប្លែក​បែបណា សូម​ទស្សនា​រូបថត​ខាងក្រោម​នេះ ៖ រិទ្ធី...

កម្សាន្ត2 hours ago

ភ្ញាក់ផ្អើលក្រោយដឹងអាជីពមុនប្រឡូកសិល្បៈរបស់ អេនជឺឡូ តួឯកប្រុសរឿង «សន្យាស្នេហ៍»

កាលពីពេល​ថ្មីៗ​នេះ អ្នកគាំទ្រ​បាន​ភ្ញាក់ផ្អើល​នឹង​តារា​សម្តែង​ប្រុស​ហ្វ៊ី​លី​ពី​ន​គឺ​លោក Jericho Rosales ដែល​ប្រិយមិត្ត​ខ្មែរ​និយម​ហៅ អេ​ន​ជឺ​ឡូ តួឯក​ប្រុស​ក្នុង​រឿង «​សន្យា​ស្នេហ៍​» យ៉ាងខ្លាំង ក្រោយពី​ដឹង​រឿង​ពិត​មួយ​មុន​ចាប់​អាជីព​សិល្បៈ​របស់​តួឯក​ប្រុស​រូបនេះ ។​ ​រឿង​ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​តារា​សម្តែង​ប្រុស​ជនជាតិ​ហ្វ៊ី​លី​ពី​ន​រូបនេះ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​អាជីព​មុន​ចូលប្រឡូក​សិល្បៈ ដែល​មុន​ចូលប្រឡូក​អាជីព​សិល្បៈ តារា​ប្រុស​រូបនេះ​បាន​តស៊ូ​ក្រាញ់ននៀល​យ៉ាងសកម្ម​ក្នុងការ​ប្រកបមុខរប​រ​ដែល​មិនសូវ​ធំដុំ​មួយ ។ បើតាម​សារព័ត៌មាន​ក្រៅ​ស្រុក​ឈ្មោះ Team dantes បាន​បង្ហាញថា មុន​បោះជំហាន​ឈាន​ជើង​ចូលប្រឡូក​អាជីព​សិល្បៈ...

កម្សាន្ត3 hours ago

បាត់​មុខ​យូរ ឡេង មុន្នី​រចនា នៅតែ​ស្អាត និង សិច​ស៊ី​ដដែល​ !

ចាប់តាំងពី​មាន​ស្វាមី​មក ឡេង មុន្នី​រចនា ហាក់​មិនសូវ​លេចមុខ​នៅក្នុង​ឆាក​ប្រគំ​តន្ត្រី​តាម​បុ​ស្តិ​ទូរទស្សន៍​ដូច​មុនៗ​ទេ ។ ប៉ុន្តែ​បើ​និយាយ​ពីសម្រស់​របស់​តារាចម្រៀង​ម្នាក់នេះ​វិញ​នៅតែ​ស្រស់ស្អាត និង ​សិច​ស៊ី​មិន​ប្រែប្រួល​ប៉ុន្មាន​ឡើយ ។ ​ទោះ​មិនមែនជា​តារាចម្រៀង​ដែល​នៅក្នុង​ផលិតកម្ម​ក៏ពិតមែន​តែ​កន្លងមក ឡេង មុន្នី​រចនា ហាក់​ទទួល​ហាក់​ទទួលបាន​ប្រជាប្រិយភាពគួរសម​ដោយសារ​នាង​មានការ​តុបតែង​ខ្លួន និង​ស្ទីល​រាំ​ញ​រ័​ញាក់​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយនៅពេលឡើងឆាកម្តងៗ ។ អ្វីដែល​កត់សម្គាល់​ក្រោយ​មាន​ស្វាមី ឡេង មុន្នី​រចនា មិនសូវ​លេចមុខ​នៅតាម​ឆាក​ទូរទស្សន៍​ប៉ុន្មាន​ឡើយ ។...

កម្សាន្ត4 hours ago

ទំនាក់ទំនង ទឹម រដ្ឋា និង គូស្នេហ៍ឈានដល់ការជួបមុខចាស់ទុំ

បន្ទាប់ពី​បើកចំហ​ទំនាក់ទំនង​ស្នេហ៍​ជា​សាធារណៈ តារា​សម្ដែង និង ជា​ម៉ូ​ដែល​រាង​ខ្ពស់ស្រឡះ ទឹម រដ្ឋា និង គូស្នេហ៍​ដែលជា​ជនជាតិ​បរទេស​នោះ កាន់តែ​ហ៊ាន​បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល ល្អូកល្អិន​ជាមួយគ្នា​ឡើង​ពីមួយ​ថ្ងៃទី​មួយថ្ងៃ ព្រមទាំង​បណ្ដើរគ្នា​ទៅ​ចូលរួម​កម្មវិធី​ផ្សេងៗ​របស់​អ្នកសិល្បៈ​ដោយ​មិន​ញញើត​ដៃ ។​ ​ខណៈ​ស្នេហា​កាន់តែ​ផ្អែមល្ហែម និង ស៊ីជម្រៅ ថ្មីៗ​នេះ តារា​ស្រី ទឹម រដ្ឋា ស្រាប់តែ​បង្ហាញ​ទិដ្ឋភាព​ជួបជុំ​ធ្វើដំណើរ​កម្សាន្ត​រួមគ្នា​ជាមួយ​ក្រុមគ្រួសារ​ខាង​គូស្នេហ៍​យ៉ាង​ស្និទ្ធស្នាល​បំផុត​នៅក្នុង​ឱកាស​ខួបកំណើត​នាង​កាលពីពេល​កន្លងទៅ...

កម្សាន្ត5 hours ago

តារាសម្តែងស្រីកូរ៉េម្នាក់ ស្លាប់ក្រោយពីចូលរួមពិធីជប់លៀង

តារា​សម្តែង​ស្រី​កូរ៉េ​ដែលមាន​វ័យ​ប្រមាណ ៣០ ឆ្នាំ បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៨ នេះ ក្រោយពី​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​មួយ​ដែល​ធ្វើឡើង​នៅ​តំបន់ Nonhyeon ទីក្រុង Gangnam ប្រទេស​កូរ៉េខាងត្បូង ។​ ​យោងតាម​ការរាយការណ៍​ចុងក្រោយ​របស់​សារព័ត៌មាន​កូរ៉េ បានឱ្យដឹងថា នៅក្នុង​ពិធីជប់លៀង​នោះ​មាន​មនុស្ស​សរុប​ប្រមាណ ៨ នាក់​ប៉ុណ្ណោះ​បូករួម​នឹង​តារា​សម្តែង​ស្រី​រងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត ។...

ពេញនិយម